ហ្វ៊ីលីពីន

សង្គ្រាម​គ្រឿង​ញៀន​ផ្ដាច់​ផ្ដិល​ជីវិត​ចៅហ្វាយក្រុង​ហ្វ៊ីលីពីន​ម្នាក់​ទៀត​ហើយ


អភិបាលក្រុង​ហ្វីលីពីន​មួយ​រូប​ទៀត​ហើយ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​បង្ហូរ​ឈាម​របស់​ប្រធានាធិបតី លោក Rodrigo Duterte។
ប្រធានាធិបតី​ហ្វ៊ីលីពីន រ៉ូទ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) បុរស​នៅ​ពីក្រោយ​សង្គ្រាម​បង្ហូរ​ឈាម​ប្រឆាំង​គ្រឿង​ញៀន​នៅ​ហ្វ៊ីលីពីន។
ដោយ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC អភិបាល​ក្រុង Ozamiz ស្ថិត​នៅ​លើ​កោះ​មិនដាណាវ លោ Reynaldo Parojinog ត្រូវ​បាន​បាញ់​សម្លាប់​រួម​គ្នា​ជាមួយ​ភរិយា​របស់​លោក និង​មនុស្ស ១០​នាក់​ទៀត នៅ​ក្នុង​ផ្ទះ​របស់​អភិបាល​ក្រុង​រូប​នេះ​ផ្ទាល់​តែ​ម្ដង។

លោក Parojinog គឺ​ជា​អភិបាល​ក្រុង​ហ្វីលីពីន​ទី​ពីរ​ហើយ បន្ទាប់​ពី​អភិបាល​ក្រុង Albuera លោក Rolando Espinosa ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​ដ៏​បង្ហូរ​ឈាម​របស់​លោក Duterte ដែល​ចាប់​ផ្ដើមតាំង​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ចុង​ខែ​មិថុនា​ឆ្នាំ​មុន។

បើ​តាម​សារព័ត៌មាន BBC មនុស្ស​ដល់​ទៅ​ជាង ៧០០០​នា​ក់ហើយ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​របស់​មេដឹកនាំ​មាត់​ដាច​រូប​នេះ៕




អត្ថបទបន្ទាប់


ទម្លាប់​១៥​យ៉ាង​របស់​មហា​សេដ្ឋី​ដែល​​អ្នក​​គួរ​តែ​អាន!

ជោគជ័យ​មិន​មែន​ប្រើ​រយៈពេលខ្លី​​ដើម្បី​សម្រេច​បាន​នោះ​ទេ។ មហា​សេដ្ឋី​ដែល​ជោគជ័យ​ទាំង​អស់​តែង​តែ​ប្រឹង​ប្រែង និង​ចាប់​ផ្តើម​ពី​​ទម្លាប…

អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​រវាង​កុងស៊ី​បញ្ចាំ​ខុស​ច្បាប់​និង​ស្រប​ច្បាប់? វា​បាន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​សង្គម?

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ហាង​បញ្ចាំ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ