វិស័យធនាគារ

វិស័យធនាគាររបស់ប្រទេសថៃ កំពុងជួបវិបត្តិ ខណៈកម្ចីខូចកើនឡើងកាន់តែខ្ពស់នៅត្រីមាសទី១ ដើម


វិស័យធនាគារនៅប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី កំពុងជួបវិបត្តិ ខណៈកម្ចីខូចបានកើនឡើងកាន់តែខ្ពស់នៅត្រីមាសទី១ដើមឆ្នាំ២០២៤ រាប់ចាប់ពីអាជីវកម្មលក់រាយរហូតដល់អាជីវកម្មខ្នាតតូច និងមធ្យម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។
វិស័យធនាគារ
ដោយ

ក្រុមហ៊ុនមូលបត្រថៃដែលមានឈ្មោះថា ក្រុងស្រ៊ី សិកឃ្យូរីធី (Krungsri Securities) បានព្យាករថា កម្ចីខូចនៅក្នុងវិស័យធនាគាររបស់ប្រទេសថៃ នឹងកើនឡើងឈានដល់៣,១១%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ នេះ។

ក្រុមហ៊ុនខាងលើនេះបានគូសបញ្ជាក់ថា កំណើននៃកម្ចីខូចនេះកើតមានឡើង ក្រោយពីវិធានការបន្ធូរបន្ថយបំណុលដាក់ចេញដោយធនាគារកណ្តាលថៃ បានផុតសុពលភាព ហើយវាគឺជាកត្តាដ៏សំខាន់មួយដែលបង្កើនសម្ពាធលើគុណភាពកម្ចីក្នុងវិស័យធនាគាររបស់ប្រទេសនេះ។ ធនាគារនានាក្នុងប្រទេសថៃ គ្រោងប្រកាសលទ្ធផលត្រីមាសទី១ ដើមឆ្នាំ២០២៤ ចន្លោះពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី២២ ខែមេសា។

យោងតាមធនាគារកណ្តាលថៃ ធនាគារនានាបានអនុម័តផ្តល់ប្រាក់កម្ចីសរុបជាង៩,៤ពាន់លានដុល្លារអាម៉េរិកក្រោមកម្មវិធីជំនួយបន្ធួរបន្ថយបំណុលដោយគ្របដណ្ដប់រហូតដល់ទៅ៩៩,៤%នៃកម្មវិធីខាងលើនេះ។

សូមបញ្ជាក់ថា កម្មវិធីជំនួយបន្ធូរបន្ថយបំណុលដែលដាក់ចេញដោយធនាគារកណ្ដាលថៃ (BoT) បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២១ ហើយទើបតែបានផុតកំណត់នៅថ្ងៃទី៩ ខែ

មេសា ឆ្នាំ២០២៤។ ថ្វីបើមានបញ្ហាប្រឈមទាំងនេះក្ដី ក៏ក្រុមហ៊ុនមូលបត្រថៃ ក្រុងស្រ៊ី សិកឃ្យូរីធី (Krungsri Securities) បានព្យាករថា វិស័យធនាគាររបស់ប្រទេសថៃ នឹងទទួលបានកំណើនប្រាក់ចំណេញដុលសរុប៨%ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តម្លៃប្រេង និងមាស ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្រោយអ៊ីស្រាអែលវាយប្រហារសងសឹកអ៊ីរ៉ង់

មន្ត្រីអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មាន NBC News របស់សហរដ្ឋអាម៉េរិកថា ប្រទេសអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារមួយទៅលើប្រទេសអ៊ីរ៉ង់…

កម្ពុជានឹងមានរថភ្លើង ដែលអាចរត់ក្នុងល្បឿន១១០គីឡូម៉ែត្រក្នុង១ម៉ោងក្នុងពេលឆាប់ៗ

កម្ពុជានឹងដាក់ឱ្យដំណើរទូររថភ្លើង ដែលអាចរត់ក្នុងល្បឿន១១០គីឡូម៉ែត្រក្នុងម៉ោងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ