ចិនចេញបដិសេធរឿងបាញ់ឡាស៊ែរដាក់យន្ដហោះអូស្ត្រាលី

ចិនចេញបដិសេធរឿងបាញ់ឡាស៊ែរដាក់យន្ដហោះអូស្ត្រាលី ខណៈអូស្ត្រាលីទាមទារឲ្យបើកការស៊ើបអង្កេត


ប្រទេសចិន បានចេញមកបដិសេធការអះអាងរបស់អូស្ត្រាលីដែលថា នាវាចម្បាំងរបស់ខ្លួនបានបាញ់កាំរស្មីឡាស៊ែរទៅលើយន្តហោះស៊ើបការណ៍អូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយចិនថែមទាំងបានប្រកាន់ទីក្រុងកង់បេរ៉ាថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ថែមទៀតផង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាង

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានចេញមុខឆ្លើយតបវិញហើយ ដោយនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃចន្ទបានលោក វ៉ាងបាននិយាយថា ព័ត៌មានដែលអូស្រ្តាលីបានលើកឡើងជារឿងមិនពិតនោះទេ។

អូស្រ្តាលីកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបាន បានចោទប្រកាន់ទីក្រុងប៉េកាំងអំពីទង្វើបំភិតបំភ័យបន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិនបានបាញ់កាំរស្មីឡាស៊ែរទៅលើយន្តហោះស៊ើបការណ៍យោធាអូស្ត្រាលី ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយថា យន្តហោះល្បាតដែនសមុទ្រប្រភេទ P-8A ត្រូវបាន គេបាញ់ឡាស៊ែរដាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈពេលកំពុងហោះហើរពីលើភាគខាងជើងនៃប្រទេសអូស្ត្រាលី ដោយការបាញ់នេះ ត្រូវបានអូស្ត្រាលីអះអាងថា គឺបានបាញ់ចេញពីនាវាកងទ័ពជើងទឹកចិន។ ក្រសួងការពារជាតិអូស្ត្រាលីអះអាងថា ការបាញ់នេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា នាវារបស់ចិនមិនប្រាសចាកពីច្បាប់អន្តរជាតិឡើយ ពោលគឺនៅក្នុងដែនទឹកដែលខ្លួនធ្វើនាវាចរ។ លោក វ៉ាង វិនប៊ីន សង្កត់ធ្ងន់ថាយើងជំរុញឱ្យភាគីអូស្ត្រាលីគោរពសិទ្ធិស្របច្បាប់ដែលកប៉ាល់ចិនទទួលបាននៅក្នុងដែនទឹកដែលពាក់ព័ន្ធ ស្របតាមច្បាប់អន្តរជាតិ ហើយបញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដែលចង់បង្ខូច ឈ្មោះប្រទេសចិន។

ទោះបីជាបែបនេះក្តី ទីក្រុងកង់បេរ៉ា នៅមិនទាន់អស់ចិត្តនឹងរឿងចិនបាញ់ឡាស៊ែរដាក់ហើយ បែរជាមកចោទខ្លួនថាប្រឌិតរឿងទៅវិញ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមិនបានប្រឌិតរឿងនោះទេ ពោលគឺកប៉ាល់កងទ័ពជើងទឹករបស់ចិនដែលបាញ់ឡាស៊ែរលើយន្តហោះយោធាអូស្ត្រាលីគឺបានធ្វើនាវាចរនៅជិតឆ្នេរសមុទ្រអូស្ត្រាលីមែនទែន ដែលគេអាច មើលឃើញពីលើច្រាំង ហើយអូស្ត្រាលីបានជំរុញឱ្យមានការស៊ើបអង្កេតពេញលេញពីបញ្ហានេះថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU ដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា២២នាក់ និងក្រុមហ៊ុនឧស្ម័ន ជុំវិញការជួយផ្គត់ផ្គង់មូលនិធិដល់ក្រុមយោធា

ព័ត៌មាន
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា ២២ នាក់ និង ក្រុមហ៊ុនឧស្ម័ន ជុំវិញការជួយផ្គត់ផ្គង់មូលនិធិដល់ក្រុមយោធា។ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្…

ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនឹងតម្រូវឲ្យក្រុមហ៊ុនគោរពសិទ្ធិមនុស្ស និងបញ្ហាបរិស្ថានកាន់តែខ្លាំងជាងមុន

ព័ត៌មាន
សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបបានបង្ហាញថា គណៈកម្មការអឺរ៉ុបនឹងប្រកាសឡើងនៅថ្ងៃពុធសប្ដាហ៍នេះនូវសំណើ ដើម្បីទាមទារឱ្យក្រុមហ៊ុនធំៗដែលកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ