ការចុះអនុស្សារណៈនេះ ធ្វើឡើងនៅក្រោមអធិបតីភាព លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និងលោក លី ចាន់ណារិទ្ធ នាយកសាលាអន្តរជាតិ គ្រីនហ្វៀល ព្រមទាំងក្រុមការងារ និងលោកគ្រូអ្នកគ្រូរបស់ សាលាអន្តរជាតិគ្រីនហ្វៀលជាច្រើននាក់ទៀត។
លោក លី ចាន់ណារិទ្ធ នាយកសាលាអន្តរជាតិ គ្រីនហ្វៀល បានលើកឡើងថា សាលាអន្តរជាតិ គ្រីនហ្វៀល បច្ចុប្បន្នទទួលបង្រៀនសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ ថ្នាក់ទី៤ មានអាជ្ញាបណ្ណទទួលស្គាល់ត្រឹមត្រូវ ចំណែកកម្មវិធីសិក្សាវិញ គឺសាលាបង្រៀនតាមស្តង់ដារអន្តរជាតិ ដែលមានឈ្នោះថា IEYC ។
ជាមួយគ្នានេះដែរ លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ ក៏បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដែលនេះជាកិច្ចសហប្រតិបត្តិការក្នុង ការគិតគូរបានវែងឆ្ងាយផ្តល់ប្រយោជន៍ដល់បុគ្គលិក និងអតិថិជនរបស់បុរីវិមានភ្នំពេញថែមទៀតផង ។
សូមបញ្ជាក់ថា បុរីវិមានភ្នំពេញ គឺជាក្រុមហ៊ុនបុរីលំនៅដ្ឋានដ៏ធំមួយនៅកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនលី ហួរ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យនៅកម្ពុជា។ បច្ចុប្បន្ន បុរីវិមានភ្នំពេញកំពុងមានវិនិយោគលើគម្រោងលំនៅដ្ឋានធំៗ ជាង ១០ គម្រោងនៅកម្ពុជា៕