មជ្ឈមណ្ឌលសេដ្ឋកិច្ចសកល

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានថា អាស៊ីអាគ្នេយ៍នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសកលនៅឆ្នាំ ២០៤៥


ខណៈដែលមេដឹកនាំអាស៊ាននិងទីម័រខាងកើតកំពុងប្រជុំកំពូលនៅទីក្រុង ឡាប៊ួន បាចូ ប្រទេសឥណ្ឌូនេស៊ី លោក អាជេត រ៉ាសជីត ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានមានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជាមជ្ឈមណ្ឌលនៃស្ថិរភាពនិងសេដ្ឋកិច្ចសកលនៅឆ្នាំ ២០៤៥។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី អានតារ៉ា។
ក្រុមប្រឹក្សាធុរកិច្ចអាស៊ានថា អាស៊ីអាគ្នេយ៍នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសកលនៅឆ្នាំ ២០៤៥

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាននិងអ្នកពាក់ព័ន្ធកំពុងគូសវាសជំហានដែលត្រូវដើរ ដើម្បីពង្រឹងមជ្ឈភាព, អនុវត្តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងតស៊ូមតិឱ្យមានបរិយាប័ន្នសំដៅបង្កើនភាពធន់ក្នុងតំបន់ ដើម្បីធានាឱ្យអាស៊ានអាចក្លាយជាមជ្ឈមណ្ឌលនៃកំណើននៅលើពិភពលោក។ នេះបើយោងតាមលោក អាជេត រ៉ាសជីត ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលបាននិយាយនៅឯកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានជាមួយតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ានកាលពីថ្ងៃពុធ។

លោកបានបន្ថែមថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលមកពីវិស័យឯកជន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាននឹងបន្តគាំទ្រតំបន់នេះឱ្យក្លាយជាតំបន់មួយដែលលើកតម្កើងបរិយាប័ន្នសម្រាប់ភាគីនានា ដើម្បីជួយពួកគេឲ្យរីកចម្រើនជាមួយគ្នា។

លោក រ៉ាសជីត ដែលជាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូណេស៊ីផងដែរនោះ បានបន្តថា៖ «គ្មាននរណាម្នាក់ត្រូវគេទុកចោលទេ ប្រទេសសមាជិកអាស៊ានទាំងអស់នឹងរីកចម្រើនជាមួយគ្នា ហើយក្លាយជាផ្នែកមួយនៃដំណើររបស់អាស៊ានដែលជាចំណុចកណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។»

លោកបានបន្តថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ានតែងតែផ្តល់យោបល់ជាយុទ្ធសាស្ត្រផ្សេងៗពីវិស័យឯកជនដល់ថ្នាក់ដឹកនាំប្រទេសអាស៊ាន។

លោកបានបន្ថែមថា៖ «ការធ្វើដូច្នេះមានគោលបំណងលើកទឹកចិត្តចំពោះសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែខ្លាំងឡើង និងលើកកម្ពស់គម្រោងដែលហុចផលក្នុងរយៈពេលខ្លី និងក្នុងរយៈពេលវែង។»

ដោយឡែក លោក ប៊ែណាឌីណូ វេហ្គា អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានបន្តលើកទឹកចិត្តចំពោះការអនុវត្តកម្មវិធីទីផ្សារតែមួយ តាមរយៈបទប្បញ្ញត្តិស្ដីពីរបាំងមិនមែនពន្ធគយ សមាហរណកម្មពាណិជ្ជកម្មក្នុងវិស័យសេវាកម្ម ក៏ដូចជារំហូរកាន់តែប្រសើរឡើងនៃការវិនិយោគ កម្មករជំនាញ តួអង្គអាជីវកម្ម និង មូលធន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និងធនាគារ PPC Bank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ ស៊ីម Smart Travellers ជូនភ្ញៀវទេសចរណ៍អន្តរជាតិ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជកម្មដែលកំពុងលេចធ្លោPPCBankបានចុះហត្ថលេខាលើកិច្ចព្រម…

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសG7 នឹងពិភាក្សាគ្នាអំពីបញ្ហាធនាគារ បញ្ហាអ៊ុយក្រែន និងការប្រឈមថ្មីៗ

ប្រធានស្ថាប័នហិរញ្ញវត្ថុមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) ជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចពិភាក្សារយៈពេល៣ថ្ងៃនៅខេត្តនីហ្កាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ