ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដានឹងបង្កើនចំនួនម៉ាស៊ីន ATM ៤៧៨ គ្រឿងបន្ថែមទៀតនៅឆ្នាំ២០២២


យ៉ាងហោចណាស់ មានទូ ATMថ្មី ជាង២០០គ្រឿងបន្ថែមទៀត ត្រូវបានធនាគារអេស៊ីលីដានាំចូលមកដល់ទីស្នាក់កាលកណ្ដាលនៅយប់ថ្ងៃទី ២២ខែធ្នូនេះ ខណៈដែលថ្នាក់ដឹកនាំធនាគារនេះ អះអាងថា ធនាគារនឹងបន្ថែមម៉ាស៊ីន ATM ចំនួន ៤៧៨ គ្រឿងនៅឆ្នាំ២០២២ខាងមុខ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន។ ដូច្នេះ រហូតដល់ឆ្នាំ២០២០ អេស៊ីលីដាមានទូ ATM សរុបកើនដល់ ១.៣១៧ គ្រឿងហើយ។
ធនាគារអេស៊ីលីដានឹងបង្កើនចំនួនម៉ាស៊ីន ATM ៤៧៨ គ្រឿងបន្ថែមទៀតនៅឆ្នាំ២០២២

ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់​អតិថិជនដ៏ថ្លៃថ្លា ធនាគារ អេស៊ីលីដានឹងដាក់ឲ្យ​ដំណើរការ​បន្ថែមម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់​ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ និងបន្តបន្ថែមនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតប​តាមតម្រូវការអតិថិជន។

បន្ទាប់ពីអេស៊ីលីដា បានដាក់ឲ្យដំណើរការ សេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self-Service) ជាច្រើនទីទាំងមក គេសង្កេតឃើញថា តម្រូវ និងការគាំទ្រការប្រើប្រាស់ពីសំណាក់អតិថិជនលើសេវានេះ កាន់តែមាន​ច្រើនឡើងៗ។

បើតាម​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​​ថា ៖ « បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា កំពុង​បំពាក់​ម៉ាស៊ីន​ទំនើបៗ ប្រកប​ដោយ​បច្ចេកវិទ្យា​ដោយ​បង្កើត​នូវ​ភាព​លេច​ធ្លោ​និង​ទាន់​សម័យ​សម្រាប់​អតិថិជន, សាធារណជន និង​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង ដែល​រួមមាន ម៉ាស៊ីន​ដាក់​ប្រាក់-​ដកប្រាក់, ម៉ាស៊ីន​ដកប្រាក់, ម៉ាស៊ីន​បើក​គណនី, ម៉ាស៊ីន​បើក​គណនី​មាន​កាល​កំណត់ និងម៉ាស៊ីន​ដាក់​កាបូប​ប្រាក់​សម្រាប់​ដៃគូ​ដែល​មាន​ការចរាចរ​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ទៀត  ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​អតិថិជន​សម្រាប់​ការប្រើប្រាស់​សាច់​ប្រាក់​ទៅ​តាម​តម្រូវការ បន្ថែមពី​លើការប្រើប្រាស់​តាម អេស៊ីលីដាម៉ូបាល ។»

លោកស្រី​នាយិកា​បាន​បន្ថែម​ថា ៖ «អត្ថប្រយោជន៍ គឺការធានាបាន​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន ក្នុងការប្រើប្រាស់​សាច់ប្រាក់​ទៅ​តាម​ពេលវេលា​ដែល​គាត់​ត្រូវការ មិនថា​ពេលណា ឬកន្លែងណាទេ គឺងាក​ឃើញៗ​គ្រប់​កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។»

បើតាម​នាយិកាប្រតិបត្តិជាន់ខ្ពស់​ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បាន​បញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដាមានអ្នកកំពុងប្រើប្រាស់គណនីធនាគារ​ជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់​អេស៊ីលីដា មានជាង​២លាននាក់​ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំង​អាច​ទូទាត់តាមម៉ាស៊ីនឆូតកាត​បាន​​មានជាងជិត ៥ពាន់កន្លែងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត រដ្ឋាភិបាលថៃ ប្រកាសលែងអនុញ្ញាតឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច ចូលមកដោយគ្មានធ្វើចត្តាឡីស័កតទៅទៀតហើយ

ព័ត៌មាន
ដោយសារតែករណីឆ្លងកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បន្ដរកឃើញជាបន្ដបន្ទាប់ទាំងករណីនាំចូល និងករណីឆ្លងក្នុងសហគមន៍ផងនោះ បានជំរុញឲ្យរដ្ឋាភិបាលថៃស…

ប្រទេសលោកខាងលិចថ្កោលទោសការបោះឆ្នោតសភាហុងកុង ខណៈចិនចេញមុខទាត់ចោលការថ្កោលទោសនេះ

ព័ត៌មាន
ប្រទេសលោកខាងលិចថ្កោលទោសការបោះឆ្នោតសភាហុងកុង ខណៈចិនចេញមុខទាត់ចោលការថ្កោលទោសនេះ។ថ្នាក់ដឹកនាំក្រុងហុងកុង បានសម្តែងការអបអរសាទរចំពោះលទ្ធផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ