ទីផ្សារវិនិយោគ

ក្រុមហ៊ុនអាម៉េរិកប្រហែល៦០រួមទាំងក្រុមហ៊ុន ប៊ូអ៊ីង និង Meta មកស្វែងរកឱកាសវិនិយោគនៅវៀតណាម


ក្រុមហ៊ុនអាម៉េរិក ប្រហែល៦០ក្រុមហ៊ុន ដោយរួមទាំងក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង និងក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីល្បាញ Meta បាននាំគ្នាមកស្វែងរកឱកាសវិនិយោគនៅវៀតណាម ដែលជាប្រទេសកំពុងមានភាពទាក់ទាញ និងមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិក។ គេនៅមិនទាន់ដឹងអំពីការសម្រេចចិត្តរបស់បណ្តាក្រុមហ៊ុនទាំងនេះនៅឡើយទេ តែគេជឿជាក់ថា វាជាសញ្ញាកាន់តែវិជ្ជមានសម្រាប់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។
ទីផ្សារវិនិយោគ
ដោយ

គណៈប្រតិភូនៃក្រុមហ៊ុនអាម៉េ​រិក ប្រហែល៦០ រួមទាំងក្រុមហ៊ុនធំៗដូចជា ប៊ូអ៊ីង និង ក្រុមហ៊ុន Meta ដែលកំពុងតែគ្រប់គ្រង Facebook បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅក្នុង ប្រទេសវៀតណាម នៅសប្តាហ៍នេះ ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើន រួមទាំងឧស្សាហកម្មបន្ទះឈីប និងឧស្សាហកម្មពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត។ សមាសសភាពគណៈប្រតិភូ ដែលចុះមកស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ត្រូវបានគេជឿថា សុទ្ធតែជាមន្រ្តីសំខាន់ៗ ដែលមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េ​រិក និងវៀតណាម កាលពីឆ្នាំ២០២៣ កន្លងទៅ បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយតាមរយៈគោលនយោបាយ និងកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនអាម៉េ​រិកត្រូវបានគេមើលឃើញថា កំពុងថ្លឹងថ្លែងនូវឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសមួយនេះ។

គណៈប្រតិភូនេះដឹកនាំដោយលោក ថេត អូស៊ូស ( Ted Osius) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េ​រិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េ​រិក ​ប្រចាំនៅវៀតណាម។ លោកអតីតឯកអគ្គរដ្ឋទូតអាម៉េ​រិក​រូបនេះ បានគូសបញ្ជាក់ពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ដោយលើកឡើងថា ប្រទេសទាំងពីរមានការងារច្រើន ដែលត្រូវធ្វើរួមគ្នា ហើយក្រុមហ៊ុនឯកជននឹងទទួលបានឱកាសទាំងនោះ។

កាលពីឆ្នាំ២០២៣ ទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាមរាយការណ៍ថា ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាម ជាពិសេសពីសហរដ្ឋអាម៉េ​រិក មានតម្លៃសរុបចំនួន៦២៦លានដុល្លារ ពោលគឺតិចជាងមួយភាគដប់ នៃចំនួនដែលបានវិនិយោគដោយប្រទេសដូចជាសិង្ហបុរី ជប៉ុន ហុងកុង និងចិនជាដើម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហេតុអ្វីក្រុមធុរកិច្ចអឺរ៉ុបលើកឡើងថា ការធ្វើអាជីវកម្មនៅចិនកាន់តែតានតឹង និងមិនច្បាស់លាស់?

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសចិន បានចេញរបាយការណ៍មួយនៅថ្ងៃពុធ សប្តាហ៍នេះថា ភាពមិនច្បាស់លាស់ និងបទប្បញ្ញត្តិដ៏ធ្ងន់ធ្ងរបានបង្កើនហានិភ័…

តើមានកត្តាអ្វីបានជាចិន ដែលជាប្រទេសស្ដេចល្បែង ព្រមានដាក់ទោសពលរដ្ឋខ្លួន ដែលលេងល្បែងស៊ីសងឆ្លងដែនទៅវិញ?

ប្រទេសចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសស្ដេចល្បែងតាមរយៈកោះម៉ាកាវ និងហុងកុង។ ប៉ុន្តែវាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ