ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​មក​ពី​អាមេរិក...

ឧកញ៉ា សៀ ឫទ្ធី រួម​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​មក​ពី​អាមេរិក


ឧកញ៉ា សៀ ឫទ្ធី ដែល​សាធារណជន​ទទួល​ស្គាល់​ថា ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូជីស្ទីក និង​ជាពិសេស លេច​ធ្លោ​នៅ​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​និង ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​និង​តំបន់។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group។
ដោយ

សេដ្ឋី​ឡូជីស្ទីក​និង​អចលនទ្រព្យ​រូប​នេះ បាន​ធ្វើ​ការកៀងគរ​វិនិយោគិន​ពី​ក្រៅ​ប្រទេស​ជាច្រើន ដើម្បី​ឲ្យ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ជា​ច្រើន ជាពិសេស សំណង់​អចលនទ្រព្យ ដើម្បី​បង្កើត​ការងារ ផ្តល់​ប្រាក់​ចំណូល និង​ក៏​ដូចជា​លើក​ស្ទួយ​ការ​អភិវឌ្ឍ​មុខ​មាត់​ប្រទេស​កម្ពុជា ផង​ដែរ។

ពេល​នេះ ឧកញ៉ា សៀ ឫទ្ធី បាន​សហការ​វិនិយោគ​រួម​ទុន​ជាមួយ​នឹង​ក្រុមហ៊ុន ឡូជីស្ទីក និង​ដឹក​ជញ្ជូន​របស់​អាមេរិក​ដ៏​ធំ​មួយ ដែល​មាន​ប្រវត្តិ​ជំនួញ​ជាង ១៦០​ឆ្នាំ​មក​ហើយ គឺ​ក្រុមហ៊ុន Brink’s។ 

ក្រុមហ៊ុន​ដឹក​ជញ្ជូន​ខ្នាត​យក្ស មក​ពី​សហរដ្ឋ​អាមេរិក នឹង​ចូល​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដោយ​ចាប់​ដៃគ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក WorldBridge Logistic ដើម្បី​ប្រឡូក​ក្នុង​វិស័យ​ដឹក​ជញ្ជូន ផ្តោត​ទៅ​លើ វត្ថុ​មាន​តម្លៃ​ ដូចជា មាស ពេជ្រ ត្បូង និង​រូបិយវត្ថុ ជាដើម។

ឧកញ៉ា សៀ ឫទ្ធី រួម​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​មក​ពី​អាមេរិក

ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group បាន​ឆ្លើយ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា តួនាទី​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា ខិតខំ​កៀងគរ​ទាក់ទាញ​វិនិយោគិន និង​ក្រុមហ៊ុន​មក​ពី​ក្រៅ​ប្រទេស មក​កាន់​ប្រទេស​កម្ពុជា។

លោក Gary Freedman អ្នក​តំណាង​ពេញ​សិទ្ធិ​នៃ​ក្រុមហ៊ុន Brink’s Incorporated បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ជា​ដៃគូ​ថ្មី​​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Brink’s ហើយ​បន្ទាប់​ពី​កិច្ច​សហការ​ប្រកប​ធុរកិច្ច​រួម​គ្នា​នេះ កម្ពុជា​នឹង​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ថ្មីៗ​ជា​ច្រើន​បន្ថែម​ទៀត ដែល​នឹង​បំពេញ​តម្រូវការ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ពេញ​លេញ​ថែមទៀត។

លោក Gary Freedman បន្តថា ក្រុមហ៊ុន Brink’s បាន​បម្រើ​សេវាកម្ម​របស់​ខ្លួន ដោយ​មាន​សុវត្ថិភាព​បំផុត ហើយ​បច្ចុប្បន្ន កំពុង​មាន​ប្រតិបត្តិការ​ក្នុង ១៣០​ប្រទេស​នៅ​ទូទាំង​​ពិភព​លោក។ ក្រុមហ៊ុន​​នឹង​រំពឹង​ទទួល​បាន​ជោគជ័យ​យូរ​អង្វែង សម្រាប់​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា។

នៅក្នុង​កម្មវិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចូលរួម​ប្រកប​ធុរកិច្ច រវាង ក្រុមហ៊ុន WorldBridge Secure Logistic និង ក្រុមហ៊ុន Brink’s Incorporated លោក ឃី ផាន់ណា ប្រធាន​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន WorldBridge Secure Logistic បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​ការ​ចាប់​ដៃគូ​ធុរកិច្ច​នេះ ក្រុមហ៊ុន WorldBridge នឹង​មាន​បច្ចេកវិទ្យា​ថ្មី និង​សេវាកម្ម​ថ្មីៗ ជា​ពិសេស គឺ​ការ​បង្កើត​មជ្ឈមណ្ឌល​ចរាចរណ៍​រូបិយវត្ថុ (Cash Processing Center) ជា​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​២០១៩ នេះ។

លោក ឃី ផាន់ណា បង្ហាញ​ភាព​ជឿជាក់​ទៅ​លើ​ស្តង់ដារ​របស់​ក្រុមហ៊ុន Brink’s ដែល​មាន​បទ​ពិសោធន៍​ជាង ១៦០​ឆ្នាំ​មក​ហើយនេះ គឺ​អាច​ជំរុញ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព។

គួរ​ជម្រាប​ដែរ​ថា ក្រុមហ៊ុន WorldBridge Secure Logistic ប្រឡូក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា តាំង​ពីឆ្នាំ​២០១២​មក​ម្ល៉េះ ដោយ​បច្ចុប្បន្ន មាន ៨​សាខា ហើយ​គ្រោង​នឹង​បង្កើត​សាខា ៤ បន្ថែម​ទៀត ក្នុង​ឆ្នាំ ២០១៩​នេះ៕

None



អត្ថបទបន្ទាប់


ឆ្នាំថ្មី ប្រពៃណី​ចិន ៤​គម្រោង បើក​លក់​ព្រម​គ្នា បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ១០% ពី​បុរី ប៉េង ហួត!

ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បុរី ប៉េង ហួត បានសម្រេចបើកគម្រោងថ្មី ៤គម្រោងព្រមគ្នា ជាមួយនឹងការបញ្ចុះតម្លៃពិសេស រហូតដល់ ១០% ដ…

មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​​ផ្សារ​ម៉ាក្រូ​សាខា​ទី២​នៅ​សៀមរាប​សប្តាហ៍​ក្រោយ

រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​នូវ​ដំណើរការ​បើក​ប្រតិបត្តិការ​អាជីវកម្ម ផ្សារ Makro ទី១ (ផ្សារ ម៉ាក្រូ) នៅ​ក្នុង​រាជ​ធានី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ