Advertisement
ណូរី-បាត់ដំបង

ណូរីភ្នំបាណន់ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរភ្លូកទឹកភ្លូកដី


ណូរី ឬ គេហៅជាភាសាអង់គ្លេសថា «Bamboo Train» នៅភ្នំបាណន់ ខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ខណៈយានជំនិះដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមួយនេះ ត្រូវបានអភិរក្សឡើងវិញ និង ប្រើប្រាស់សម្រាប់ដឹកទេសចរទស្សនា កម្សាន្ដទេសភាពនៅជុំវិញភ្នំបាណន់។
អ្នកទេសចរបរទេស បង្ហាញអារម្មណ៍រំភើបនៅពេលបានជិះណូរីនៅភ្នំបាណន់ខេត្តបាត់ដំបង (រូបភាព៖ ចាន់ មង្គល)
ដោយ
Advertisement

អង្គុយលើណូរីក្នុងទឹកមុខសប្បាយរីករាយ បុរសជាតិជនជាតិអង់គ្លេសម្នាក់ បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា៖ «ខ្ញុំមិនដែលបានស្គាល់ណូរីនោះទេ។ ខ្ញុំមានគម្រោងរៀនពីវា។ ខ្ញុំបានស្គាល់វា និងបានមកទីនេះ តាមរយៈបណ្តាញហ្វេសប៊ុក។ ខ្ញុំមានអារម្មណ៍ថា វាពិតជាអស្ចារ្យណាស់»។ 

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមកន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ បានសម្រុកទៅលេងនៅភ្នំបាណន់ខេត្តបាត់ដំបង ដែលជាទីកន្លែងមានណូរីបើកបរដឹកភ្ញៀវទេសចរទស្សនាកម្សាន្ដទេសភាពជុំវិញភ្នំបាណន់។

លោក ក្រម សារឿយ នគរបាលចរាចរណ៍នៅភ្នំបាណន់ បានឲ្យដឹងថា ភ្ញៀវបរទេស គេចាប់អារម្មណ៍ណូរីខ្លាំងណាស់ ព្រោះ ស្រុកគេមិនមានណូរីឡើយ។ លើសពីនេះ នៅកម្ពុជា មានណូរី ដែលមានលក្ខណៈប្លែកត្រង់ថា ធ្វើពីឫស្សី មានកង់តូចៗ និង ប្រើម៉ាស៊ីនធម្មតា។ 

លោករៀបរាប់ថា៖ «ភ្នំបាណន់ជាកន្លែងមានសក្តានុពលទេសចរណ៍ ព្រោះ នៅទីនេះ មានប្រាសាទបាណន់ដ៏ចំណាស់ និង អាចជិះណូរីទស្សនាទេសភាព ដូចជា ព្រៃភ្នំ ចម្ការដំឡូង ចេក និងចម្ការស្វាយជាដើម ហើយតម្លៃសំបុត្រ គឺ១ម៉ឺនរៀលសម្រាប់ជនជាតិខ្មែរ តែក្មេងៗអត់គិតលុយទេ។ បើបរទេស យើងគិត២ម៉ឺនរៀលក្នុងម្នាក់»។ 

លោក ក្រម សារឿយ នគរបាលចរាចរណ៍នៅភ្នំបាណន់ខេត្តបាត់ដំបង កំពុងរៀបរាប់ប្រាប់ខេមបូណូមីស (រូបថត៖ ចាន់ មង្គល)

លោកបន្តថា៖ «នៅថ្ងៃអនាគត ទីនេះ នឹងមានអាងហែលទឹក កញ្ចុះ និងមានរីស៊តផងដែរ ព្រោះ ភ្នំបាណន់ជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនសហការជាមួយរដ្ឋ។ សព្វថ្ងៃ រមណីយដ្ឋាននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ជាពិសេស បានផ្តល់ការងារដល់កម្មករជិត ១០០ នាក់»។

អ្នកទេសចរជាច្រើន សម្រុកមកជិះណូរីនៅភ្នំបាណន់ខេត្តបាត់ដំបង (រូបថត៖ ចាន់ មង្គល)

ណូរី ដែលមានកង់ដែកចំនួនបួន និង មានរូបរាងដូចគ្រែឫស្សី ត្រូវបានបង្កើតឡើងនៅសម័យអាណានិយមបារាំង សម្រាប់ជិះត្រួតពិនិត្យផ្លូវដែក ដើម្បីសុវត្ថិភាពអ្នកជិះរថភ្លើង។ នេះបើតាម លោក ក្រម សារឿយ ដោយបន្តបញ្ជាក់ថា ការរត់ណូរីនៅភ្នំបាណន់ បានប្រមូលអ្នកបើកណូរីជំនាញពីមុនៗ ដែលគេមិនឲ្យពួកគាត់បើកនៅផ្លូវដែកធំ(ភ្នំពេញ-ប៉ោយប៉ែត-ប្រទេសថៃ) ដើម្បីផ្តល់ការងារដល់ពួកគេផង និង រក្សាសុវត្ថិភាពដល់អ្នកដំណើរផង៕

ណូរីបង្ហាញវត្តមានជាថ្មីលើទឹកដីភ្នំបាណន់ខេត្តបាត់ដំបង (រូបថត៖​ ចាន់ មង្គល)
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃដំឡូងមីឆ្នាំនេះកើនឡើងទ្វេដង ខណៈកសិករសម្រុក​ដក​លក់យ៉ាងគគ្រឹកគគ្រេង

ព័ត៌មាន
លោក ពុយ សេន ឈ្មួញដំឡូងមីនៅខេត្តបាត់ដំបង បានប្រាប់ ខេមបូណូមីស ថា ដំឡូងមីនៅឆ្នាំនេះ មានតម្លៃកើនឡើងខ្ពស់ជាងឆ្នាំមុនរហូតដល់ពីរដងឯនោះ។...

ក្រសួងប្រៃសណីយ៍ បង្កើតកម្មវិធីប្រកួតប្រជែងស្ត្រីឆ្នើមផ្នែកបច្ចេកវិទ្យា

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសបើកនូវកម្មវិធីមួយមានឈ្មោះថា «ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា» ក្រោមប្រធានបទ៖ «ការផ្តល់សិទ្ធិ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ