អត្ថបទក្រុមហ៊ុន

ហ្វតតេ ត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិប្រចាំឆ្នាំនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារឆ្នើមប្រចាំឆ្នាំ ពីស្ថាប័ន Asian Management Excellence Awards 2024


ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់ដ៏លេចធ្លោចំនួន ២ ពីស្ថាប័នថ្នាក់ដឹកនាំឆ្នើមប្រចាំអាស៊ីឆ្នាំ 2024 ប្រព្រឹត្តទៅនៅ ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
ហ្វតតេ ត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិប្រចាំឆ្នាំនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារឆ្នើមប្រចាំឆ្នាំ ពីស្ថាប័ន Asian Management Excellence Awards 2024
ដោយ

ក្នុងនាមជាប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប លោក យក់ ចំរើនឫទ្ធិ ត្រូវបានទទួលស្គាល់ជា “នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃ វិស័យធានារ៉ាប់រងទូទៅរបស់ប្រទេសកម្ពុជា” ដែលកិត្តិនាមនេះ ជាសក្ខីភាពសបញ្ជាក់ពីភាពជាអ្នកដឹកនាំដ៏ឆ្នើម និងការលះបង់របស់លោកចំពោះវិស័យធានារ៉ាប់រង។ នេះ​ជា​លើក​ទី​មួយហើយ​ ​ ដែល​ថ្នាក់ដឹកនាំផ្នែកធុរកិច្ច ​កម្ពុជា ទទួល​បាន​កិត្តិយស​ និងការទទួលស្គាល់លំដាប់អន្តរជាតិ តាមរយៈ ​កម្មវិធី​ Asian Management Excellence Awards 2024។

ទន្ទឹមនឹងការទទួលបានពានរង្វាន់ជានាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ គណៈគ្រប់គ្រងរបស់ ហ្វតតេ ក៏ត្រូវបានទទួលស្គាល់ជា “ក្រុមការងារឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា” ដោយឆ្លុះបញ្ចាំងពីសាមគ្គីភាព និងជំនាញជាយុទ្ធសាស្ត្រ ដែលបានក្លាយជាចំណុចសំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុន។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប ជាមួយភរិយា លោកស្រី អ៊ុំ សុគន្ធា និងតំណាងគណៈគ្រប់គ្រងរបស់ ហ្វតតេ រួមមាន លោក ពិន និរន្ត នាយកប្រតិបត្តិហិរញ្ញវត្ថុ លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក និង លោក ឃាង រតនៈនាយកនៃនាយកដ្ឋានធានារ៉ាប់រងយានយន្ត ក្រុមហ៊ុនហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា)

ខណៈដែលខួបលើកទី 25 ឆ្នាំរបស់ខ្លួនបានឈានមកដល់ ហ្វតតេ អបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ​ជាមួយនឹងពានរង្វាន់ចំនួនពីរ ដែលជានិមិត្តរូបបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យធានារ៉ាប់រងរបស់​ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1999 ។​ រួមចំណែកជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន លោក Carlo Cheo និងប្រធានគណៈប្រតិបត្តិ លោក Charles Cheo លោក យក់ ចំរើនឫទ្ធិ បានដើរតួយ៉ាងសំខាន់តាំងពីដើមដំបូង​ក្នុងការធានាបាននូវចំណែកទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនដែល មានរហូតដល់ចំនួន 45% នៃវិស័យ​ធានារ៉ាប់រងទូទៅ​ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំមកហើយ។

ជាមួយនឹងបទពិសោធន៍ជាង 30 ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ លោក ចំរើនឫទ្ធិ បានចាប់ផ្ដើមអាជីពរបស់ខ្លួន នៅ ហ្វតតេ ចាប់តាំងពីឆ្នាំ 1999 ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈតួនាទីខាងផ្នែកវាយតម្លៃហានិភ័យ និងយុទ្ធសាស្ត្រផ្សេងៗ។ ការទទួលស្គាល់ជា នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា នេះជាសក្ខីភាពមួយបង្ហាញ​ពីភាពប្តេជ្ញាចិត្តអស់រយៈពេលជាច្រើនឆ្នាំរបស់ លោក ចំពោះភាពច្នៃប្រឌិត និងការផ្ដោតសំខាន់លើអតិថិជន ដើម្បីរក្សាបាននូវនូវការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ក្នុងនាមជាថ្នាក់ដឹកនាំវិស័យធានារ៉ាប់រង។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយក ប្រតិបត្តិ នៃហ្វតតេ គ្រុប ក្នុងពិធីប្រគល់ពានរង្វាន់

រីឯពានរង្វាន់ជា ក្រុមការងារឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈរ​របស់ថ្នាក់ដឹកនាំក្នុងការបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស និងការការពារគ្រួសារនីមួយៗ​នៅក្នុងប្រទេសកម្ពុជា និងឡាវ។ បច្ចុប្បន្ន ហ្វតតេ​ បានផ្ដល់ការការពារហានិភ័យដល់អតិថិជនជិត 1 លាននាក់ ហើយថែមទាំងបានបោះជំហានយ៉ាងធំធេងក្នុងការពង្រីកលទ្ធភាពទទួលបានការការពារហានិភ័យពីការប្រើប្រាស់រថយន្ត ធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើការថែទាំវេជ្ជសាស្ត្រ ធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រង​លើហានិភ័យផ្នែកកសិកម្ម។

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គណៈគ្រប់គ្រង ហ្វតតេ បានខិតខំយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់ ហ្វតតេ ដោយផ្ដោតសំខាន់ទៅលើអតិថិជន។ ជាផ្នែកមួយនៃយុទ្ធសាស្រ្តនេះ ក្រុមហ៊ុនបានបង្កើតដំណោះស្រាយ​ប្រកបដោយភាពច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីកែលម្អបទពិសោធន៍អតិថិជនឱ្យកាន់តែមានភាពប្រសើរឡើង។ លើសពីនេះគណៈគ្រប់គ្រង ហ្វតតេ ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការអភិវឌ្ឍសមត្ថភាព និង គិតគូអំពី​សុខុមាលភាពរបស់បុគ្គលិកគ្រប់រូបផងដែរ ដោយក្នុងចំណោមបុគ្គលិកទាំងអស់ បុគ្គលិកខ្លះបានបម្រើការងារនៅ ហ្វតតេ អស់រយៈពេលពីរទសវត្សរ៍ ឬច្រើនឆ្នាំជាងនេះ។

លោក ចំរើនឫទ្ធិ បានមានប្រសាសន៍ថា “ខ្ញុំ ពិតជាមានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា ពីស្ថាប័ន Asian Management Excellence Awards 2024 ។ វាជាដំណើរដ៏វែងឆ្ងាយមួយសម្រាប់ហ្វតតេ និងខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង​ចំពោះអ្វីដែលយើងសម្រេចបានកន្លងមក។ គោលបំណងចម្បងរបស់ខ្ញុំ គឺការជួយប្រជាជនក្នុងតំបន់ឱ្យ​បានយល់ដឹង​ពីសារៈសំខាន់នៃវិស័យធានារ៉ាប់រង និងការរៀបចំផែនការហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវិតរស់នៅ​មួយសប្បាយ និងប្រកបដោយភាពជឿជាក់។​ តាងនាមគណៈគ្រប់គ្រង ហ្វតតេ ខ្ញុំសូមថ្លែងអំណរគុណដល់ ស្ថាប័ន Asian Management Excellence Awards សម្រាប់ពានរង្វាន់មួយនេះ ហើយជាពិសេសទៅទៀតនោះ សូមថ្លែងអំណរគុណដល់អតិថិជនជាទីគោរពរាប់អាន ដែលបានចូលរួមក្នុងដំណើរដ៏អស្ចារ្យមួយនេះ។”

លោក យក់ ចំរើនឫទ្ធិ បង្ហាញចំណាប់អារម្មណ៍ពេលទទួលយកពានរង្វាន់ជា នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំក្នុងវិស័យធានារ៉ាប់រង នៃប្រទេសកម្ពុជា

សូមបញ្ជាក់ថា ហ្វតតេ​ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់​តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូន​និយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ ដោយផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីិវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅ ក្នុងប្រទេសឡាវ។ ហ្វតតេ​ គឺជាដៃគូ គួរជាទីពេញចិត្តមួយក្នុង​ចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែល​មានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារ​តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.forteinsurance.com

None



អត្ថបទបន្ទាប់


តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft ហក់ឡើងលើស៣ទ្រីលានដុល្លារជាលើកដំបូង

តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft កាលពីថ្ងៃពុធ ទី២៤ ខែមករា បានហក់ឡើងលើស៣ទ្រីលានដុល្លារជាលើកដំបូងមិនធ្លាប់មាន ប៉ុន្តែនៅតែមិនអា…

តម្លៃប័ណ្ណបើកបររថយន្តនៅប្រទេសវៀតណាម ខុសគ្នាដូចមេឃ និងដី បើធៀបនៅកម្ពុជា

តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបររថយន្តក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្នត្រូវគេដឹងថាមានតម្លៃរហូតដល់ទៅប្រមាណ៨០០ដុល្លារអាម៉េរិក ឯណោះ។ តម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ