វិស័យពាណិជ្ជកម្ម

តើបណ្តាប្រទេសអាស៊ានដែលរងសម្ពាធពន្ធបដិការពីអាម៉េរិកត្រូវដោះស្រាយដោយរបៀបណា?


អាស៊ានរាប់ចាប់ពីសិង្ហបុរី រហូតដល់កម្ពុជា ដែលរងសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក ចន្លោះពី១០% ទៅ៤៩% អាចនឹងរួបរួមគ្នាជាប្លុកមួយ ដើម្បីចរចាជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈបណ្តាប្រទេសទាំងអស់លើកលែងតែសិង្ហបុរីមួយប៉ុណ្ណោះ ដែលមិនមានអតិរេកពាណិជ្ជកម្មជាមួយនឹងប្រទេសបងធំបំផុតនៅលើពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងថា បណ្តាប្រទេសមួយចំនួននៅអាស៊ាន បានឯកភាពធ្វើការរួមគ្នា ដើម្បីបង្កើនកម្លាំងក្នុងការចរចាដោះស្រាយបញ្ហាការដំឡើងពន្ធបដិការរបស់សហរដ្ឋអាម៉េរិក។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ បញ្ហាពន្ធបដិការដែលអាម៉េរិក បានដាក់លើទំនិញនាំចេញរបស់អាស៊ាន បានក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលោកស្រីយកមកពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មេដឹកនាំថៃ រូបនេះ បានអះអាងផងដែរថា មេដឹកនាំអាស៊ាន បានជជែកគ្នាពីក្របខណ្ឌ ដែលអាចមានសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់។ បន្ថែមលើនេះមេដឹកនាំអាស៊ាន ក៏បានពិភាក្សាគ្នាពីភាពខ្លាំង ដែលប្រទេសនីមួយៗមាន និងរបៀបដែលបណ្តាប្រទេសនៅក្នុងតំបន់អាចរួបរួមគ្នា ដើម្បីបង្កើនឥទ្ធិពលក្នុងការចរចា តែការលើកឡើងនេះគ្រាន់តែជាទស្សនៈមួយប៉ុណ្ណោះ។ 

បើតាមការលើកឡើងរបស់លោកស្រី ផែថងថាន ប្រទេសថៃ បានតាមដានស្ថានការណ៍យ៉ាងដិតដល់បន្ទាប់ពីប្រធានាធិបតីអាម៉េរិកបានសម្រេចពន្យារពេលអនុវត្តការយកពន្ធបដិការរយៈពេល៩០ថ្ងៃ។ សម្រាប់លោកស្រី ប្រទេសថៃ ត្រូវតែដើរដោយប្រុងប្រយ័ត្ន និងធានាថា វាត្រូវបានផ្តល់ព័ត៌មានបានល្អមុនចាប់ផ្តើមកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ថៃកំពុងស្វែងរកដំបូន្មានពីអ្នកវិនិយោគថៃ នៅសហរដ្ឋអាម៉េរិក ដើម្បីជួយសម្រួលលើកិច្ចការចរចានេះ។

នៅក្នុងតំបន់អាស៊ានទាំងមូល វៀតណាម ដែលបានស្វះស្វែងរកការចរចាររឿងពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក មុនគេនោះ នៅពេលនេះ ត្រូវបានគដឹងថា កំពុងបើកការចរចា ហើយ។ កាលពីឆ្នាំ២០២៤ កន្លងទៅសហរដ្ឋអាម៉េរិក ជាដៃគូពាណិជ្ជកម្មកំពូលទី២របស់អាស៊ានបន្ទាប់ពីចិន ដែលមានទំហំពាណិជ្ជកម្មសរុបប្រមាណជា៤៧៧ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើបណ្តាប្រទេសអាស៊ានដែលរងសម្ពាធពន្ធបដិការពីអាម៉េរិកត្រូវដោះស្រាយដោយរបៀបណា?

អាស៊ានរាប់ចាប់ពីសិង្ហបុរី រហូតដល់កម្ពុជា ដែលរងសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក ចន្លោះពី១០% ទៅ៤៩% អាចនឹងរួបរួមគ្នាជាប្លុកមួយ ដើម្បីចរច…

ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម ខាតបង់ធ្ងន់ករហូតដល់ជាង៣ ពាន់លានដុល្លា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់ប្រទេសវៀតណាម បានខាតបង់ថវិកាធ្ងន់ធ្ងររហូតដល់ជាង៣ពាន់លានដុល្លារ នៅឆ្នាំ២០២៤ កន្លងទៅ បើទោះជាការល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ