រថយន្ដអគ្គិសនី

ថៃមានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ដអគ្គិសនីប្រចាំតំបន់អាស៊ាន


រដ្ឋាភិបាលថៃបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការផលិតនិងលក់រថយន្តអគ្គិសនី (EVs)នៅក្នុងប្រទេស ដោយអះអាងថា ប្រទេសថៃមានមហិច្ឆតានឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្តប្រើថាមពលអគ្គិសនីនៅក្នុងតំបន់អាស៊ាននៅពេលខាងមុខនេះ ខណៈដែលរដ្ឋាភិបាលប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏មានត្រៀមមូលនិធិថវិកាជាច្រើនដើម្បីឧបត្ថម្ភធនលើឧស្សាហកម្មនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ថៃចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ដអគ្គិសនីប្រចាំតំបន់អាស៊ាន

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​លោក ថា​ណា​ខន វ៉ាង​ប៊ុ​ន​គង់​ចា​ណា (Thanakorn Wangboonkongchana) បាន​បញ្ចា​ក់​ថ្មី​ៗ​នេះ​ថា ប្រទេស​ថៃ​បាន​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក Thanakorn បាន​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​នេះ រាជរដ្ឋាភិបាល​ថៃ​មាន​គោលនយោបាយ​មិន​ត្រឹមតែ​គាំទ្រ​ដល់​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​ផលិត​រថយន្ត និង​ម៉ូតូ​អគ្គិសនី​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។

លោក Thanakorn បាន​បន្ត​ថា នាយកដ្ឋាន​ពន្ធដារ​បាន​ត្រៀម​ថវិកា​ចំនួន ៣ ពាន់​លាន​បាត​ប្រហែល​ជាង ៨៩ លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ផែនការ​ឧបត្ថម្ភ​ធន​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី ដែល​លក់​ក្នុង​ប្រទេស ខណៈ​ដែល​គណៈរដ្ឋមន្ត្រី​អាច​នឹង​អនុម័ត​ថវិកា​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​ប្រសិនបើ​ចាំបាច់​។

លោក Thanakorn កំពុង​សំដៅ​ទៅ​រក​ដំណោះស្រាយ​ពី​គណៈរដ្ឋមន្ត្រី​ក្នុង​ការ​ផ្តល់​ការ​ឧបត្ថម្ភ​ធន​ចាប់ពី​ជាង ២​ពាន់ ដល់​ជាង ៤​ពាន់​ដុល្លារ ដល់​អ្នកទិញ​រថយន្ត​អគ្គិសនី ដែល​លក់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ក្រុមហ៊ុន និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​រថយន្ត​អេ​ឡិច​ត្រូ​និក​របស់​រដ្ឋាភិបាល​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​ដំណោះស្រាយ​នេះ​ហើយ នាយកដ្ឋាន​ពន្ធដារ​នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​រថយន្ត​អំពី​រចនាសម្ព័ន្ធ​តម្លៃ​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​តើ​រថយន្ត​អគ្គិសនី​នីមួយ​ៗ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ធន​តម្លៃ​ប៉ុន្មាន​នៅ​ក្រោម​គម្រោង​នេះ​។

លោក Thanakorn បាន​និយាយ​ថា ក្រុមហ៊ុន​រថយន្ត​ធំ​ៗ​ចំនួន​២​គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត Great Wall Motor និង​ក្រុមហ៊ុន MG បាន​ចូលរួម​រួច​ហើយ​នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ធន​តម្លៃ​រថយន្ត​អេ​ឡិច​ត្រូ​និក​របស់​រដ្ឋាភិបាល​។

លោក​បាន​និយាយ​ថា ក្រុមហ៊ុន Great Wall Motor មាន​រថយន្ត​អគ្គិសនី​ចំនួន ១ ៥០០ គ្រឿង​នៅ​ក្នុង​ស្តុក​សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ថៃ ចំណែកឯ​ក្រុមហ៊ុន MG មាន​រថយន្ត ៥០០ គ្រឿង ក្រោម​ការ​លក់​រថយន្ដ​ដែល​មានការ​ជួយ​ឧបត្ថម្ភ​ធន​ពី​រាជរដ្ឋាភិបាល​។

ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាធរ​អគ្គិសនី​ក្រុង (MEA) របស់​ថៃ បាន​ប្រកាស​ពី​គម្រោង​ដំឡើង​កន្លែង​ថ្ម​រថយន្ត​អគ្គិសនី (MEA EV) ចំនួន​១០០​កន្លែង បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​បាងកក ខេត្ត​នុ​ន​ថា​ប៊ូ​រី និង​ខេត្ត​សា​មុត​ប្រា​កាន​នៅ​ចុងឆ្នាំ​នេះ ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា 
 

 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសបង្ហើបថា ទណ្ឌកម្មដាក់លើរុស្ស៊ីអាចត្រូវបានដកចេញវិញបាន តែមានរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss និយាយថា ទណ្ឌកម្មដែលដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីអាចនឹងត្រូវបានដកចេញវិញបាន ប្រសិនបើរុស្ស៊ី…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកប្រឈមមុខនឹងច្បាប់ថ្មីដ៏តឹងតែង នៅអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកដូចជា Google, Amazon, Apple, Meta និង Microsoftជាដើម អាចនឹងត្រូវផ្លាស់ប្តូរការអនុវត្តអាជីវកម្មស្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ