បញ្ហាគ្រោះទឹកជំនន់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មគ្រោងប្រើប្រាស់កញ្ចប់ថវិកា ៣០លានដុល្លារបន្ថែមចុងក្រោយសម្រាប់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់


ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​អះអាងថា ខ្លួន​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​ ដែលបាន​ត្រៀម​បន្ថែម​ចុងក្រោយ ៣០លាន​ដុល្លារ​នៅក្នុង​វិស័យ​ស្រូវអង្ករ​សម្រាប់​ប្រើប្រាស់​ក្នុងរដូវ កាលកូវីដនេះ មកប្រើប្រាស់​រួម​ជាមួយគ្នា សម្រាប់ដោះស្រាយ​​បញ្ហា​គ្រោះទឹកជំនន់​ផងដែរ​បើមានតម្រូវការ​ស្នើ​សុំកម្ចី។
កសិករ​នាំគ្នា​ប្រមូលស្រូវ​សើម​ ដែលរង​គ្រោះព្រោះទឹកជំនន់ មកលក់​ឲ្យ​ក្រុមហ៊ុន Amru Rice (រូបភាព៖ Amru Rice)
ដោយ

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​បានបញ្ជាក់​ថា  កញ្ចប់ថវិកា ៣០លានដុល្លារ​បន្ថែម​លើថវិកា​ដែលមាន​ស្រាប់នេះ ត្រូវបាន​បញ្ចេញ​ជាបន្ត​បន្ទាប់ ខណៈទុន​បម្រុង ដែលបាន​ត្រៀម​សរុប​ទាំងអស់​ជិត ២០០​លាន​ដុល្លារ ដែលក្នុងនោះ ៧០ភាគរយ​ហើយ​ត្រូវប្រើ​សម្រាប់​តម្រូវការ​ក្នុងវិស័យ​ស្រូវអង្ករ។

ឯកឧត្តម កៅ ថាច បានឲ្យដឹងទៀតថា ភាគច្រើន​ខេត្ត​ដែលរង​ផល​ប៉ះពាល់​ខ្លាំង គឺខេត្តដែល​ជា​ជង្រុក​ស្រូវ​ធំជាងគេ រួមមាន ខេត្ត​បន្ទាយ​មានជ័យ ខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែគិតមក​ដល់​ត្រឹមថ្ងៃនេះ​គឺមិនទាន់អាច​វាយតម្លៃ​ពីទំហំនៃ​ផលប៉ះពាល់​កម្រិតណា​នៅឡើយទេ ខណៈតំបន់​ខ្លះទឹកជំនន់​នៅបន្ត​ឡើង និងតំបន់​ខ្លះក៏មានការ​ស្រកចុះទៅវិញ។

ឯកឧត្តម​បន្ថែមថា តាមផែនការ​កញ្ចប់​ថវិកា ៣០ លានដុល្លារ ដែលបាន​ត្រៀម​មកនេះ គឺប្រើប្រាស់​តែនៅរដូវ​ប្រមូលផល​ខាងមុខ ក្នុងខែ វិច្ឆិកា និងធ្នូ ប៉ុណ្ណោះ ដែលក្នុងអំឡុង​ពេលនោះ ការប្រមូល​ផល​ស្រូវ អាចនឹង​ជាន់គ្នា ទាំង​ស្រូវស្រាល និងស្រូវធ្ងន់ ខណៈដែល​ស្រូវស្រាល​ត្រូវបាន​ពន្យារពេល​ដោយសារ​ខ្វះទឹកភ្លៀង​នៅដើម​រដូវ ប៉ុន្តែភ្លាមៗ​នេះ បែរជា​មាន​ជំនន់​ទឹកភ្លៀង​កើតមាន​ឡើង ដូច្នេះគឺធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​មិនទាន់​អាចដឹង​បានថា មានផ្ទៃដី ប៉ុន្មាន​ម៉ឺនហិកតាទេ ដែលនឹង​រងផល​ប៉ះពាល់។


សូមជម្រាបថា ស្ថិតនៅក្នុង​ស្ថានភាព​នៃការរីករាលដាល​ជំងឺកូវីដ ១៩​ ធនគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​កន្លងមក​បានត្រៀម​ថវិកា​បន្ថែមប្រមាណ ៣០ លាន​ដុល្លារ​រួចហើយ និងភ្លាមៗនេះ​ក៏បាននឹង​កំពុង​ជំរុញ​ឲ្យសហព័ន្ធស្រូវ​អង្ករកម្ពុជា ដោយសុំឲ្យសមាជិក និងម្ចាស់​រោងម៉ាស៊ីន​ទាំងអស់ ជួយទិញស្រូវ​ពីប្រជាកសិករ​ក្នុងតម្លៃសមរម្យ។

បើតាមលោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូសបញ្ជាក់ថា ការសម្រេច​ស្នើឲ្យ​សមាជិក​ជួយទិញ​ស្រូវ​ពីប្រជា​កសិករក្នុង​តម្លៃមួយ​សមរម្យ​នាពេលនេះ គឺដោយសារ​មើលឃើញ​មាន​ប្រជាកសិករ​មួយចំនួន បានកំពុង​ប្រមូលផល​ស្រូវ​ស្រាល ជួបបញ្ហា​គ្រោះទឹកជំនន់​ដូចជាការ ដាច់ផ្លូវ​ជាដើម​ធ្វើឲ្យ​ស្ទះចលនាស្រូវ ដូច្នេះបាន​ជាសហព័ន្ធ​ស្នើឲ្យ​សមាជិក​ជួយទិញ  បើទោះបីជា ផលស្រូវ​ដែលប្រមូល​បានមាន​សភាពសើម​យ៉ាងណា​ក៏ដោយចុះ ត្រូវទិញក្នុង​តម្លៃ​មួយ​សមរម្យ។

ទិន្នន័យ​ផលប៉ះពាល់​ខូចខាត​ ដោយជំនន់​ទឹក​ភ្លៀង​ឆ្នាំ២០២០ គិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ បាន​ឲ្យដឹងថា គ្រោះទឹកជនន់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ពលរ្ដឋ​ប្រមាណ ជាង​៥ម៉ឺន​គ្រសួសារ ស្មើនឹងជាង ២១ម៉ឺននាក់ និងបាន​ជម្លៀស​ប្រជាជន ប្រមាណ ជាង​៦ពាន់​គ្រួសារ។ អ្នកស្លរាប់​ដោយសារ​ទឹកជំនន់ មាន​១៨នាក់ (ក្មេង​៨នាក់) ប៉ះពាល់​ផ្ទះសរុប ជាង​៥ម៉ឺនខ្នង ខូចខាត​ផ្ទះ​ ៥២ខ្នង។ ស្រូវលិចទឹក ប្រមាណ​ជិត​១៤ម៉ឺន​ហិកតា ខូចខាត ប្រមាណ ជាង​៧ពាន់​ហិកតា។​ដំណាំ​រួមផ្សំ​ផ្សេងទៀត លិចទឹក​ ជាង​៦ម៉ឺន​ហិកតា ខូចខាត​ជិត​៣ម៉ឺន​ហិកតា៕

None



អត្ថបទបន្ទាប់


ប្រទះឃើញក្រពើដែលរួចពីអាងនៅព្រែកកំពឹសហើយ គឺស្ថិតនៅក្នុងសំណាញ់ការពារខាងក្រៅអាង តែមិនទាន់អាចចាប់បាននៅឡើយទេ!

ក្រោយពីចំណាយពេលចេញស្វែងរកពេញមួយយប់ ក្រុមការងាររបស់កសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងសង្កាត់ព្រែកកំពឹសបានប្រទះឃើញសត្វក្រពើមួយក្បាលដែលបានរួចចេញពីអ…

លែងភ័យរឿង​ខ្វះអំបិលទៀតហើយនៅឆ្នាំនេះ ខណៈ​ក្នុងស្ដុក​សល់​ជាង ៣ម៉ឺនតោន!

សហគមន៍អ្នកផលិតអំបិលខេត្តកំពត កែបបានអះអាងថា កម្ពុជាឆ្នាំនេះនឹងមិនមានការខ្វះខាត អំបិល ដូចកាល២០១៨ និង២០១៩ទៀតនោះឡើយដោយគិតមកដល់ពេលនេះអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ