ស្ករត្នោតកំពង់ស្ពឺ

ស្ករត្នោតកំពង់ស្ពឺធ្លាក់ចុះការបញ្ជាទិញពីខាងក្រៅ ប៉ុន្ដែតម្លៃមានការកើនឡើងនៅឆ្នាំនេះ


មន្ត្រីជំនួយការម្នាក់ នៃសមាគមន៍ស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) ពីទីផ្សារក្រៅប្រទេសនៅឆ្នាំនេះ មានការធ្លាក់ចុះប្រមាណ៣០តោន បើធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ២០២២ កន្លងទៅ។ ទោះយ៉ាងណា ការធ្លាក់ចុះនេះមិនបានចោទជាបញ្ហាសម្រាប់ទីផ្សារស្ករត្នោតកំពង់ស្ពឺនោះទេ។ មកទល់ពេលនេះការនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៣០តោនហើយ។
ស្ករត្នោតកំពង់ស្ពឺធ្លាក់ចុះការបញ្ជាទិញពីខាងក្រៅ ប៉ុន្ដែតម្លៃមានការកើនឡើងនៅឆ្នាំនេះ
ដោយ

ពាក់ព័ន្ធតម្លៃស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ មន្ត្រីរូបនេះអះអាងថា តម្លៃស្ករត្នោតកំពង់ស្ពឺឆ្នាំនេះមានការកើនឡើងបន្តិចបន្តួចបើធៀបនឹងឆ្នាំមុន។

បញ្ហាសេដ្ឋកិច្ច និងវិបត្តិអតិផរណាសកលដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានទាញទម្លាក់ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្របន្តិចបន្តួចនៅឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់លោក វី វាសនា មន្ត្រីជំនួយការនៃសមាគមន៍ស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះស្ករត្នោតកំពង់ស្ពឺមានការបញ្ជាទិញពីទីផ្សារអន្តរជាតិប្រមាណ ១២០តោន ធ្លាក់ចុះប្រមាណ៣០តោនបើធៀបនឹងឆ្នាំ២០២២ ដែលមានការបញ្ជាទិញប្រមាណ១៥០តោត។ មកទល់ពេលនេះការនាំចេញស្ករត្នោតកំពង់ស្ពឺសម្រេចបានជាង៣០តោនហើយ ដែលស្ករទាំងនេះជាប្រភេទស្ករម្សៅ។ បើតាមលោក វី វាសនា ស្ករត្នោតប្រភេទម្សៅនៅឆ្នាំនេះលក់ចេញក្នុងតម្លៃ ៧,៣០០រៀល ក្នុងមួយគីឡូក្រាមមានការកើនឡើង៣០០រៀល បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

បញ្ហាប្រឈមសម្រាប់ការផលិតស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ គឺការធ្លាក់ចុះចំនួនអ្នកឡើងត្នោត បន្ទាប់ពីពួកគេបានបោះបង់ការងារនេះ ដោយកត្តាអាយុច្រើនឡើងដើមត្នោតលែងរួច គួបផ្សំអ្នកឡើងចំនួនបានប្តូរទៅធ្វើការ ឬប្រកបរបរផ្សេង។ ប៉ុន្តែការឡើងចុះនៃចំនួនអ្នកឡើងត្នោតជារឿងធម្មតាសម្រាប់អាជីពមួយនេះ។ នេះបើតាមការលើកឡើងរបស់មន្ត្រីសមាគមស្ករត្នោតកំពង់ស្ពឺ។

គួរបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ដល់ខែឧសភា។ ស្ករត្នោតកំពង់ស្ពឺមាន៤ប្រភេទរួមមានស្ករពាង ស្ករផែន ស្ករល្ង និងស្ករម្សៅ ឬស្ករហ៊ុយ។ ផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺមួយនេះត្រូវបាននាំចេញទៅលក់នៅលើទីផ្សារធំៗជាច្រើនដូចជាអាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន និងចិនជាដើម៕




អត្ថបទបន្ទាប់


CDC ថា វិនិយោគិន ៦០% បានវិនិយោគនៅក្រៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លំហូរនៃការស្នើសុំគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម នៅតាមបណ្ដាខេត្តនានា មានការកើនឡើងគួរឲ្យកត់សម្…

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងបង្អស់នៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងគេបង្អស់នៅប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនាថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ