កិច្ចសហប្រតិបត្តិការនេះ នឹងជួយទៅដល់អតិថិជនអោយក្លាយជាម្ចាស់គេហដ្ឋាន ឬខុនដូ ក្នុងក្ដីប្រាថ្នារបស់ពួកគេ នៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាមួយនឹងទំហំឥណទានដល់ទៅ ៩០% រហូតដល់ ២៥ ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ ប្រកួតប្រជែង ព្រមទាំងការអនុម័តឥណទានឆាប់រហ័សផងដែរ។
Dr. Simon Vancliff ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដក៏មានប្រសាសន៍ដែរថា៖ “យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ប្រ៊ីដ ដែលនឹងផ្តល់ជាឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ។
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជា ដែលនឹងធ្វើជាម្ចាស់ផ្ទះប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ នៃកម្មវិធីស៊ីហ្គេមលើកទី ២៣ នៅឆ្នាំ ២០២៣ ហើយទីតាំងភូមិសាស្រ្តភាគខាងជើងនៃរាជធានីភ្នំពេញ គឺជាទីតាំងតែមួយគត់បានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ។ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ រួមមាន ខុនដូ១២អាគារ ស្មើនឹង ១៣១៩បន្ទប់ អមជាមួយនឹង ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាង៣០ឆ្នាំកន្លងមកហើយ ដោយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។
Mr. Richard Liew ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍អោយដឹងផងដែរថា៖ “យើងមានក្ដីសោមនស្ស រីករាយ ក្នុងឱកាសចុះអនុស្សារណៈនៃការយោគយល់ លើកដំបូងបង្អស់របស់ធនាគារ ជាមួយនឹងគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ហើយយើងមានសុទិដ្ឋិនិយម ក្នុងការមើលឃើញភាពរីកចម្រើននៃការវិនិយោគប្រកបដោយផ្លែផ្កា សម្រាប់ភាគី ទាំងពីរ ក៏ដូចជាអតិថិជនរបស់យើងផងដែរ។”
នៅដើមឆ្នាំ ២០២២ ធនាគារ ប្រ៊ីដ បានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ប្រកបដោយជោគជ័យ ពីធនាគារជាតិនៃកម្ពុជា ដែលមានគោលបំណងផ្ដល់ជូនអតិថិជននូវ ផលិតផល និងសេវាធនាគារជាច្រើនរួមមាន សេវាធនាគារបុគ្គល (Personal Banking) សេវាធនាគារអាជីវកម្ម (Business Banking) សេវាធនាគារព្រីមៀរ (Premier Banking) និង សេវាធនាគារឌីជីថល (Digital Banking) នាពេលឆាប់ៗខាងមុខនេះ។