ធនាគារកណ្ដាលអាម៉េរិក ពិចារណាបញ្ចុះអត្រាការប្រាក់តែ១លើកប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ នេះ
ធនាគារកណ្តាលអាម៉េរិក កាលពីថ្ងៃទី១២ ខែមិថុនា បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរ ហើយបានពន្យារពេលចាប់ផ្តើមបញ្ចុះអត្រាការប្…
ក្រុមហ៊ុនផលិតយន្តហោះ Boeing ទទួលការបញ្ជាទិញយន្តហោះថ្មីតែ៤គ្រឿងប៉ុណ្ណោះកាលពីខែឧសភា ដែលជាចំនួនតិចតួចមួយ បើធៀបនឹងបរិមាណលក់របស់ក្រុមហ៊ុននេះកន្លងមក។ យ៉ាងណាមិញក្រុមហ៊ុននេះមិនទទួលបានការបញ្ជាទិញយន្តហោះប្រភេទ 737 Max ដែលជាប្រភេទលក់ដាច់បំផុតរបស់ខ្លួននោះទេនៅពីរខែជាប់គ្នា ក្រោយមានករណីផ្ទុះនៅចំហៀងយន្តហោះ Max ក្នុងពេលហោះហើរកាលពីខែមករាកន្លងទៅ។
ដោយឡែកកាលពីខែមេសា ក្រុមហ៊ុននេះអះអាងថា ខ្លួនលក់យន្តហោះបានចំនួន៧គ្រឿង តែគ្មានលក់បានយន្តហោះប្រភេទ Max មួយគ្រឿងទាល់តែសោះ។ ក្រុមហ៊ុន Boeing បានប្រគល់យន្តហោះចំនួន២៤គ្រឿង ដល់អតិថិជនកាលពីខែឧសភា កន្លងទៅ រួមទាំងយន្តហោះ Max ចំនួន១៩គ្រឿងផងដែរ។ ការធ្លាក់ចុះការលក់យន្តហោះនេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ៣% នៅក្នុងការជួញដូរកាលពីរសៀលថ្ងៃពុធ ទី១២ ខែមិថុនា៕
អត្ថបទ៖ សុខ មង្គល