អត្ថបទពាណិជ្ជកម្ម

ឆ្នាំថ្មី អេស៊ីលីដា ម៉ូបាលថ្មី អតិថិជន​ប្រើ​ដោយសេរី មិន​អស់​ថ្លៃសេវា


ធនាគារ​ អេស៊ីលីដា ដែលជាធនាគារឈានមុខ​គេ​មួយ​នៅកម្ពុជា បាន​បើក​ទំព័រ​ឆ្នាំថ្មី​របស់ខ្លួន ជាមួយ​នឹងការដាក់​ឲ្យ​ប្រើប្រាស់​និមិត្តសញ្ញាថ្មី និង​ការអភិវឌ្ឍ​ថ្មីនៃ​កម្មវិធី អេស៊ីលីដា ម៉ូបាល របស់ខ្លួន ដោយ​ដាក់​​ឲ្យ​អតិថិជន​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ពីដើមខែមករា ឆ្នាំ២០២១​ នេះ​តទៅ ។
ឆ្នាំថ្មី អេស៊ីលីដា ម៉ូបាលថ្មី អតិថិជន​ប្រើ​ដោយសេរី មិន​អស់​ថ្លៃសេវា

កម្មវិធីទូរសព្ទដៃ អេស៊ីលីដា ម៉ូបាល ឬដែលគេស្គាល់ទូទៅជា អេស៊ីលីដា យូនីធីទាន់ចិត្ត បាន​ធ្វើការអភិវឌ្ឍថ្មី មាន​រូប​សញ្ញា​បក្សីសួគ៌​ជា​សម្គាល់ មានពណ៌ថ្មីដែល​មើលទៅស្រទន់​ត្រជាក់ភ្នែក និងរំលេច​ដោយ​ប៊ូតុង​ប្រតិបត្តិការ​ច្បាស់ៗ ចុច​មិន​ច្រឡំ និង​កាន់​តែ​ងាយស្រួលប្រើ​ថែមទៀត ។ 

លោកស្រី សុខ សោភា នាយិកា​​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ នៃធនាគារ​ អេស៊ីលីដា មានប្រសាសន៍ថា រយៈពេល​ជាង២៩​ឆ្នាំហើយ ដែល​ធនាគារ អេស៊ីលីដា បម្រើ​សេវាកម្ម​ជូន​អតិថិជន​ប្រកប​ដោយ​ភាព​ទទួល​ខុសត្រូវ និងថា ធនាគារ​មួយ​នេះ​តែង​ស្តាប់​អតិថិជន​ខ្លួន ហើយ​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​របស់​ពួកគេ​បាន​យ៉ាង​ឆាប់រហ័ស ។

ការអភិវឌ្ឍ​ថ្មី​នៃ​ អេស៊ីលីដា ម៉ូបាល

លោក​ស្រីនាយិកា​ប្រតិបត្តិ ផ្នែកទីផ្សារ​ បាន​បន្ថែម​ថា ៖ "ធនាគារ អេស៊ីលីដា បានអភិវឌ្ឍ​នូវ​រូបរាងថ្មី អេស៊ីលីដាម៉ូបាល ស្របតាម​ការវិវឌ្ឍ​របស់​ខ្លួន ដែលជា​ធនាគារ​ឌីជីថល​ឈាន​មុខគេ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ អតិថិជន​អាច​ប្រើ​អេស៊ីលីដាម៉ូបាល​នេះ ដោយ​មិន​គិត​ថ្លៃ​សេវា​ប្រចាំខែ ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម និង​ផ្ទេរប្រាក់​ទូទាំង​ប្រទេស​ដោយ​មិន​អស់ថ្លៃ​សេវា​ថែម​ទៀត ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​អាច​ផ្ទេរប្រាក់ ឬដាក់​ប្រាក់​ចូល​គណនី វ៉លឡេត បាន​រហូត​ដល់ ៤០លានរៀល ឬ ១០០០០ដុល្លារ ។" 

លោកស្រី​នាយិកា​ បាន​បញ្ជាក់ថា ធនាគារ អេស៊ីលីដា បន្ត​ដំណើរ​ទៅមុខ​ឥត​ឈប់ឈរ ដោយ​ប្តេជ្ញា​រួមគ្នា​ជាមួយ​អតិថិជន​របស់​ខ្លួន ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​កសាង​ធនាគារ​កម្ពុជា​មួយ​នេះ មិនត្រឹមតែ​ជា​ធនាគារ​ថ្នាក់​តំបន់​ប៉ុណោ្ណះទេ តែក៏ជា​ធនាគារ​លំដាប់​ថ្នាក់​ពិភពលោក ដែល​មាន​ភាព​រឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិផ្នែកទីផ្សារ បានថ្លែង​បន្ថែម​យ៉ាង​ដូច្នេះថា ៖ "ធនាគារ អេស៊ីលីដា តែងគិតពី​អតិថិជន ហើយ​ចង់​ឲ្យ​អតិថិជន​ទទួល​ជោគជ័យ​លើ​មុខ​ជំនួញ ។ ធនាគារ​ខ្មែរ​មួយ​នេះ​តែង​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ អតិថិជន​រីកចម្រើន ធនាគារ​រីក​ចម្រើន យើង​រីកដុះដាល លូតលាស់ ជាមួយគ្នា ។"

គួរ​បញ្ជាក់ថា អេស៊ីលីដា ម៉ូបាល មាន​សេវា​សម្រាប់​អតិថិជន​ធ្វើ​ប្រតិបតិ្តការ​សម្បូរ​បែប ហួសពី​ការបង់​ថ្លៃ​ទឹក-ភ្លើង ការ​ផ្ទេរប្រាក់ ការ​បញ្ចូល​ប្រាក់​ក្នុង​ទូរសព្ទដៃ ហើយ​ជាពិសេស​ ការធ្វើ​ប្រតិបតិ្តការ​សេវា​នីមួយៗ មិនលំបាក​ស្មុគស្មាញ ពោលគឺ ងាយស្រួល ងាយយល់ ហើយ​លឿន ។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ពីដើម​ខែ​មករា ឆ្នាំ​២០២១​នេះ​តទៅ ការប្រើប្រាស់​ អេស៊ីលីដា ម៉ូបាល គឺអតិថិជន​មិន​បង់​ថ្លៃសេវាទៀត​ទេ ពោលគឺ​ប្រើ​ដោយ​ឥត​គិតថ្លៃ​ ។ ម្យ៉ាងវិញទៀត អេស៊ីលីដា ម៉ូបាល ក៏អាចប្រើប្រាស់​សម្រាប់​ការ​ទូទាត់ នៅក្នុង​ប្រទេស​ថៃ បានផងដែរ ៕




អត្ថបទបន្ទាប់


ផ្សារភាគហ៊ុន​ញូវយ៉ក​របស់​អាមេរិក សម្រេច​លែង​ដក​ក្រុមហ៊ុន​ទូរគមនាគមន៍ចិន​វិញហើយ

កាលពី​៤ថ្ងៃមុន ផ្សារភាគហ៊ុន​ញូវយ៉ក​របស់សហរដ្ឋ​អាមេរិក បាន​និយាយថា ខ្លួនមាន​ផែនការ​ដក​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​បំផុត​របស់ចិន…

កសិផលសំខាន់ៗជាង១០មុខរបស់កម្ពុជា នាំចេញបានជិត១លានតោន នៅឆ្នាំ២០២០

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្មីៗនេះ បានបង្ហាញពីតួលេខនៃការនាំចេញផលិតផលកសិកម្មសំខាន់ៗជាង ១០មុខរបស់កម្ពុជា ក្រៅពីផលិតផលអង្ករ ដែលបាននាំចេញនៅឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ