កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវលើកទៅពេលក្រោយវិញ


កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះត្រូវបានលើកពេលប្រជុំទៅខែក្រោយនេះវិញ បន្ទាប់ពីមេដឹកនាំអាស៊ានមួយចំនួនមិនឯកភាពគ្នាលើពេលវេលានៃកិច្ចប្រជុំ ដែលបានគ្រោងរៀបចំនៅចុងខែមីនានេះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ប្រាក់ សុខុន

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លើក​ឡើង​ថា កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក ដែល​គ្រោង​នឹង​ធ្វើ​ឡើង នៅ​ចុងខែ​មីនា​នេះ ត្រូវ​បាន​លើក​ទៅ​ពេល​ក្រោយ​ទៀត ដោយសារ​តែ​មេដឹកនាំ​អាស៊ាន​ខ្លះ មិន​អាច​ចូលរួម​ប្រជុំ​តាម​ពេលវេលា​ដែល​បាន​ស្នើ​ឡើង នា​ពេល​កន្លង​មក​។

ជុំវិញ​បញ្ហា​ការ​លើក​ពេល​កិច្ចប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក​នេះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​គូសបញ្ជាក់​ដែរ​ថា កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក នឹង​ត្រូវ​លើក​ពេល​ដោយសារ​តែ​ប្រធាន​អ៊ា​ន មិន​ទាន់​អាច​សម្របសម្រួល​ពេលវេលា​នៃ​កិច្ចប្រជុំ​បាន​។ បើ​តាម​សម្ដេច ហ៊ុន សែន បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក គឺ​ដោយសារ​តែ ក្នុង​នាម​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​អ្នកសម្របសម្រួល នៅ​មិន​ទាន់​បាន​សម្របសម្រួល​ពេលវេលា​នៅឡើយ​ទេ ហើយ​មេដឹកនាំ​អាស៊ាន​ជា​ច្រើន​ទាមទារ​ឲ្យ​មានការ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែមីនា ខណៈ​សហរដ្ឋអាមេរិក​ឯណោះ​វិញ ក៏​មិន​អាច​ទទួលយក​ពេលវេលា​នៃ​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២៦-២៧ ខែមីនា​បាន​ដែរ ដោយ​ស្នើ​ឲ្យ​រៀបចំ​នៅ​ថ្ងៃ​ទី ២៨-២៩ ខែមីនា​វិញ ដូច្នេះ ទើប​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះ​ត្រូវ​លើក​ពេល​ទៅ​ពេល​ក្រោយ​វិញ​។ 

យ៉ាងណា​ក៏​ដោយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា មិន​បាន​បញ្ជាក់​នោះ​ទេ​អំពី​កាលបរិច្ឆេទ​ជា​ថ្មី​នៃ​កិច្ចប្រជុំ​រវាង​អាស៊ាន និង​អា​មេ​រិ​ក នេះ ក៏​ប៉ុន្តែ កន្លង​មក សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨-២៩ ខែមីនា ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​អាស៊ាន​នេះ គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន សហរដ្ឋអាមេរិក ហើយ​កន្លង​ទៅ​នេះ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​អះអាង​ថា មេដឹកនាំ​ប្រទេស​អាស៊ាន​តែ​ចំនួន​៩​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង ខណៈ​ដែល​មេដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ​ទេ ប៉ុន្ដែ អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិនមែន​ជា​អ្នកនយោបាយ​ចូលរួម​ជំនួស​វិញ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនហាងបញ្ចាំ ឃែស យូ អាប់ ចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្មសម្រាប់សាខា ហ្វ្រែនឆាយ ទី៦ នៅស្រុកឧដុង្គ

ក្រុមហ៊ុន ឃែស យូ អាប់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្ម …

តើទីផ្សារភាគហ៊ុនកម្ពុជាមានការរង្គោះរង្គើអ្វីខ្លះ ក្រោយពេលសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយអស់២សប្ដាហ៍មកនេះ?

ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ទីផ្សារពិភពលោកមានការរង្គោះរង្គើយ៉ាងខ្លាំង ខណៈទីផ្សារភាគហ៊ុនពិភពលោកមានការរអិលធ្លាក់ចុះ ជួនចំពេលដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ