អាស៊ាន

អាស៊ាន ចាប់អារម្មណ៍អំពីការរៀបចំឲ្យមានការទទួលស្គាល់គ្នាទៅវិញទៅមក លើយានយន្ត និងសម្ភារសំណង់


បណ្តាប្រទេសអាស៊ាន បានកំណត់កាលវិភាគ នៅក្នុងខែ កញ្ញានេះ ក្នុងការប្រើប្រាស់កតិកាសញ្ញា (កិច្ចព្រមព្រៀង) ទៅលើការរៀបចំក្នុងការទទួលស្គាល់គ្នាទៅវិញទៅមក ឬហៅថា Mutual Recognition Arrangements ទៅលើ យានយន្ត និងសម្ភារសម្រាប់វិស័យអចលនទ្រព្យ និងសំណង់ ដែលវាជា ជំហានបន្ទាប់ក្នុងការកាត់បន្ថយថ្លៃផលិតកម្ម និងជំរុញពាណិជ្ជកម្មបន្ថែមរវាង បណ្តាប្រទេសជាសមាជិកអាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
អាស៊ាន ចាប់អារម្មណ៍អំពីការរៀបចំឲ្យមានការទទួលស្គាល់គ្នាទៅវិញទៅមក លើយានយន្ត និងសម្ភារសំណង់
ដោយ

ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្មថៃ បានអះអាងថា ទោះបីជា​កំពុង​ប្រឈម​នឹងបញ្ហា​មេរោគ​កូវីដ-១៩ក្តី សមាជិក​អាស៊ាន បានបន្ត​ការងារ​យ៉ាងសកម្ម​ទៅលើ ការរៀបចំ​ក្នុងការ​ទទួលស្គាល់​គ្នា​ទៅវិញ​ទៅមក សម្រាប់យានយន្ត​​និងគ្រឿងបង្គុំ ក៏ដូចជា សម្ភារ​សំណង់ និង​អចលនទ្រព្យ។

លោកបន្តថា នៅពេលដែល​កតិកាសញ្ញា​នេះ ចូលជាធរមាន វានឹងជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និងជួយ​សម្រួល​ដល់​ការនាំចេញ-នាំចូល សម្រាប់​ផលិតផល​យានយន្ត និងសម្ភារ​សំណង់ ហើយកាល​ពីពេលមុន បណ្តាប្រទេស​អាស៊ាន បានយល់ព្រម​ទៅលើ ប្រភេទ​ចំណី​អាហារ​កែច្នៃ​និងផលិតផល​អេឡិចត្រូនិក​រួចហើយ។

ការរៀបចំ​ក្នុងការ​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក គឺជាការ​ព្រមព្រៀង ដែលមាន​ភាគីពាក់ព័ន្ធ​ចំនួន ២ ឬច្រើន​ជាងនេះ ទទួលស្គាល់​រួមគ្នាអំពី លទ្ធផល​នៃការវាយ​តម្លៃ​របស់​ប្រទេស​ណាមួយ ក្នុងកិច្ចព្រម​ព្រៀង។ ឧទាហរណ៍ថា ផលិតផល​មួយ ដែលត្រូវបាន​ធ្វើតេស្ត និងបញ្ជាក់​មុនការ​នាំចេញ គឺអាចចូល​ទៅកាន់​ប្រទេស​នាំចូល ដោយផ្ទាល់​តែម្តង ដោយមិន​ចាំបាច់​រៀបចំ​ធ្វើការ​វាយតម្លៃ ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ម្តងទៀត​នោះទេ។

គួរបញ្ជាក់ដែរថា អាស៊ាន គឺជាដៃគូ​វិនិយោគ​ធំជាងគេ​បំផុតរបស់​ប្រទេស​ថៃ ដោយកាល​ពី​ឆ្នាំ ២០១៩​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និងអាស៊ាន សម្រេចបាន​ជាង ១០៧​ពាន់លាន​ដុល្លារ​អាមេរិក៕

None



អត្ថបទបន្ទាប់


គម្រោងមេថាមពលថ្នាក់ជាតិដំបូងបង្អស់នៅវៀតណាម ត្រូវបានចាប់ផ្ដើមសិក្សា

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចាប់ផ្ដើមសេចក្ដីព្រាងគម្រោងមេថាមពលថ្នាក់ជាតិដំបូងបង្អស់របស់ខ្លួន ស្របពេលដែលប្រទេសនេះ បានប្រែក្លាយខ្ល…

ព្រលានយន្ដហោះតារាសាគរ នឹងមានសមត្ថភាពទទួលអ្នកដំណើរ ៧,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលដំបូងនេះ

តាមអ្វីដែលជាការអះអាងរបស់តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នៅចុងឆ្នាំ២០២០នេះ ព្រលានយន្ដហោះនេះ នឹងសម្រេចបញ្ចប់ការសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ