ប្រទេសជប៉ុនខ្វះពលកម្មជំនាញ

ភាគីជប៉ុនប្រាប់កម្ពុជាថា កំពុងខ្វះកម្លាំងពលកម្មជំនាញថែទាំអគារជាង ៣ម៉ឺននាក់


ប្រទេសជប៉ុនកំពុងសម្លឹងកម្លាំងពលកម្មពីប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មពីប្រទេសផ្សេងទៀត ដើម្បីទទួលយកឲ្យធ្វើការងារនៅជប៉ុន ខណៈដែលប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ បញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣ម៉ឺននាក់បន្ថែមទៀត ។
ភាគីជប៉ុនប្រាប់កម្ពុជាថា កំពុងខ្វះកម្លាំងពលកម្មជំនាញថែទាំអគារជាង ៣ម៉ឺននាក់(រូបភាព៖ www.oakantsweconstruction.co.za)
ដោយ

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិ​កម្ពុជា (CIESF) និង​សមាគម​ថែទាំ​អគារ​ជប៉ុន ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឲ្យ​ខាង​ជប៉ុន​បង្កើន​ការ​ទទួល​ពលករ​ពី​កម្ពុជា​ឱ្យ​បាន ១០០,០០០​នាក់ សម្រាប់​រយៈពេល​ខាង​មុខ​បន្ត​ទៀត ពីព្រោះ​កម្ពុជា​មាន​សក្ដានុពល​យ៉ាងច្រើន ដែល​សមាគម ក៏​ដូច​ជា​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ស្រាប់ និង​ប្រភព​ដែល​ត្រលប់​ពី​ក្រៅប្រទេស​បន្ទាប់​ពី​ពួក​គេ​ចប់​កិច្ចសន្យាការងារ​។

យ៉ាងណាមិញ លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ (Hiroshi HORIGUCHI) នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន បាន​ឲ្យ​ដឹង​ដែរ​ថា «​មក​ដល់​ពេល​នេះ សមាគម​ថែទាំ​អគារ​ជប៉ុន​របស់​លោក​មាន​សមាជិក​ប្រមាណ​ជាង ២,៨០០​ក្រុមហ៊ុន និង​មាន​បុគ្គលិក​ធ្វើការ​ជា​ជនជាតិ​ជប៉ុន និង​ពលករ​មក​ពី​បរទេស​ប្រមាណ ១,០០០,០០០​នាក់​»​។ 

លោក​បាន​បន្ត​ថា «​ដោយសារ​ប្រទេស​ជប៉ុន​កំពុង​ពើបប្រទះ​នឹង​បញ្ហា​កំណើន​មនុស្ស​ចាស់​កើនឡើង​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ពេញវ័យ​កំពុង​មាន​កំណើន​យឺត​នោះ បាន​ធ្វើ​ឱ្យ​ប្រទេស​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ក្នុង​នោះ​ការងារ​លើ​ជំនាញ​ថែទាំ​អគារ​នេះ​ក៏​អាច​នឹង​ជួប​បញ្ហា​ដូច​គ្នា​ដែរ​។​ដូចនេះ​លោក​សង្ឃឹមថា កម្ពុជា​អាច​ជា​ប្រទេស​មួយ​ដែល​មាន​ពលករ​មាន​ជំនាញ​ខាង​ផ្នែក​ថែទាំ​សំណង់​អាគារ​នេះ​ដែរ ដើម្បី​អាច​បំពេញ​ការ​ខ្វះខាត​របស់​ប្រទេស​ជប៉ុន​ដែល​កំពុង​មាន នា​ពេល​បច្ចុប្បន្ន​»​។

បើ​តាម​លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ (Hiroshi HORIGUCHI)  ការ​ថែទាំ​អគារ សំដៅ​ដល់​កិច្ចការ​ជំនាញ​ចាំបាច់​មួយ​នៅ​ប្រទេស​ជប៉ុន ក្នុង​នោះ​មាន​ទាំង​ការ​ថែទាំ​អនាម័យ បរិស្ថាន ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព សោភ័ណ​ភាព​សំណង់ និង​កិច្ចការ​សម្អាត​ទាំង​ក្នុង​អគារ និង​បរិវេណ​ជុំវិញ​អគារ ដែល​មានការ​គាំទ្រ និង​ទទួលស្គាល់​ពី​ក្រសួង​សំណង់ ។​កន្លង​ទៅ សមាគម​របស់​លោក​បាន​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ហ្វី​លី​ពី​ន ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ទៅ​នេះ សមាគម​របស់​លោក​មាន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​កម្ពុជា​វិញ​ម្ដង​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត ១៥,០០០​នាក់ ដែល​ធ្វើ​នៅ​ក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែ​ច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំ​មនុស្ស​ចាស់ គ្រឿងយន្ត​-​លោហធាតុ និង​វិស័យ​ផ្សេង​ៗ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ះពាល់​ដោយ​វីរុស​កូវីដ​១៩ សារព័ត៌មាន Globe អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ​ស្ម័គ្រ​ចិត្ត​ពី​សារធារណជន

ព័ត៌មាន
សារព័ត៌មាន​ភាសា​អង់គ្លេស Southeast Asia Globe បាន​អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​អ្នក​អាន​របស់​ខ្លួន នៅ​ក្នុង​សប្ត…

GMAC៖ ការលើកលែងពន្ធលើប្រាក់ចំណូលរោងចក្រកាត់ដេរ​ ទំនងជាមិនអាចជួយបានច្រើនឡើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាងថា វិធានការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រោងចក្រកាត់ដេរ ដែលរាជរដ្ឋាភិបាលបានដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ