លោក ចូ បៃដិន

ការបោះឆ្នោតនៅអាម៉េរិកកាន់តែគៀក ខណៈរលកប្រឆាំងនឹងជរាភាពរបស់លោក ចូ បៃដិន កាន់តែកើន


លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសជាចំហរថា លោកនឹងមិនបោះបង់បេក្ខភាពឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខឡើយ បើទោះបីរលកប្រឆាំងនឹងជរាភាពរបស់លោកកំពុងកើនឡើងយ៉ាងណាក្តី។ ក្នុងករណី លោកបោះបង់សិទ្ធិឈរឈ្មោះនោះលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីរបស់លោកត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខនារីដ៏ស័ក្តិសមរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ប្រកួតជាមួយនឹងលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ចូ បៃដិន
ដោយ

លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា លោកមិនទៅណានោះឡើយ បើទោះបីមានការអំពាវនាវពីអ្នកប្រជាធិបតេយ្យជាច្រើនឱ្យបញ្ចប់បេក្ខភាពរបស់លោកសម្រាប់ដំណើរការបោះឆ្នោតអាណត្តិទី២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខក្តី។

ដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួនលោក បៃដិន ដែលមានអាយុ៨១ឆ្នាំ កាលពីថ្ងៃទី៤ ខែកក្កដា បានរៀបចំកម្មវិធីអាំងសាច់មួយជាមួយនឹងសមាជិកមេដឹកនាំយោធាសកម្មៗមួយចំនួននៅសេតវិមាន បន្ទាប់ពីកាយវិការ និងសកម្មភាពមួយចំនួនរបស់លោកត្រូវបានរិះគន់ដោយអ្នកគាំទ្រនៅអំឡុងពេលលោកជួបជាមួយនឹងដៃគូប្រជែង គឺលោក ដូណាល់ ត្រាំ កាលពីថ្មីៗ។

ក្រុមអ្នកគាំទ្របានសម្ដែងការព្រួយបារម្ភថា ជរាភាពរបស់លោក ចូ បៃដិន អាចនឹងប៉ះពាល់ដល់ល្បឿននៃការបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវចំពោះការងាររបស់លោកសម្រាប់អាណត្តិថ្មី។

តែយ៉ាងណានៅពេលនេះ អ្នកប្រជាធិបតេយ្យកំពុងជជែកគ្នាអំពីបញ្ហានេះ ហើយប្រភពមួយបាននិយាយថា ប្រសិនបើលោក បៃដិន បោះបង់បេក្ខភាពនោះ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស គឺជាបេក្ខនារីដ៏ស័ក្តិសមបំផុតក្នុងការជំនួសលោក បៃដិន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចិនច្រានចោលការអំពាវនាវរបស់លោកខាងលិច ជុំវិញការឱ្យធ្វើកំណែទម្រង់សិទ្ធិមនុស្ស

ប្រទេសចិន បានច្រានចោលចំពោះសំណើរបស់លោកខាងលិច ជុំវិញការស្នើសុំឲ្យធ្វើកំណែទម្រង់សិទ្ធិមនុស្ស។ ប៉ុន្តែចិន បានទទួលយកសំណើផ្សេងៗពីសម្ព័ន្ធមិត្ត …

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung កើនឡើងជាង១៥ដងនៅត្រីមាសទី២ឆ្នាំនេះ?

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង បានកើនឡើងជាង១៥ដង នៅក្នុងត្រីមាសទី២ឆ្នាំនេះ បើធៀបនឹងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ