កម្មវិធីនេះរៀបចំឡើង ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួតរយៈពេល 5ឆ្នាំ ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជន កន្លងមកនេះ និងមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង ឲ្យកាន់តែល្អប្រសើរ និង ស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសចាប់ពី 6% ឡើងទៅ ដល់អតិថិជនដែលមានបំណងវិនិយោគ និង ទិញគេហដ្ឋានសម្រាប់ការរស់នៅ ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់ បុរី ប៉េង ហួត។ តាមរយៈភាពជាដៃគូនេះ សម្រាប់អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួលបានទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។
នៅក្នុងពិធីចុះហត្ថលេខានេះលោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ នៃបុរី ប៉េង ហួត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និង មានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ប្រេដ ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយអត្រាការប្រាក់ចាប់ពី 6% ឡើងទៅ សម្រាប់គេហដ្ឋានកំពុងសាងសង់ រួមជាមួយទំហំកម្ចីរហូតដល់ 70% រីឯរយៈពេលកម្ចីរហូតដល់ 20ឆ្នាំ»។
លោកស្រីបន្តទៀតថា៖ «កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងនៅតែបន្តជិតស្និទ្ធបន្ថែមទៀតដើម្បីចូលរួមសម្រេចក្ដីស្រមៃរបស់អតិថិជនរបស់យើងក្នុងការទទួលបានការផ្ទះដ៏កក់ក្តៅនិង មានផាសុកភាព ជាមួយជម្រើសបង់ប្រាក់កាន់តែច្រើន និងកាន់តែងាយស្រួលជាងមុន»។
លោក មិន សុផា នាយករងប្រតិបត្តិ នៃធនាគារប្រេដ ប៊ែង (ខេមបូឌា) ក៏មានប្រសាសន៍ដែរថា៖ «ព្រឹត្តិការណ៍ប្រារព្ធខួប 5ឆ្នាំ នៃភាពជាដៃគូរវាងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) និង ក្រុមហ៊ុន បុរី ប៉េង ហួត ថ្ងៃនេះ ជាតឹកតាង នៃភាពរីកចម្រើន និង វិវឌ្ឍនៃភាពជាដៃគូ ដែលពិតជាធ្វើឱ្យយើង ទាំងពីរពេញចិត្ត និងរីករាយយ៉ាងខ្លាំង»។
លោកក៏បានបន្ថែមទៀតថា៖ «ធនាគារ ប្រេដ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយ នៃសន្ទុះនៃភាពរីកចម្រើនរបស់បុរី ប៉េង ហួត ដែលគ្រប់គ្នាបានឃើញ ពិតជាមិននឹកស្មានដល់។ ជាមួយនឹងជម្រើសផ្ទះដ៏ស្រស់ស្អាតពោរពេញដោយសុភមង្គលនៅ បុរី ប៉េង ហួត រួមនឹងការផ្តល់ជូនការប្រាក់ពិសេសពីធនាគារ ប្រេដ នូវការប្រាក់ពិសេសទាបចាប់ពី ៦% នេះ យើងខ្ញុំសង្ឃឹមថា វានឹងបង្កើនលទ្ធភាពដើម្បីបង្កើតក្តីសុបិនឲ្យក្លាយជា ការពិតដល់អតិថិជនរបស់យើងទាំងពីរ»។
ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជន ទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋានពីធនាគារ ប្រេដ ប៊ែង នឹងទទួលបានការផ្ដល់ជូននៅទំហំឥណទានរួមទាំងអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕