អត្ថបទក្រុមហ៊ុន

រកឯណាបាន! ទិញផ្ទះនៅបុរី ប៉េង ហួត ឥលូវនេះ ទទួលបានកម្ចី100% ពីធនាគារ CIMB រយៈពេលរហូតដល់ 25ឆ្នាំ


ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានកាន់តែច្រើន បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ រួមជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហការស្តីពី «ការផ្តល់ជូនឥណទាន 100% រហូតដល់ 25ឆ្នាំ» នៅការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1។
ការផ្តល់ជូនឥណទាន 100% រហូតដល់ 25ឆ្នាំ បុរីប៉េង ហួត
ដោយ

តាមរយៈភាពជាដៃគូក្នុងពេលនេះ បានន័យថារាល់អតិថិជនរបស់បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួល​បានការផ្តល់ជូនទំហំឥណទានពិសេសមិនធ្លាប់មាន​ទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។

 

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ អ្នកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុនបុរី ប៉េង ហួត បានមានប្រសាសន៍ថា “បុរី ប៉េង ហួត និងធនាគារ CIMB បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ2017 មកម្ល៉េះ ហើយ​ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ CIMB ក្នុងការ​​ផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង​ជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីដល់ទៅ 100% មិនធ្លាប់មានពីធនាគារ CIMB និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ សម្រាប់គេហដ្ឋានកំពុងសាងសង់ ព្រមជាមួយអត្រាការប្រាក់ចាប់ពី 7.5% ឡើងទៅ។”

ជាមួយគ្នានេះ លោក ហុង​ ជៀប នាយិកសេវាកម្មហិរញ្ញវត្ថុបុគ្គលស្តីទីរបស់ធនាគារ CIMB ក៏បានមានប្រសាសន៍ថា “ជានិច្ចកាល ធនាគារ CIMB តែងតែនាំយកផលិតផលថ្មីៗ និងអភិវឌ្ឍផលិតផលធនាគារ ដែល​មានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្តល់គុណតម្លៃកាន់តែល្អប្រសើរ ទៅដល់អតិថិជន។ ដូច្នេះការចាប់ដៃគូសហការ រវាងធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍ​លំនៅឋានឈានមុខគេ នៅកម្ពុជា គឺជាការប្តេជ្ញាចិត្តមួយកម្រិតទៀតរបស់ស្ថាប័នទាំងពីរ ក្នុងការជួយ​ឱ្យអតិថិជនទទួលបានផ្ទះដូចបំណងប្រាថ្នា ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌពិសេស​ពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB នៅគ្រប់គម្រោងលំនៅឋានរបស់បុរី ប៉េង ហួត។”គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ទើបតែបានបើកសម្ពោធគម្រោងដ៏ថ្មីសន្លាងមួយគឺគម្រោង “​The Star Platinum Capital One” ​ដែលជាគម្រោងផ្ទះអាជីវកម្មពោរពេញដោយសក្ដានុពលខ្ពស់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 ផ្ទាល់តែម្ដង។

ក្រៅពីគម្រោង The Star Platinum Capital One ដែលទើបតែបើកសម្ពោធ​​ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននេះ បុរី ប៉េង ហួត ក៏មានគម្រោងផ្សេងៗជាច្រើនទៀតស្ទើរតែគ្រប់តំបន់ធំៗក្នុងរាជធានីភ្នំពេញដូចជា គម្រោង ដឹស្តា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) គម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) និង គម្រោង ដឹស្តា មុនីរាហ៍ និង ដឹស្តា ជូមីរាហ៍ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ 6Aជាដើម។ ដោយឡែក ក្នុងខណ្ឌច្បារអំពៅ (តំបន់បឹងស្នោ) នេះវិញ ក្រុមហ៊ុនអចលនទ្រព្យដ៏ឈានមុខគេមួយនេះក៏មានគម្រោងលំនៅឋានចម្រុះរាប់ចាប់ពីគម្រោងខុនដូ គម្រោងផ្ទះអាជីវកម្មសុទ្ធ គម្រោងវីឡាទោល​ និងគម្រោងបែបអេកូធម្មជាតិ អមដោយសួនកម្សាន្តដែលមានក្នុងគម្រោងនីមួយៗ សួនកម្សាន្តបែបអឺរ៉ុបដំបូងគេក្នុងរាជធានីភ្នំពេញ សួនកម្សាន្តសាធារណៈដែលមានការ​រៀបចំជាកន្លែងហាត់ប្រាណ ភោជនីយដ្ឋានតាមបណ្ដោយមហាវិថីអេកូខូលិកសិន សាលសន្និបាតលំដាប់ផ្កាយ៥  ក្លឹបហាត់ប្រាណ ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារ៉ាតុងតាម​ស្តង់ដារ   អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ដូច្នេះតាមរយៈពិធីចុះហត្ថលេខាខាងលើ ចាប់ពីពេលនេះទៅ រាល់អតិថិជន​បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋាន​ពីធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ និងសាងសង់រួចរបស់បុរី ប៉េង ហួត នឹងទទួលបានលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍ពិសេសមិនធ្លាប់មាន ជាមួយនឹងការផ្តល់ជូនទំហំឥណទានគ្រប់ 100% នៃតម្លៃផ្ទះ រយៈពេលឥណទានរហូតដល់ 25ឆ្នាំ និងអត្រាការប្រាក់ចាប់ពី 7.5% ទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី Pleng by Smart រៀបចំកម្មវិធី «Pleng Icon» ដើម្បីលើកតម្កើននិងសម្ដែងការកោតសរសើដល់សិល្បកររបស់ខ្មែរ

ព័ត៌មាន
ក្នុងនាមជាកម្មវិធីតន្ត្រីលើទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា Pleng by Smart បានផ្ដួចផ្ដើមកម្មវិធី «Pleng Icon » ដើម្បីលើកតម្កើនទេពកោសល្យ ន…

អង់គ្លេសក្លាយជាប្រទេសដំបូងគេ អនុម័តប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

ព័ត៌មាន
ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ប្រភេទ ម៉ូលនួផាយរ៉ាវៀ (mol…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ