ក្រុមហ៊ុន ByteDance

ក្រុមហ៊ុនមេរបស់ TikTok ដាក់ពាក្យប្តឹងប្រឆាំងនឹងច្បាប់របស់អាម៉េរិក ដែលបង្ខំឱ្យក្រុមហ៊ុននេះលក់កម្មវិធី TikTok


ក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance បានដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអាម៉េរិក ដើម្បីស្វែងរកការទប់ស្កាត់ច្បាប់ដែលចុះហត្ថលេខាដោយលោក ចូ បៃដិន ដើម្បីបង្ខំឱ្យក្រុមហ៊ុននេះលុបចោលកម្មវិធីវីដេអូខ្លីមួយនេះដែលមានជនជាតិអាម៉េរិក ១៧០ លាននាក់ កំពុងប្រើប្រាស់ បើមិនដូច្នេះទេ កម្មវិធីនេះនឹងត្រូវហាមប្រើនៅសហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន ByteDance
ដោយ

ក្រុមហ៊ុន ByteDance បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍របស់អាម៉េ​រិក ដោយលើកហេតុផលថាច្បាប់បង្ខំឱ្យលក់កម្មវិធី TikTok នេះបានរំលោភរដ្ឋធម្មនុញ្ញរបស់អាម៉េ​រិករួមទាំងការប្រព្រឹត្តកំហុសលើការការពារសិទ្ធិនិយាយស្ដីដោយសេរីផងដែរ។

សូមរំលឹកថា ច្បាប់ដែលចុះហត្ថលេខាដោយលោក បៃដិន កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ បានទុកពេលឱ្យក្រុមហ៊ុនមេរបស់ TikTok លក់កម្មវិធី TikTok បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការហាមឃាត់មិនឱ្យដំណើរការនៅលើទឹកដីអាម៉េរិកឡើយ។

ក្រុមហ៊ុន ByteDance បាននិយាយក្នុងពាក្យបណ្ដឹងរបស់ខ្លួនថា ការលក់កម្មវិធី TikTok នេះគឺមិនអាចទៅរួចទេ ហើយថាគ្មានអ្វីគួរឱ្យឆ្ងល់ឡើយថា ច្បាប់ដែ​លបង្ខំឱ្យបិទ TikTok នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នោះ គឺជាការបំបិទមាត់ប្រជាជនអាម៉េរិក ចំនួន ១៧០ លាននាក់។

សេតវិមានសហរដ្ឋអាម៉េរិក បាននិយាយថា ខ្លួនចង់ឃើញកម្មវិធី TikTok របស់ចិននេះត្រូវបានបញ្ចប់ដោយសារហេតុផលសន្តិសុខជាតិ ប៉ុន្តែមិនមែនជាការដាក់បម្រាមទៅលើកម្មវិធី TikTok នោះទេ ប៉ុន្តែសេតវិមាន និងក្រសួងយុត្តិធម៌អាម៉េរិក បានបដិសេធការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ៕
អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា ការបែកបាក់រវាងមហាយក្សចិន និងលោកខាងលិច កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

Alt Title: សេដ្ឋកិច្ចពិភពលោកមន្ត្រីថ្នាក់កំពូលមួយរូបនៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការសោកស្ដាយចំពោះការដាំក្បាលចុះ ន…

ធនាគារ ហត្ថាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable ចំនួន ០៦ ឆ្នាំជាប់ៗគ្នា

ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ