ស្ថានភាពកូវីដ-១៩ កាន់តែធ្ងន់ធ្ងរនៅកោះបាលី

កោះបាលី, ឥណ្ឌូនេស៊ី កំពុងខ្វះអុកស៊ីសែន ខណៈ​អ្នក​ឆ្លងកូវីដ១៩កើនឡើង​គំហុក


កោះបាលី ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញរបស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​អាសន្នអំពីការ​អស់​អុកស៊ីសែន​សម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈដែលការឆ្លង​កើនឡើង​គំហុក​ខ្លាំង ។ នេះបើតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។
កោះបាលី, ឥណ្ឌូនេស៊ី កំពុងខ្វះអុកស៊ីសែន ខណៈ​អ្នក​ឆ្លងកូវីដ១៩កើនឡើង​គំហុក ។ រូបភាពពីគេហទំព័រ Bali Discovery
ដោយ

នាយកទីភ្នាក់ងារសុខាភិបាលនៃកោះបាលី បាន​និយាយថា ការខ្វះអុកស៊ីសែននេះបានកើតឡើង​ចាប់តាំងពីថ្ងៃទី១៤ ខែកក្កដាមកម្ល៉េះ ហើយស្ថានភាពកាន់តែអាក្រក់ឡើងៗ​ជារៀងរាល់ថ្ងៃ ។ 

កោះបាលី រួមទាំងកោះជ្វា និង​តំបន់ ១៥ផ្សេងទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បានស្ថិតនៅក្រោម​វិធានការរឹតត្បិត​ប្រឆាំងកូវីដ១៩ ដែលវិធានការនេះ​នឹងផុត​កំណត់​នៅថ្ងៃអាទិត្យ​នេះហើយ ប៉ុន្តែ អាជ្ញាធរ​ថ្នាក់ជាតិ​កំពុង​ពិចារណាថា តើនឹងបន្ត​វិធានការរឹតត្បិត​នោះ​បន្តទៀត ឬយ៉ាងណានោះ ។

ឥណ្ឌូនេស៊ីជាប្រទេស​ដែលមានប្រជាជន​ច្រើនជាង​គេបំផុតទីបួន​នៅលើ​ពិភព​លោក ។ យោងតាមទិន្នន័យ​ផ្លូវការ ប្រទេសនេះ​មាន​ករណី​ឆ្លង​កូវីដ-១៩ ជាង ៣លាន​ករណី និង​ស្លាប់​មនុស្ស ជាង ៨ម៉ឺននាក់ ហើយ​ការឆ្លងរាលដាល​កូវីដ-១៩ ហាក់ពុំទាន់មានសញ្ញា​ចុះថមថយ​នៅឡើយទេ ដោយសារតែ​មេរោគបំប្លែងថ្មី «ឌែលតា» ។ 

បើ​យោង​តាម​អង្គការស្រាវជ្រាវ ឈ្មោះ Our World in Data បាន​និយាយថា ឥណ្ឌូនេស៊ី​មានអត្រា​ឆ្លង​កូវីដ-១៩​ ខ្ពស់ជាងអត្រា​មធ្យមភាគសកលលោក ដល់ទៅ ៣ដង ។ 

នាយកទីភ្នាក់ងារសុខាភិបាល​កោះបាលី បាននិយាយនៅថ្ងៃព្រហស្បតិ៍​ សប្ដាហ៍នេះ ថា អ្នកជំងឺនៅកោះបាលីត្រូវការអុកស៊ីសែន​ ប្រមាណជាង ១១៣តោន ហើយ​មន្ទីរពេទ្យ​នានា​មាន​អុកស៊ីសែន​ត្រឹមតែ ៤០តោន​ប៉ុណ្ណោះ ។ នៅកោះមួយទៀត គឺ កោះជ្វា កង្វះ​អុកស៊ីសែន​ក៏ត្រូវបាន​គេរាយការណ៍ផងដែរ ។ 

រដ្ឋាភិបាលឥណ្ឌូនេស៊ី​​បាន​ចាប់ផ្ដើម​នាំចូល​អុកស៊ីសែន ពីប្រទេស​នានា ដូចជា សហរដ្ឋ​អាមេរិក និងចិន ដើម្បីដោះស្រាយ​វិបត្តិ​ខ្វះអុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ-១៩ ៕ (ប្រភព៖ ទីភ្នាក់ងារ រ៉យទ័រ) 




អត្ថបទបន្ទាប់


ធ្លាប់តែឃើញអាមេរិកដាក់ទណ្ឌកម្មគេ ឥឡូវនេះ ចិន​ដាក់ទណ្ឌកម្មអាមេរិកវិញ !

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស​នៅថ្ងៃទី២៣ កក្កដា ថា ខ្លួនបានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​អាមេរិក​ ៧រូប ក្នុងនោះរួមទាំង​អតីត​រដ្ឋមន្ត្រីពាណិជ្ជ…

Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ

បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖ រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត SUV រថយន្ត អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ