ការប្រមូលផលស្រូវ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវឆ្នាំនេះកើនថ្លៃលើស ៣ដង ធៀបឆ្នាំមុន


ដោយសារតែការប្រមូលផលស្រូវនៅឆ្នាំនេះ មានការសម្រុកខ្លាំង និងកង្វះខាតមធ្យោបាយច្រូតកាត់ បានធ្វើឲ្យតម្លៃម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងបានហក់ស្ទុះឡើងលើស៣ដង ថៀបនឹងនឹងថ្លៃឈ្នួលកាលពីឆ្នាំមុន។ នេះបើតាមការអះអាងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ធនាគាររដ្ឋមួយនេះ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង រួមទាំងយុវជនស្ម័គ្រចិត្តផង ឲ្យចុះជួយច្រូតស្រូវប្រជាកសិករដែលកំពុងជួបការលំបាកក្នុងការប្រមូលផល។
កសិករក្នុងខេត្តបាត់ដំបងកំពុងច្រូតស្រូវ (រូបភាព៖ CRF)
ដោយ

សេចក្ដីអំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​ឲ្យដឹងថា ប្រជាកសិករ​នៅតាមបណ្ដាខេត្ត​មួយចំនួន កំពុង​សស្រាក់​សស្រាំ ធ្វើការ​ប្រមូលផល​ស្រូវ​សែនក្រអូប និង​ស្រូវ​ម្លិះ ក៏ប៉ុន្ដែ នៅ​តំបន់មួយចំនួន ការប្រមូល​ផល​ស្រូវ​ទាំងពីរនេះ កំពុង​ប្រឈម​នឹង​ការ​ខ្វះខា​នូវកម្លាំងដើម្បី​ច្រូតកាត់ ក៏ដូចជា ម៉ាស៊ីនច្រូត​កាត់​ស្រូវ​មិន​បាន​ទាន់​ពេលវេលា​ជាដើម ដោយសារតែ​ការប្រមូលស្រូវ​នៅឆ្នាំនេះ មានភាពសម្រុក​ផ្ទួនៗគ្នា។

ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​លើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើ​សភាពការណ៍​ខ្វះខាត​មធ្យោបាយ​ច្រូតកាត់​នេះ នៅតែអូសបន្លាយ​យូរថ្ងៃទៀត ស្រូវ​របស់​បងប្អូន​ប្រជាកសិករ នៅក្នុង​ស្រែ​នឹង​ទុំ​ជ្រុល​ជាហេតុ​ធ្វើឲ្យបាត់បង់​គុណភាព​ស្រូវ ព្រមទាំង​ធ្វើឲ្យ​ថ្លៃស្រូវ​ធ្លាក់ចុះ​ផងដែរ»។

ធនាគារ​រដ្ឋមួយនេះ ក៏បាន្​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត កងកម្លាំង​ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន​ យុវជនស្មគ្រចិត្ត ដែលកំពុង​ឈជើង​នៅតាម​តំបន់​ដែលកំពុង​ប្រមូលផល​ស្រូវ​សែក្រអូប​ និងស្រូវម្លិះ មេត្តា​ចាត់ចែង​កម្លាំង​ចុះជួយ​ច្រូត​កាត់​ស្រូវ​របស់​ប្រជា​កសិករជា​បន្ទាន់ និងតាម​លទ្ធភាព​ ដើម្បីជួយ​សម្រាល​ទុក្ខ​លំបាក​ ក៏ដូចជា​ជួយ​ទប់​ស្កាត់​ការធ្លាក់ថ្លៃ​ស្រូវ​របស់​ប្រជា​កសិករ ដែលអាច​កើតឡើង​ដោយ​ប្រការ​ណាមួយ៕

None



អត្ថបទបន្ទាប់


អាជីវកម្មចំនួន ៣ ទីតាំងហើយ ត្រូវបានឲ្យផ្អាកបណ្ដោះអាសន្ន គិតមកទល់រសៀលថ្ងៃទី ២៩ វិច្ឆិកា បន្ទាប់ពីរកឃើញករណីឆ្លង​កូវីដ-១៩ ថ្មី ចំនួន ៧នាក់

ករណីរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧នាក់កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា វាគឺជាការឆ្លងម…

គ្រួសារក្រីក្រនឹងទទួលបានថវិកាពីរដ្ឋ ២ម៉ឺនរៀលក្នុងមួយថ្ងៃ នៅអំឡុងពេលត្រូវធ្វើចត្តាឡីស័ក

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេច បញ្ចេញសាច់ប្រាក់ជាង ១.០០០ លានរៀល ឬស្មើនឹងប្រមាណ ២៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ