Advertisement
បន្លែ-បឹងទំពុន

អ្នកជំនាញស្នើឲ្យពលរដ្ឋកុំដាំនិងបរិភោគបន្លែនៅបឹងទំពុន


បឹងទំពុនជាអាងផ្ទុកទឹកស្អុយដ៏បំផុតរបស់ទីក្រុងភ្នំពេញ ប៉ុន្តែ បឹងភាគខាងត្បូងមួយនេះ បែរជាក្លាយជាចម្ការត្រកួត កញ្ឆែត និងបន្លែបៃតងជាច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់មួយភាគធំ សម្រាប់អ្នករស់នៅរាជធានី ភ្នំពេញ និងបណ្តាខេត្តនានា។ ការដាំបន្លែលើទឹកស្អុយ ត្រូវបានលោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បានប្រាប់ខេមបូណូមីសថា បន្លែដែលចេញពីប្រភពទឹកស្អុយទាំងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូប។
កសិករដាំបន្លែកំពុងបាញ់ថ្នាំលើកញ្ឆែត (រូបថត៖ ហេង ភារម្យ)
ដោយ
Advertisement

លោកពន្យល់យ៉ាងដូច្នេះថា៖ «ចំពោះអ្នកដាំបន្លែលើទឹកស្អុយបឹងទំពុន ដែលមានកញ្ឆែត និងត្រកួន មានហានីភ័យខ្ពស់ណាស់ ព្រោះ ទឹកស្អុយដែលចេញពីប្រព័ន្ធលូទីក្រុង ដែលក្នុងនោះ ហាន័យខ្ពស់បំផុតដែលខ្ញុំបារម្ភ គេហៅថា លោហៈធ្ងន់ ដែលមាននៅក្នុងបន្លែ ហើយយើងហូបយូរៗទៅ វានឹងប៉ះពាល់ដល់សុខភាព។ ខ្ញុំឧទាហរណ៍ យើងបោះកាកសំណល់រឹងជាច្រើន ដូចជា ថ្មពិលជាដើម ដែលយើងបោះចោលក្នុងលូហើយវាហូរចូលក្នុងបឹងហ្នឹង ពេលហ្នឹងរុក្ខជាតិវាស្រូប វាអាចដោយលោហៈធ្ងន់មួយចំនួន ឬ បឺតជាតិពុលទាំងនេះ។ ដូច្នេះ ខ្ញុំយល់ឃើញថា យើងគួរកុំដាំ និងកុំបរិភោគបន្លែរបៀបហ្នឹង»។

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម (រូបថត៖ ហេង ភារម្យ)

ក្រៅពីដាំបន្លែលើទឹកស្អុយ បឹងទំពុនក៏ជាចម្ការបន្លែគីមីដ៏ធំមួយផងដែរ។ លោក សុខ គីមហៀង អ្នកដាំកញ្ឆែតនៅបឹងទំពុនជាង១០ឆ្នាំមកហើយ បានឲ្យដឹងថា ទម្រាំទទួលបានផល កញ្ឆែតត្រូវការរយៈពេល២០ថ្ងៃ ហើយលោកត្រូវបាញ់ថ្នាំលើកញ្ឆែតអស់ប្រាក់ចំនួន១៥ម៉ឺនរៀល។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមិនបាញ់ថ្នាំ គឺមិនបានផលទេ។ និយាយឲ្យចំទៅ នៅទីនេះ បាញ់ថ្នាំទាំងអស់ ព្រោះ បើយើងដាំតាមធម្មជាតិ កាត់តែម្តងពីរដងខូចអស់ហើយ។ ប៉ុន្តែ បើយើងប្រើថ្នាំ យើងកាត់បានយូរ។ មុនយើងរើវាចោល យើងកាត់បានជាង១០ដងឯនោះ។  អ្នកខ្លះគេដាំមួយឆ្នាំទល់មួយឆ្នាំ គេកាត់បានរហូត ព្រោះ វាល្អរហូត»។

នេះជាចម្ការបន្លែត្រកួននៅបឹងទំពុន (រូបថត៖ ហេង ភារម្យ)

មិនមែនតែអ្នកដាំកញ្ឆែតនោះទេ ដែលបាញ់ថ្នាំគីមីនោះ ចំណែក អ្នកដាំត្រកួនវិញ មិនខុសគ្នាដែរ។ លោកយាយ ខៀវ ស៊ុន អ្នកដាំត្រកួននៅ បឹងទំពុន បានប្រាប់ខេមបូណូមីសថា លោកយាយ បានចំណាយប្រាក់បាញ់ថ្នាំត្រកួនក្នុងមួយហិចតាអស់១០ម៉ឺនរៀល ដើម្បីបានកាត់ម្តង។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖  «ថ្នាំថ្លៃណាស់ ខ្ញុំបាញ់ថ្នាំម្តងអស់១០ម៉ឺនរៀល។ នេះមិនចង់គ្រាន់ផង រាងស្ទើរផង។ បាញ់ម្តង កាត់បានតែមួយលើកទេ។ បើមិនបាញ់ទេ មិនបានហូបទេ វាអត់ល្អ។ ត្រកួនហ្នឹងលក់ឲ្យមនុស្សត្រីគោជ្រូក ហូបទាំងអស់ហ្នឹង ប៉ុន្តែ មុនកាត់ គេទុកឲ្យសាបថ្នាំសិន មិនមែនចេះតែកាត់នោះទេ»៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នេរ Pattaya នៅថៃ កន្លែងលម្ហែកាយដ៏ពេញនិយមរបស់អ្នកទេសចរបរទេស

ព័ត៌មាន
Pattaya គឺជាទីក្រុងមួយស្ថិតនៅក្នុងខេត្តឈុនបុរី ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគអាគ្នេយ៍រាជធានីបាងកករបស់ប្រទេសថៃ។ លក្ខណៈពិសេសរបស់ទ...

សង្ក្រាន្ដនៅសៀមរាប៤ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង១,៨លាននាក់

ព័ត៌មាន
ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦នៅខេត្តសៀមរាបឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១,៨២លាននាក់ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ