អាជីវកម្មបិទទ្វារ​ដោយសារ​កូវីដ-១៩

អាមេរិក បិទភោជនីយដ្ឋាន និងហាងលក់ទំនិញ ១២ម៉ឺនកន្លែង ដោយសារកូវីដ-១៩


គិតចាប់ពីដើមឆ្នាំ ២០២០ មកទល់នឹងខែធ្នូនេះ នៅសហរដ្ឋអាមេរិក ហាងលក់ទំនិញរាយ ជាង ៨ពាន់ ៤រយកន្លែង និងភោជនីយដ្ឋាន ១១ម៉ឺនកន្លែង ត្រូវបានបិទទ្វារ ឈប់ដំណើរការ ដោយសារតែវិបត្តិកូវីដ-១៩ បានរាតត្បាត ទូទាំងប្រទេស និងសម្លាប់ជីវិតមនុស្សអស់ជិត ៣សែននាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃនេះ។
អាមេរិក បិទភោជនីយដ្ឋាន និងហាងលក់ទំនិញ ១២ម៉ឺនកន្លែង ដោយសារកូវីដ១៩ (រូបភាព៖ Daily Sabah)
ដោយ

បើតាមទិន្នន័យពី ក្រុមហ៊ុន​ស្រាវជ្រាវ Coresight Research​ ដែលដក​ស្រង់​ដោយ​សារព័ត៌មាន​ CNN ​បានគូស​បញ្ជាក់ថា ហាងទំនិញរាយ​នៅ​សហរដ្ឋអាមេរិក​ បានប្រកាស​បិទទ្វារ​អស់ ៨ពាន់ ៤រយកន្លែង​ក្នុងឆ្នាំ ២០២០នេះ។

ការស្រាវជ្រាវនេះ​ បានបង្ហាញ​ទៀតថា ការបិទទ្វារ​អាជីវកម្មនេះ នឹងមាន​កំណើន​បន្ថែមទៀត ក្នុងខែធ្នូ ចុងឆ្នាំ ២០២០នេះ ហើយនឹង​អាច​បំបែក​កំណត់​ត្រាថ្មី ដែលមាន​ការបិទទ្វារ ៩ពាន់ ៣រយកន្លែង កាលពីឆ្នាំ​២០១៩​កន្លងទៅ។

បើតាម​របាយការណ៍ពី សមាគម​ភោជនីយដ្ឋាន​ជាតិ​អាមេរិក បានរកឃើញថា វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ​នៅ​អាមេរិកគឺ កាន់តែ​អាប់អួរ ដូចៗគ្នា ហើយ​ភោជនីយដ្ឋាន​ប្រមាណ ១១ម៉ឺនកន្លែង ឬស្មើ​នឹង ១៧% នៃចំនួន​ភោជនីយដ្ឋាន​ទូទាំង​ប្រទេស បាន​បិទទ្វារ​អាជីវកម្ម​ជាអចិន្រ្តៃយ៍​ហើយ ខណៈមាន​ភោជនីយដ្ឋាន​ជាច្រើន​ពាន់កន្លែងទៀត កំពុងប្រឈម​នឹង​ការក្ស័យធន។

បើតាមសារព័ត៌មាន ​CNN ​បានធ្វើការ​វិភាគថា នៅក្នុងឆ្នាំ ​២០២០នេះ គឺជា​ឆ្នាំ​ដ៏ឃោរឃៅ​បំផុត សម្រាប់​ភោជនីយដ្ឋាន និងហាងទំនិញ ដោយសារតែ​វិបត្តិ​កូវីដ១៩ ធ្វើឲ្យមាន​ការប្រែប្រួល​លើការចំណាយ​ទិញ​ទំនិញ ក៏ដូចជា​ផ្លាស់ប្តូរ​ទម្លាប់​នៃការ​ទទួល​ទានអាហារ ដែលធ្វើឲ្យ​ភោជនីយដ្ឋាន និងហាង​ទំនិញ​ជាច្រើន ត្រូវដួល​រលំ​ជាបន្តបន្ទាប់។​

យ៉ាងណាក៏ដោយ ចំនួនអត្រា​អ្នកគ្មាន​ការងារ​ធ្វើ បន្តកើនឡើង​ជារៀង​រាល់សប្តាហ៍ ហើយ​សេតវិមាន​អាមេរិក ក៏បាន​ស្នើកញ្ចប់​ថវិកា​ជំនួយជាង ៩០០ពាន់​លាន​ដុល្លារអាមេរិកបន្ថែម​ទៀត ដើម្បីគាំទ្រ​ដល់​សេដ្ឋកិច្ច​ជាតិ កុំឲ្យធ្លាក់ចុះ​កាន់តែ​ដុនដាប​ខ្លាំង ក៏ប៉ុន្តែពុំទាន់​ទទួល​បាន​ការអនុម័ត​សម្រេច​នោះទេ។

សូមជម្រាបដែរថា គិតមក​ដល់ថ្ងៃទី ១៤ ខែធ្នូ​ឆ្នាំ ២០២០ ចំនួន​ករណីឆ្លង​មេរោគ​កូវីដ១៩ នៅក្នុង​សហរដ្ឋ​អាមេរិក បានកើន​ឡើងដល់​ជាង ១៦លាន​ករណីហើយ និងបាន​សម្លាប់​មនុស្ស​ជិត ៣សែននាក់ផងដែរ៕

None



អត្ថបទបន្ទាប់


ព្យាករណ៍​របស់ ADB៖ សេដ្ឋកិច្ចថៃ នឹងកើនទាបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២១

សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ប្រមាណថា អាចនឹងកើនឡើង ៤% នៅក្នុងឆ្នាំ ២០២១ខាងមុខ ដែលកំណើននេះ គឺទាបជាងកំណើនជា…

សិង្ហបុរី អនុម័តសម្រេចឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech

រដ្ឋាភិបាល​សិង្ហបុរី តាមរយៈ​អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បានសម្រេចអនុម័តឲ្យ​ប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារ​កូវីដ-១៩ ដែលផលិតដោយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ