ទេសចរណ៍​កម្ពុជា

គេហ​ទំព័រ​ក្រសួង​ទេសចរណ៍​កម្ពុជា មិន​មាន​ធ្វើ​បច្ចុប្បន្នភាព (No Update)?


គេហទំព័រ​ផ្លូវការ​ក្រសួង​ទេសចរណ៍​កម្ពុជា www.tourismcambodia.org មិនបានធ្វើបច្ចុប្បន្នភាពអស់រយៈពេលជាង​១​ឆ្នាំ​មក​ហើយ។ មក​ដល់​ល្ងាច​ម៉ោង​៥ ថ្ងៃទី​២២ តុលា ឆ្នាំ​២០១៨ គេហទំព័រ​ក្រសួង​ទេសចរណ៍​នេះ ផុស​ព័ត៌មាន​និង​ព្រឹត្តិការណ៍​ថ្មី ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។
គេហ​ទំព័រ​ក្រសួង​ទេសចរណ៍​កម្ពុជា មិន​មាន​ធ្វើ​បច្ចុប្បន្នភាព (No Update)?
ដោយ

នៅ​ទំព័រ​ដំបូង​នៃ​គេហ​ទំព័រ​នេះ  ផ្សាយ​អំពី​ការ​សម្រេច​ជ្រើសរើស និង​ប្រគល់​កិច្ចសន្យា​ស្តីពី​ការ​ផ្គត់ផ្គង់​ ផលិត​សៀវភៅ​មគ្គុទេ្ទសក៍​ទេសចរណ៍​កម្ពុជា ផែនទី​ទេសចរណ៍ ប័ណ្ណ​ផ្នត់​ទេសចរណ៍ ថង់​យួរ​ដើម្បី​ប្រើប្រាស់​ឆមាសទី១ តាំង​ពី​ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួង។ 

ក្រៅពី​មិន​មាន​ព័ត៌មាន​បច្ចុប្បន្នភាព​ វេបសាយ​ក្រសួង​ទេសចរណ៍​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​មិន​ខ្ពស់​ដូច​វេបសាយ​ក្រសួង​ទេសចរណ៍​ប្រទេស​ដទៃ ដូចជា ថៃ ឬ​វៀតណាម នោះដែរ ។ ចំណែកឯ​គុណភាព​សោភ័ណភាព​ខាង​ក្រៅ​ក៏​រឹតតែ​យ៉ាប់​ទៅ​ទៀត។ 

រូបភាព​មួយ​នៅ​លើ​គេហ​ទំព័រ​ក្រសួង​ទេសចរណ៍​វៀតណាម

គេហទំព័រ​ក្រសួង​ទេសចរណ៍​វៀតណាម បាន​រំលេច​ទំព័រមុខ​ដោយ​ផែនទី​ប្រទេស​វៀតណាម អម​ទៅ​ដោយ​រូបថត​ទេសភាព​ស្អាតៗ​ល្អ​ប្រណីត​របស់​រមណីយដ្ឋាន​ទេសចរណ៍​ល្បីៗ​ក្នុង​ប្រទេស។ 

វៀតណាម​រចនា​វេបសាយ​របស់​ខ្លួន​ជា ៧​ភាសា រួមមាន ភាសា​ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ រុស្ស៊ី និង​ភាសា​ជាតិ​របស់​ខ្លួន។ វៀតណាម​ទទួល​ទេសចរ​អន្តរជាតិ ជិត​១៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧។

រូបភាព​មួយ​នៅ​លើ​គេហ​ទំព័រ​ក្រសួង​ទេសចរណ៍​ថៃ។

ចំពោះ​គេហទំព័រ​ក្រសួង​ទេសចរណ៍​ថៃ​វិញ ក៏​បាន​បង្ហាញ​រូបភាព​ស្អាតៗ​ក្នុង​ប្រទេស​របស់​ខ្លួន ដូចជា ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​តាម​រដូវ ទេសចរណ៍​វប្បធម៌ ជាដើម។ល។ ប្រទេស​ថៃ​រចនា​គេហ​ទំព័រ​របស់​ខ្លួន ជា ៣៧​ភាសា ក្នុង​ពិភព​លោក ដែល​សក្តិសម​បំផុត​នឹង​ការ​ទទួល​បាន​ទេសចរ​អន្តរជាតិ​ក្នុង​រង្វង់ ៥៧​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧។

ទោះជា​យ៉ាង​ណាក្តី ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ផុស​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ច្រើន​គួរសម​ដែរ ប៉ុន្តែ ភាគច្រើន​ជា​ព័ត៌មាន​ពិធីការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន។ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៤​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី មាន ចិន វៀតណាម និង​កូរ៉េ​ខាង​ត្បូង៕




អត្ថបទបន្ទាប់


EU ជំរុញការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ត្រូវបានគណៈកម្មការអឺរ៉ុប ដាក់ស្នើដើម្បីអនុម័តហើយ កាលពីសប្ដាហ៍មុន…

ហាងលក់រាយខ្នាតយក្សអាមេរិក Sears ប្រកាសក្ស័យធន ដោយបន្សល់នូវបំណុលរាប់ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Sears Holdings Corp ដែលមានប្រតិបត្តិការអាជីវកម្មហាងលក់រាយដ៏ធំនៅរាប់រយសាខានៅសហអាមេរិក បានប្រកាសក្ស័យធនហើយ កាលពីពេលពាក់កណ្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ