ការស្តារសេដ្ឋកិច្ចវិស័យឯកជន

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការស្តារសេដ្ឋកិច្ចលើកដំបូងជាមួយវិស័យឯកជន


ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនតំណាងវិស័យឯកជនមួយចំនួនបានចូលរួមជាលើកដំបូង ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្តីពីការស្តារសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្រោយជំងឺរាតត្បាត COVID-19 ដែលធ្វើឡើងនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នាថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។
កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការស្តារសេដ្ឋកិច្ចលើកដំបូងជាមួយវិស័យឯកជន
ដោយ

ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ បាននាំឱ្យបណ្តាប្រទេសអាស៊ានធ្វើការកោះប្រជុំជាច្រើនដង ដែលមួយក្នុងចំណោមនោះ គឺជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលជាផ្នែកមួយនៃការប្រជុំសមាជអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលលើកទី៤១ របស់អាស៊ាននៅប្រទេសកម្ពុជា។ កិច្ចសន្ទនាតុមូលដែលរៀបចំដោយ MISTI បង្ហាញពីការឆន្ទះយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តពីវិស័យធំៗ រួមមានរដ្ឋាភិបាលនៃបណ្តាសមាជិកប្រទេសអាស៊ាន ស្ថាប័នស្រាវជ្រាវ ​​​​​​​​​​​ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា ធនាគារពិភពលោក​ (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) និងបណ្តាញសហគ្រិនសកលោក (GEN) ដែលបានចូលរួមគ្នាដើម្បីធ្វើការពិភាក្សាអំពីវិធីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19។

ក្រោមកិច្ចសម្របសម្រួលដោយ​ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសន្ទនានេះបានសង្កត់ធ្ងន់លើការដាក់បញ្ចូលឌីជីថលជាធាតុសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល ក្នុងការផ្តល់នូវលទ្ធភាពស្មើគ្នាដល់មនុស្សគ្រប់រូបនៅក្នុងសង្គម និងនៅទូទាំងប្រទេសលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការអប់រំឌីជីថល និង ជំនាញឌីជីថល។

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់លើ តួនាទីរបស់វិស័យឯកជនក្នុងការស្ថារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្រោយជំងឺរាតត្បាត និងការចាប់ផ្តើមឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់អាស៊ានផងដែរ។ ការចូលរួមរបស់វិស័យឯកជន ជំរុញឱ្យមានសេដ្ឋកិច្ចដែលមិនមានការរើសអើង រឹងមាំ មានការប្រកួតប្រជែងខ្ពស់ និរន្តរភាព និងសមធម៌ ខណៈពេលជម្រុញឱ្យសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានកាន់តែមានស៊ីជម្រៅផងដែរ។

លោកស្រី Mila Kusheva ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងការសន្ទនានេះបាននិយាយថា៖ «វាជាកិត្តិយសមួយ ហើយនេះក៏ជាលើកទីមួយរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន។ វាជាឱកាសពិសេសសម្រាប់វិស័យឯកជនក្នុងការស្វែងយល់ពីទស្សនៈវិស័យរបស់ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់លើគោលនយោបាយពាក់ព័ន្ធទាក់ទងនឹងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការរួមចំណែកជាទស្សនៈវិស័យពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការកសាងក្របខ័ណ្ឌសម្រាប់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរឹងមាំ។ យើងសង្ឃឹមថានឹងចូលរួមក្នុងព្រឹត្តិការណ៍បែបនេះបន្ថែមទៀតនាពេលអនាគត»។

រដ្ឋជាសមាជិកអាស៊ានបានបង្ហាញឱ្យឃើញនូវគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងលើកទឹកចិត្តសម្រាប់វិស័យឯកជន ដើម្បីឲ្យមានការវិនិយោគ និងការអភិវឌ្ឍបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងផលិតផលសម្រាប់អាជីវកម្ម និងអតិថិជន។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បានមានប្រសាសន៍ថា៖​ «សមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់បច្ចុប្បន្ន គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការពី      វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តរបស់យើង និងជាពិសេសប្រជាជនកម្ពុជា។ ក្នុងន័យនេះ កម្ពុជាចង់ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីគាំទ្រដល់ការពន្លឿនការសិក្សាដើម្បីទទួលបានកិច្ចព្រមព្រៀងរួមមួយលើក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ពិនិត្យលើវិស័យដែលអាចដាក់បញ្ចូលក្នុងក្របខណ្ឌ ដើម្បីពន្លឿនសមាហរណកម្មឌីជីថលរបស់អាស៊ានឆ្ពោះទៅរកសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់»៕




អត្ថបទបន្ទាប់


អាមេរិកបិទខ្ទប់ការនាំចេញឈីបកុំព្យូទ័រទៅចិនកំពុងក្លាយជាសង្វៀនពាណិជ្ជកម្មថ្មីទៀត ខណៈមេដឹកនាំប្រទេសទាំងពីរត្រៀមជួបពិភាក្សាគ្នា

ការបិទខ្ទប់ការនាំចេញការនាំចេញបន្ទះឈីបកុំព្យូទ័រទំនើបៗទៅកាន់ប្រទេសចិន របស់រដ្ឋបាលលោកចូបៃឌិន កំពុងក្លាយជាសញ្ញាថ្មីមួយ នៃដំណាក់កាលតានតឹ…

ប្រូម៉ូសិនពិសេស! បញ្ចុះតម្លៃ $៥,៥០០ភ្លាមៗ ក្នុងប្លុកថ្មីពីវើលដ៍ប៊្រីដ ហូម

ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម ផ្ដល់ជូនប្រូម៉ូសិនពិសេស ក្នុងប្លុកថ្មីជាមួយការបញ្ចុះតម្លៃ $៥,៥00 ភ្លាមៗ ហើយបង់រំលស់ប្រចាំខែត្រឹមតែ $១៧៥ ដោយឥតក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ