ទស្សនៈ​នាយករដ្ឋមន្ត្រី​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនទាន់ប្រើប្រាស់ឱ្យអស់សក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន


បច្ចុប្បន្ន កម្ពុជា កំពុងសម្លឹងមើលទីផ្សារឆ្ងាយៗប៉ុន្តែមិនទាន់បានប្រើប្រាស់ ទីផ្សារជិតបង្កើយ ឲ្យអស់សក្តានុពលនោះទេ ជាពិសេសគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ដែលកម្ពុជា មានក្របខ័ណ្ឌរួចជាស្រេចនោះ។ នេះបើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យមួយ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩។
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនទាន់ប្រើប្រាស់ឱ្យអស់សក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
ដោយ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានកត្តា​សំខាន់ចំនួន ៤ ដែលជំរុញឲ្យ កម្ពុជា ចូលជា​សមាជិក​អាស៊ាន ហើយកត្តាមួយ​ក្នុងចំណោម​នោះ គឺទាក់ទងនឹង សមាហរណកម្ម​អាស៊ាន ដែលបានផ្តល់​ប្រយោជន៍​ជាច្រើនដល់​ប្រទេសកម្ពុជា។

ក្រោយការចូលរួម​ជាមួយ​អាស៊ាន កម្ពុជា​ទទួលបានដៃគូ​ពាណិជ្ជកម្ម​បន្ថែមទៀត ហើយក្នុងនោះ កម្ពុជា​ក៏មានក្រប​ខ័ណ្ឌកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន តែយ៉ាងណា កម្ពុជា មិនបាន​ប្រើប្រាស់​វាឲ្យអស់​សក្តានុពល​នោះទេ ពោលគឺ​រវល់តែ​សម្លឹងមើល​ទីផ្សារឆ្ងាយៗ។

សម្តេចតេជោ បន្ថែមថា អាស៊ានក៏ជាច្រកទ្វារ​ចេញនៃការទូត​របស់កម្ពុជា ដោយសារ​អាស៊ាន មានដៃគូច្រើន ដូច្នេះហើយ​នៅពេលដែល​កម្ពុជា​ចូលអាស៊ាន គឺមានដៃគូស្រាប់​នៅទីនោះ។ ជាក់ស្តែង កម្ពុជា មិនមែន​មានតែ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន​នោះទេ គឺបូកបន្ថែមនូវ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​បូក​ចិន, ជប៉ុន, កូរ៉េ, អាមេរិក និងបណ្តា​មហាអំណាច​សេដ្ឋកិច្ច​ជាច្រើនទៀត។

លើសពីនេះទៅទៀត វិស័យសេដ្ឋកិច្ច​សង្គមរបស់​កម្ពុជា ក៏មានការរីក​ចម្រើន អាស៊ាន មានគោលការណ៍​កាត់បន្ថយ​គម្លាតរវាង បណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន ដែលមានការ​អភិវឌ្ឍ និងប្រទេស​អាស៊ាន ដែលមាន​ការអភិវឌ្ឍន៍​តិច ដែលធ្វើឲ្យ ការបណ្តុះបណ្តាល​ធនធានមនុស្ស​របស់អាស៊ាន​មានភាពល្អប្រសើរ។

គួរបញ្ជាក់បន្ថែមថា កត្តាសំខាន់មួយទៀត​ដែលនាំឲ្យ​កម្ពុជា​សម្រេចចិត្ត​ចូល​អាស៊ាននោះគឺ គោលការណ៍​មិនជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​នៃប្រទេស​ជាសមាជិក ដែលវា​ស្របតាមនឹង គោលនយោបាយ​ទាំងក្នុង និងក្រៅប្រទេស​របស់កម្ពុជា។

លើសពីនេះទៅទៀត សម្តេចតេជោ ក៏បញ្ជាក់យ៉ាងច្បាស់​ពីស្មារតីសហគមន៍ សំដៅដល់​របៀបធ្វើការ​របស់អាស៊ាន គឺធ្វើតាមរបៀប​កុងសុងស៊ីស ឬហៅថា ឯកច្ឆន្ទ ដែលធ្វើដូច្នេះ គ្មានការ​បែងចែក​រវាង ប្រទេសតូច ឬធំ មាន ឬក្រ នោះឡើយ ឬហៅថា អាស៊ាន​មានសាមគ្គីភាព មិនមាន​បងតូច​បងធំ​ដូចនៅ​អឺរ៉ុបនោះទេ។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំដល់​អ្នកបន្តវេនពីសម្តេច​ឲ្យប្រកាន់​ខ្ជាប់​និងបន្តធ្វើការងារ​របៀប​កុងសុងស៊ីស សម្រាប់អាស៊ាន​ជៀសវាងការ​បែកបាក់​សហគមន៍៕

None



អត្ថបទបន្ទាប់


ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជាព្រួយបារម្ភពីការនាំចូលឱសថពីបរទេសជាង ៩០%

ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃបរិមាណនាំចូលផលិតផលឱសថពីបរទេសយ៉ាងគំហុក។ បញ្ហាត្រង់ន…

កម្ពុជានាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រេចបានជាង ១០ពាន់លានដុល្លារ

នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៩ នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទី្វប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ