បច្ចុប្បន្នភាពនៅ​មីយ៉ាន់ម៉ា ថ្ងៃទី២៨ កុម្ភៈ ២០២១

ប៉ូលិស​មីយ៉ាន់ម៉ា​បាញ់​បង្រ្កាប​បាតុកម្ម; មនុស្ស​យ៉ាងហោច ៦នាក់ស្លាប់


នៅថ្ងៃអាទិត្យ ទី២៨ កុម្ភៈនេះ ប៉ូលិស​មីយ៉ាន់ម៉ា​បាន​បាញ់​ស្រោច​ទៅលើ​ហ្វូង​មនុស្ស​ធ្វើ​បាតុកម្មប្រឆាំង​របប​យោធា ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់យ៉ាង​ហោចណាស់ ៦នាក់ និង​ជាច្រើន​នាក់​ទៀតរងរបួស នៅក្នុង​ថ្ងៃទីពីរ​នៃ​ការបង្ក្រាប​ហិង្សាទៅលើ​បាតុកម្ម​ទូទាំង​ប្រទេស ។
រូបភាពបុរស​ត្រូវគេបាញ់​ឲ្យ​រងរបួស​ នៅក្នុងការបង្ក្រាប​បាតុកម្ម​ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ​២០២១ នៅ​ប្រទេស​មីយ៉ាន់ម៉ា ។ រូបភាពពី Twitter: Myanmar Now
ដោយ

សាក្សី​ជា​បុគ្គលិកសង្គ្រោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបរទេស ថា នៅទីក្រុង​ Dawei ភាគខាងត្បូង គេ​ឃើញ​បុរស​ ៣នាក់ ត្រូវបានគេបាញ់​ស្លាប់ ចំណែក​ឯ ក្មេងជំទង់​ ២នាក់ទៀត ត្រូវគេ​បាញ់​ស្លាប់​ នៅទីក្រុង Bago ។ រីឯ​ជនរងគ្រោះ​បាត់បង់ជីវិត​ទី៦ ត្រូវ​គេបាញ់ស្លាប់​នៅទីក្រុង​ Yangon ។ 

ប្រទេស​មីយ៉ាន់ម៉ា (ភូមា) បានធ្លាក់​ក្នុង​ស្ថានភាព​ចលាចល ចាប់តាំងពី​យោធា​បាន​ធ្វើរដ្ឋប្រហារ​ដណ្ដើម​អំណាច និង​បានចាប់ឃុំ​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាលជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើននាក់មកពីគណបក្ស​របស់​លោកស្រី កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១មក ។ 

រដ្ឋប្រហារ​ដោយ​ក្រុម​យោធា​នេះ បាន​បណ្ដាល​ឲ្យ​ប្រជាជន​រាប់​សែន​នាក់ បានចេញធ្វើបាតុកម្ម​ប្រឆាំង​នៅតាមដងផ្លូវ ហើយ​ក្រុម​យោធា​ដែល​ធ្វើរដ្ឋប្រហារ​ក៏បានទទួល​ការថ្កោលទោស​យ៉ាងខ្លាំងក្លា ពីសំណាក់​រដ្ឋាភិបាលនៃបណ្ដា​ប្រទេសលោកខាងលិច ផងដែរ ៕




អត្ថបទបន្ទាប់


ដំណឹងល្អ! កម្ពុជា​នឹងទទួល​បាន​វ៉ាក់សាំង AstraZeneca របស់អង់គ្លេស​ នៅដើម​ខែមីនានេះ!

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ នៅល្ងាចថ្ងៃទី២៨ កុម្ភៈ ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ឈ្មោ…

កម្មករ​ប្រមូល​សំរាម អ្នក​រត់តាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូវីដ-១៩

កម្មករ​ប្រមូល​សំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុប ដែល​ជា​ក្រុម​មនុស្ស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩ នឹង​ទទួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ