ទេសចរណ៍-សង្ក្រាន្ដ

សង្ក្រាន្ដនៅសៀមរាប៤ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង១,៨លាននាក់


ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦នៅខេត្តសៀមរាបឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១,៨២លាននាក់ កើនឡើង១៥,១៤ ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលបានថ្លែងនៅក្នុងពិធីអង្គរសង្ក្រាន្ដក្នុងខេត្តសៀមរាប។
នេះជាព្រឹត្តិការណ៍អង្គរសង្គ្រាន្ដនៅខេត្តសៀមរាបឆ្នាំ២០១៨(រូបថត៖ ទំព័រហ្វេសប៊ុកអង្គរសង្ក្រាន្ដ)
ដោយ

បើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ដ្រី ភ្ញៀវទេសចរជាតិដែលបានមកចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដមានចំនួន១,៧៨លាននាក់ ខណៈភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៦.៦៩៤នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា៖ «ព្រឹត្តិការណ៍សង្ក្រាន្ត គឺពិតជាបានផ្តល់នូវភាពសប្បាយរីករាយការជួបជុំគ្នា តាមរយៈការបង្ហាញនូវវប្បធម៌អរូបីយ ដូចជា ល្បែងប្រជាប្រិយ តន្រ្តី របាំប្រពៃណី ម្ហូបអាហារ កីឡា ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ​រួមជាមួយ​នឹង​ការ​​លើក​យក​មកនូវកេរ្តិ៍តំណែលអរិយធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ព្រមជាមួយនេះ សង្រ្កាន្ត​​​ ​​​ក៏បានផ្តល់ឱកាសជាច្រើនបន្ថែមទៀត ដល់ប្រតិបត្តិករ អាជីវករទេសចរណ៍ អ្នកលក់ដូរទទួលបានប្រាក់ចំណូលកាន់តែច្រើន និងបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទាំងមូល»។ 

ឯកឧត្តម ថោង ខុន បានបន្តថា៖ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ដ៏ធំមួយរបស់កម្ពុជានៅលើទឹកដីអច្ឆរិយៈ ដែលត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ទាក់ទាញ និងជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យដ៏ធំទាំងឡាយ ដែលអាស៊ានបានជ្រើសរើស និងផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ឆ្នាំ នៃការបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។ ដែលព្រឹត្តិការណ៍លើកទី៦ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងដ៏ស្អិតល្មួតរវាងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ គឺដោយសារកម្ពុជាមានសក្តានុពលធំធេងណាស់ទាំងបេតិកភណ្ឌវប្បធម៌រូបីយ និងអរូបីយ និងបេតិកភណ្ឌធម្មជាតិ។ បើគិតត្រឹមតែប្រាង្គប្រាសាទបុរាណ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង១ពាន់កន្លែង ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុហ៍ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) និងសម្បត្តិវប្បធម៌អរូបីយមួយចំនួនទៀត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់អង្គការ UNESCO៕

None



អត្ថបទបន្ទាប់


អ្នកជំនាញស្នើឲ្យពលរដ្ឋកុំដាំនិងបរិភោគបន្លែនៅបឹងទំពុន

បឹងទំពុនជាអាងផ្ទុកទឹកស្អុយដ៏បំផុតរបស់ទីក្រុងភ្នំពេញ ប៉ុន្តែ បឹងភាគខាងត្បូងមួយនេះ បែរជាក្លាយជាចម្ការត្រកួត កញ្ឆែត និងបន្លែបៃតងជាច្រើនប្រភេ…

បើ​វិនិយោគ​លើ​ដីធ្លី អ្នក​ត្រូវ​គិត​ដល់​គន្លឹះ​៦​ចំណុច​!

លោក​ ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ