វ៉ាក់សាំង​ AstraZeneca នឹង​មក​ដល់​កម្ពុជា​នៅខែក្រោយនេះ!

ដំណឹងល្អ! កម្ពុជា​នឹងទទួល​បាន​វ៉ាក់សាំង AstraZeneca របស់អង់គ្លេស​ នៅដើម​ខែមីនានេះ!


នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ នៅល្ងាចថ្ងៃទី២៨ កុម្ភៈ ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែល​ផលិត​នៅ​ឥណ្ឌា​ចំនួន ៣២៤.០០០​ដូស (៣សែន ២ម៉ឺន​ ៤ពាន់​ដូស) ក្នុង​ចំណោម​ ១,១០៤,០០០ដូស ដែល​កម្ពុជា​ត្រូវ​បាន​ទទួល នៅ​​ក្នុង​ឆមាសទី១ ឆ្នាំ២០២១ ។
វ៉ាក់សាំង Oxford Astra-Zeneca
ដោយ

វ៉ាក់សាំងនេះ គឺ​​ជា​ជំនួយបឋម​ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility) ដែល​បើ​តាម​ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គម្រោង COVAX ​នេះ  ​នឹង​​ផ្តល់​​ឲ្យ​​ ២០​ភាគរយ នៃ​ចំនួន​ប្រជាជន ១៦​លាន​នាក់ ដែល​ស្មើ​នឹង​៣លាន​២​សែននាក់ ឬស្មើនឹង​វ៉ាក់សាំង​ចំនួន ៦លាន ៤សែនដូស។

សម្ដេចតេជោ​បាន​សរសេរ​ដូច្នេះថា «ប្រសិន​បើ​ពុំ​មាន​ការប្រែប្រួលទេ វ៉ាក់សាំងនេះ​នឹង​មក​ដល់​កម្ពុជា​នៅ​ម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១ ។ ឯកឧត្តម ម៉ម ប៊ុនហេង នឹង​តំណាង​ឲ្យ​រាជរដ្ឋាភិបាលកម្ពុជា ទទួល​យក​វ៉ាក់សាំង​នេះ​ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ យូនីសេហ្វ ប្រចាំ​កម្ពុជា នៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។»

សម្តេច​ក៏បាន​ថ្លែង​នៅក្នុង​សារ​ហ្វេសប៊ុក​ផង​ដែរថា សម្ដេច​នឹង​ចាក់​វ៉ាក់សាំង AstraZeneca នេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។ 

គួរ​បញ្ជាក់ថា កម្ពុជា កន្លង​មក បាន​ទទួល​វ៉ាក់សាំងដែលជាជំនួយ​របស់​ប្រទេស​ចិន បាន ៣០ម៉ឺន​ដូសហើយ ក្នុង​ចំណោម​ ៦០ម៉ឺន​ដូស​ដែល​ចិន​បាន​សន្យា​បរិច្ចាគ​ឲ្យ ។ ហើយ​ដំណើរការ​ចាក់វ៉ាក់សាំង​របស់​ប្រទេស​ចិននេះ ក៏កំពុង​ប្រព្រឹត្តទៅផងដែរ ៕




អត្ថបទបន្ទាប់


អេស៊ីលីដា​ម៉ូបាល ​ជំនាន់ទី៥.៦ ផ្ដល់​អត្ថប្រយោជន៍កាន់តែច្រើននិងពិសេសដល់អ្នកប្រើ!

ប្រសិនបើ​អ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល របស់ធនាគារ​ អេស៊ីលីដា អ្នក​អាចនឹង​បាន​កត់​សម្គាល់​នូវភាពប្លែកខ្លះៗ នាពេល​ថ្មីៗបំផុតនេះ ។ ឥឡូវ…

ប៉ូលិស​មីយ៉ាន់ម៉ា​បាញ់​បង្រ្កាប​បាតុកម្ម; មនុស្ស​យ៉ាងហោច ៦នាក់ស្លាប់

នៅថ្ងៃអាទិត្យ ទី២៨ កុម្ភៈនេះ ប៉ូលិស​មីយ៉ាន់ម៉ា​បាន​បាញ់​ស្រោច​ទៅលើ​ហ្វូង​មនុស្ស​ធ្វើ​បាតុកម្មប្រឆាំង​របប​យោធា ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ