ការដឹកជញ្ជូនទំនិញ

កំពង់ផែកាលីហ្វ័រញ៉ា រំពឹងការនាំចូលទំនិញកើនឡើងគំហុក ក្រោយទីក្រុងស៊ាងហៃបើកឡើងវិញ


អ្នកគ្រប់គ្រងនៅកំពង់ផែកាលីហ្វ័រញ៉ាក្នុងសហរដ្ឋអាមេរិករំពឹងថា ការនាំចូលទំនិញនឹងកើនឡើងគំហុក នៅពេលដែលទីក្រុងសៀងហៃត្រូវបានបើកកំពង់ផែសមុទ្រដ៏មមាញឹកបំផុតរបស់ពិភពលោកឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់អស់រយៈពេល ២ខែ កន្លងមកនេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ។ ទោះយ៉ាងណា អ្នកគ្រប់គ្រង និង អ្នកជំនាញផ្សេងទៀតមានការព្រួយបារម្ភថា នៅពេលដែលលំហូនៃការដឹកជញ្ចួនទំនិញពីកំពង់ផែស៊ាងហៃ សម្រុកកើនឡើងខ្លាំង តើកំពង់ផែនៅរដ្ឋកាលីហ្វ័រញ៉ាអាចទទួល និងផ្ទុកទំនិញទាំងអស់នោះបានដែរ ឬយ៉ាងណា?
កំពង់ផែកាលីហ្វ័រញ៉ា រំពឹងការនាំចូលទំនិញកើនឡើងគំហុក ក្រោយទីក្រុងស៊ាងហៃបើកឡើងវិញ
ដោយ

មែនទែនទៅ កំពង់ផែនៃទីក្រុងស៊ាងហៃ​បានបើកក្នុងអំឡុងពេលបិទខ្ទប់ទីក្រុងដែរ ប៉ុន្តែលំហូរទំនិញនាំចេញ​មានការថយចុះយ៉ាងខ្លាំង ស្របពេលដែលរោងចក្រ​ក្នុងតំបន់ដែលផលិតសម្ភារៈ​សំខាន់ៗ រាប់ចាប់ពីរថយន្តអគ្គិសនី Tesla រួមទាំង កុំព្យូទ័រយួរដៃ Apple មិនមានគ្រឿងបង្គុំគ្រប់គ្រាន់​ដើម្បីផលិតនោះឡើយ គួបផ្សំ​នឹង​វិធានរបស់រដ្ឋាភិបាល​ទីក្រុងប៉េកាំង​បានផ្អាក​ការធ្វើប្រតិបត្តិការ​របស់​ក្រុមហ៊ុនធំៗ​មួយចំនួន ដើម្បីទប់ទល់​នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។

លោក Mario Cordero នាយកប្រតិបត្តិនៃកំពង់ផែ Long Beach ក្នុងរដ្ឋកាលីហ្វ័ញ៉ាបាននិយាយថា តម្រូវការមានការកើនឡើងខ្ពស់ ដោយសារតែការពន្យារពេល​នៃបរិមាណ​ទំនិញពីទីក្រុងស៊ាងហៃ និងប្រទេសចិនទាំងមូល ហើយការបើកទីក្រុងសៀងហៃ​ឡើងវិញ វានឹងធ្វើឲ្យ​ការនាំចូលទំនិញ​ទៅកំពង់ផែ​កាលីហ្វ័ញ៉ា​មានការកើនឡើងខ្លាំង។ ទោះយ៉ាងណា លោកនៅមិនទាន់​អាចសន្និដ្ឋានបានថា តើ​ការ​កើនឡើងនៃតម្រូវការ​​នេះ​នឹង​មានកម្រិតណានោះទេ។

គួរបញ្ចាក់ថា កំពង់ផែ Long Beach និង កំពង់ផែរដ្ឋ Los Angeles គឺជាកន្លែងមមាញឹកបំផុតនៅសហរដ្ឋអាមេរិក ខណៈកំពង់ផែនៃទីក្រុងស៊ាងហៃ គឺជាប្រភពទំនិញពាណិជ្ជកម្ម​កុងតឺន័រធំទីពីរ​របស់ខ្លួន បន្ទាប់ពីកំពង់ផែក្នុងតំបន់ស៊ីនជាំងក្នុងប្រទេសចិន។

នៅពេលដែលទីក្រុងសៀងហៃបិទខ្ទប់ រោងចក្រមួយចំនួននៅទីនោះ បានបញ្ជូនទំនិញឡើងវិញទៅកាន់កំពង់ផែផ្សេងទៀត​ដែលធ្វើពាណិជ្ជកម្មជាមួយរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងដែលធ្វើឲ្យ​មានការកកស្ទះ​ទំនិញ​ជាច្រើននៅក្នុងកំពង់ផែនៃរដ្ឋនេះ៕

None



អត្ថបទបន្ទាប់


អាមេរិកបញ្ជាក់ជំហរជាថ្មីម្តងទៀតថា ខ្លួនពិតជាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ

យោងតាមឯកសារថ្លែងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ជំហររបស់ខ្លួនសារជាថ្មីម្តងទៀតថា ខ្លួនមិនគាំទ្រឯករាជ្យភាពជាផ្លូវការបស់កោះតៃវ៉ាន…

អាមេរិក និងប្រទេសផ្សេងទៀតស្នើឲ្យអង្គការ ILO ចុះស៊ើបអង្កេតការរំលោភបំពានសិទ្ធិមនុស្សក្នុងតំបន់ស៊ីនជាំង

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត នៅថ្ងៃទី២មិថុនា បានអំពាវនាវឱ្យអង្គការពលកម្មអន្តរជាតិ (ILO) បង្កើតបេសកកម្មមួយ ដើម្បីស៊ើបអង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ