គំនិត​អាជីវកម្ម

ឧកញ៉ា គួច ម៉េងលី៖ វិនិយោគ​លើ​ចំណេះដឹង ប្រសើរ​ជាង​វិនិយោគ​លើ​លុយ


ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​អ្នក​ជំនួញ​​ល្បី​ល្បាញ​មួយ​រូប នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅថ្មី​​មួយ​ក្បាល​ទៀត​ហើយ ដែល​​មាន​ចំណង​ជើង​ថា គំនិត​រក​ស៊ី គួច ម៉េងលី ឬ Mengly J. Quach’s Business Ideas។
លោក​ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន MJQ Education។ រូបភាព៖ ហេង ភារម្យ
ដោយ

លោកឧកញ៉ា​ថា សៀវភៅ​ថ្មី​នេះ គឺ​ដើម្បី​ផ្ដល់​ជា​ជំនួយ​ស្មារតី​សម្រាប់​អ្នកអាន ជាពិសេស សម្រាប់​អ្នក​ដែល​មាន​គំនិត​ចង់​បើក​មុខ​ជំនួញ​ផ្ទាល់​ខ្លួន។

នៅក្នុង​សៀវភៅ​ដែល​មាន​កម្រាស​ ៣៤៦​ទំព័រ ប្រមូល​ផ្តុំ​ទៅ​ដោយ​គំនិត​និង​យោបល់​ល្អៗ​ជាច្រើន ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន MJQ Education រូប​នេះ បាន​លើក​ឡើង​ពី​គំនិត​ល្អ​ចំនួន​៤៣ ចំណុច មក​រៀបរាប់​នៅ​ក្នុង​សៀវភៅ​នេះ ដើម្បី​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ដែល​លោក​បាន​ជួបប្រទះ មុន​នឹង​ជំនួញ​របស់​លោក​ឧកញ៉ា​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​នេះ​ដែរ លោកឧកញ៉ា គួច ម៉េងលី បាន​បន្ថែម​ថា ការរកស៊ី​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ទេ ហើយ​ការវិនិយោគ​លើ​ចំណេះដឹង គឺ​ប្រសើរ​ជាង​វិនិយោគ​លើ​លុយ។

ចំពោះ​ការ​លើកឡើង​បែប​នេះ ឧកញ៉ា​វេជ្ជបណ្ឌិត​ចង់​បញ្ជាក់​ថា បើ​យើង​មាន​ចំណេះដឹង​ជ្រៅជ្រះ មាន​ការ​សិក្សា​ច្រើន មាន​គំនិត​ពិចារណា​វែង​ឆ្ងាយ ស្វែងយល់​គំនិត​ល្អៗ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន នៅ​ពេល​ដែល​យើង​បើក​អាជីវកម្ម ឬ​ជំនួញ​ផ្ទាល់ នោះ​ហានិភ័យ​នឹង​មាន​តិចតួច​បំផុត។ ប៉ុន្តែ បើ​យើង​ប្រើ​លុយ​តែ​មួយ​មុខ ដោយ​មិន​ប្រើ​គំនិត ឬ​ចំណេះដឹង នោះ​ភាព​បរាជ័យ​នៃ​ការ​ធ្វើ​ជំនួញ​នឹង​មាន​ខ្ពស់។ 

លោក​ឧកញ៉ា​បន្ត​​ថា សេដ្ឋី ឬ​អ្នក​មាន​ដែល​មិន​ចេះ​អក្សរ មាន​ដោយ​ចៃដន្យ មាន​ដោយ​ភ័ព្វ​សំណាង មាន​តែ​មួយ​១​ភាគ​ប៉ុណ្ណោះ នៅ​លើ​លោក​នេះ។

ចំពោះ​សៀវភៅ គំនិតរ​ក​ស៊ី គួច ម៉េងលី ឬ Mengly J. Quach’s Business Ideas នេះ គឺ​ជា​ស្នាដៃ​ទី​៦​ហើយ ដែល​ឧកញ៉ា​បាន​បោះ​ពុម្ព​ផ្សាយ ដោយ​ពេល​នេះ ក្រៅពី​បាន​បោះពុម្ព​ផ្សព្វផ្សាយ​ដាក់​លក់​នៅតាម​បណ្ណាគារ​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ស្នាដៃ​សៀវភៅ​របស់​ឧកញ៉ា ក៏​ត្រូវ​បាន​ការ​អនុញ្ញាត​ឲ្យ​ដាក់​លក់​នៅ​លើ​វ៉ិបសាយ​អន្តរជាតិ​មួយ​ផងដែរ ដើម្បី​ចែក​រំលែក​នូវ​គំនិត​ល្អ​ទាំង​អស់​នេះ ដល់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ឲ្យ​បាន​អាន​គ្រប់ៗគ្នា៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផ្ញើលិខិតទៅសហភាពអឺរ៉ុប ជំទាស់ការទប់ស្កាត់ប្រេងដូង​របស់ខ្លួនចូលទីផ្សារអឺរ៉ុប

ប្រមុខរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានចេញមុខចុះហត្ថលេខារួមគ្នា លើលិខិតមួយ ជំទាស់ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់ទប់ស្កាត…

១០ ឆ្នាំ ក្រុមហ៊ុន Smart Axiata វិនិយោគជាង ១,៤ ពាន់លានដុល្លារ នៅកម្ពុជា

មួយទសវត្សរ៍កន្លមកនេះ ពោលគឺ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ក្រុមហ៊ុន Smart Axiata បានវិនិយោគក្នុងទីផ្សារកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង១,៤ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ