ផ្សារហ៊ុន

ផ្សារហ៊ុននៅអាស៊ីស្ទុះហក់ឡើង ខណៈអ្នកវិនិយោគទន្ទឹងរង់ចាំការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិក


សន្ទស្សន៍ផ្សារហ៊ុននៅអាស៊ី បានហក់ឡើងកាលពីថ្ងៃអង្គារ ទី៩ ខែមករា ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំការបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពស្ដីពីទិន្នន័យអតិផរណានៅសហរដ្ឋអាម៉េរិក ដែលនឹងត្រូវចេញផ្សាយជាសាធារណៈក្នុងសប្តាហ៍នេះ។ ការចេញផ្សាយទិន្នន័យអតិផរណានេះអាចផ្ដល់ភាពច្បាស់លាស់បន្ថែមទៀតថា តើពេលណាធនាគារកណ្ដាលអាម៉េរិក អាចនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់។
ផ្សារហ៊ុន
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា សន្ទស្សន៍ផ្សារហ៊ុន MSCI ដែលជាផ្សារហ៊ុនធំបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក បានហក់ឡើង០,២%។ ទោះជាយ៉ាងណា ផ្សារហ៊ុនអាម៉េរិក S&P 500 បានធ្លាក់ចុះតិចតួចក្នុងរង្វង់០,១% ខណៈផ្សារហ៊ុនអូស្ត្រាលី បានហក់ឡើង០,៩៥% ផ្សារហ៊ុនជប៉ុន Nikkei បានហក់ឡើង១,១៤% ហើយផ្សារហ៊ុនហុងកុង Hang Seng បានហក់ឡើង០,២៦%។

ដោយឡែកការជួញដូរនៅអឺរ៉ុប ក៏បានហក់ឡើងដែរ ដោយផ្សារហ៊ុនអឺរ៉ុប Euro Stoxx 50 បានហក់ឡើង០,២៩% ផ្សារហ៊ុនអាល្លឺម៉ង់ German DAX បានហក់ឡើង០,២៧% ហើយផ្សារហ៊ុនអង់គ្លេស FTSE 100 បានហក់ឡើង០,៣៤%។

ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកវិភាគបានអះអាងថា អត្រាអតិផរណានៅសហរដ្ឋអាម៉េរិក នៅតែជាកត្តា និងជាមូលហេតុចម្បង ដែលជំរុញឱ្យសន្ទស្សន៍ផ្សារហ៊ុននៅអាស៊ី ហក់ឡើង។

លោក រ៉ាហ្វាអែល បូស្ទិក (Raphael Bostic) ប្រធានធនាគារកណ្តាលអាម៉េរិកសាខាក្រុងអាត្លង់តា (Atlanta) បាននិយាយថា នៅពេលនេះការកំណត់អត្រាការប្រាក់នៅអាម៉េរិក ស្ថិតក្នុងសភាពស្រពេចស្រពិលនៅឡើយ ដោយសារតែគោលដៅបញ្ចុះអត្រាអតិផរណារបស់ធនាគារកណ្តាលអាម៉េរិកឱ្យមកនៅត្រឹម២% គឺពិបាកនឹងសម្រេចបាន។ លោក រ៉ាហ្វាអែល គ្រាន់តែបង្ហាញក្តីសង្ឃឹមផ្ទាល់ខ្លួនថា ការបញ្ចុះអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក អាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២៤ ឯណោះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន YCH សុំពេលបន្ថែម ដើម្បីរៀបចំផែនការអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

ក្រុមសិង្ហបុរី YCH ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍន៍លើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ពុជាភ្នំពេញ បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីរ…

តម្លៃប្រាក់ដុល្លារអាម៉េរិក នៅទ្រឹង ខណៈគ្រីបតូ Bitcoin ឡើងថ្លៃនៅមុនការអនុម័តមូលនិធិជួញដូរអត្រាប្ដូរប្រាក់ Bitcoin

តម្លៃប្រាក់ដុល្លារអាម៉េរិក ស្ថិតនៅទ្រឹងនាថ្ងៃអង្គារ ទី៩ ខែមករា ខណៈក្រុមឈ្មួញសញ្ជឹងចាំអ៊ុតមើលការបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ