បញ្ហាមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាមីយ៉ាន់ម៉ាមិនបញ្ចប់ត្រឹមកម្ពុជានោះទេ តែនឹងបន្តដល់ប្រធានអាស៊ានថ្មីនៅឆ្នាំបន្ទាប់ទៀត


តួនាទីរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ នេះ វាហាក់កំពុងក្លាយជាប្រធានបទក្ដៅ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេច តេជោ ក៏បានសង្កត់ធ្ងន់ទៀតថា បញ្ហានៅមីយ៉ាន់ម៉ា នឹងមិនមែនបញ្ចប់ត្រឹមកម្ពុជានោះទេ ហើយវានឹងបន្តដល់ប្រធានអាស៊ាននៅឆ្នាំបន្ទាប់ទៀតដែរ។
ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហភាពមីយ៉ាន់ម៉ា នាឱកាសជួបពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង

ថ្លែង​នា​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ថ្ងៃ​ទី​១០ ខែមករា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង ជា​ថ្មី​ម្ដងទៀត​អំពី ការ​ធ្វើ​ទស្សនកិច្ច​របស់​សម្ដេច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ថា សកម្មភាព​នេះ​មិន​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ា​ន់​ម៉ា​នោះ​ឡើយ ប៉ុន្ដែ​វា​ជា​ការ​សម្របសម្រួល​មួយ​ក្នុង​ការ​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​នយោបាយ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​នេះ​។ ជាមួយ​គ្នា​នេះ សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា នឹង​មិនមែន​បញ្ចប់​ត្រឹម​កម្ពុជា​នោះ​ទេ ហើយ​វា​នឹង​បន្ត​ដល់​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​បន្ទាប់​ទៀត​ដែរ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត អំពី​តួនាទី​កម្ពុជា ជា​ប្រធាន​អាស៊ាន ពិសេស​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា នា​ពេល​ថ្មី​ៗ​នេះ ដល់​ក្រុម​អ្នកវិភាគ ក៏​ដូច​ជា ប្រជាជន​មី​យ៉ា​ន់​ម៉ា មួយ​ចំនួន​ចំពោះ​ប្រតិកម្ម​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច នា​ថ្ងៃ​ទី​៧-៨ ខែមករា កន្លង​មកនេះ​។ សម្ដេច​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា មិន​មាន​អ្វី​ក្រៅពី កុងសង់ស៊ីស ៥​ចំណុច និង​ធម្មនុញ្ញ​របស់​អាស៊ាន​នោះ​ទេ​។

បន្ថែម​លើ​នេះ សម្ដេច​ក៏​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ផ្សេង​ៗ ដែល​កើត​មាននៅ​មី​យ៉ា​ន់​ម៉ា ក៏​មិន​អាច​បញ្ចប់​ត្រឹម​ឆ្នាំ​២០២២ នោះ​ដែរ វា​នឹង​បន្ត​ដល់​ប្រធាន​អាស៊ាន​ថ្មី នៅ​ឆ្នាំ​ក្រោយ​ទៀត ខណៈ​សម្ដេច ហ៊ុន សែន បាន​ណែនាំ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ដើម្បី​បង្កើត​នូវ​យន្តការ​ពីរ​ចំណុច ក្នុង​ការ​សម្របសម្រួល​ភាព​ជា​ដៃគូរ​អាស៊ាន ឱ្យ​មានការ​ឈប់​បាញ់ និង​អំពើ​ហិង្សា នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

ជាមួយ​គ្នា​នោះ សម្ដេច ហ៊ុន សែន ក៏​បាន​បង្ហាញ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ភាគី​អាស៊ាន​ទាំងអស់​នឹង​ចូលរួម​បង្កើត​នូវ​យន្តការ​រួម​សម្រាប់​អាស៊ាន ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការ​ចរចា ជាមួយ​មី​យ៉ា​ន់​ម៉ា ហើយ​មី​យ៉ា​ន់​ម៉ា ផ្ទាល់​ក៏​ត្រូវ​មាន​យន្តការ​ខ្លួនឯង​ដែរ ដើម្បី​បើកផ្លូវ​ដល់​អាស៊ាន​។ ការ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​ការ​ផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ មី​យ៉ា​ន់​ម៉ា គឺ​កិច្ចការ​ចាំបាច់​មុន​ឈាន​ដល់​ការ​សន្ទនា​ជាមួយ​អ្នក​ពាក់ព័ន្ធ ដែល​ធ្វើ​ដោយ​ប្រេសិត​អាស៊ាន​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​សម្ដេច​បាន​ចាត់​ទុក អ្នក​ដែល​ប្រឆាំង​នឹង​បទ​ឈប់​បាញ់ ក៏​ដូច​ជា ការ​ផ្ដល់​ជំនួយ​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា គឺជា​អ្នក​ចង់ឱ្យ​មានការ​បាញ់​គ្នា និង​គ្រោះ​អត់ឃ្លាន​នៅ​ក្នុង​ប្រទេស​នេះ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧-៨ ខែមករា សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហភាព​មី​យ៉ា​ន់​ម៉ា ក្នុង​គោលបំណង​សម្របសម្រួល​លើ​បញ្ហា​មួយ​ចំនួន ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​។ ក្នុង​នោះ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ ដែល​សម្រេច​បាន​ពី​ដំណើរ​ទស្សនកិច្ច​នេះ មាន​ដូច​ជា រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា បាន​សម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​រហូត​ដល់​ចុងឆ្នាំ​២០២២ ខណៈ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់​អនុ​វត្តបទ​ឈប់​បាញ់ ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាជន បញ្ឈប់​អំពើ​ហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់​បំផុត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ

ព័ត៌មាន
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ន…

អាជីវករថៃស្នើរដ្ឋនាំចូលសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ ដើម្បីទប់ទល់តម្លៃសាច់ជ្រូកកំពុងកើនខ្លាំង

ព័ត៌មាន
បើទោះជាមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីថៃ ឱ្យក្រសួងពាក់ព័ន្ធទាំងអស់មានចំណាត់ការសម្របសម្រួលចំពោះបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លៃតាំងតែពីសប្ដាហ៍ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ