ចុះបញ្ជីអាជីវកម្ម​តាមអនឡាញ

ថ្នាលបច្ចេកវិទ្យាព័ត៌មាន ទទួលបានក្រុមហ៊ុនជិត ២ពាន់ ចុះបញ្ជីអាជីវកម្ម​ដោយ​ជោគជ័យ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនជិត ២ពាន់ហើយ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយជោគជ័យ ចាប់តាំងពីដាក់ឲ្យដំណើរការជាផ្លូវការ កាលពីពាក់កណ្តាលខែមិថុនា។
ថ្នាលបច្ចេកវិទ្យាព័ត៌មាន ទទួលបានក្រុមហ៊ុនជិត ២ពាន់ ចុះបញ្ជីអាជីវកម្ម
ដោយ

ក្រសួង និងស្ថាប័នរដ្ឋ​យ៉ាង​ហោច ៦ ត្រូវបាន​ដាក់បញ្ជូល​ទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែលជា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​បំផុត នឹងជួយ​លើក​កម្ពស់​ការចុះបញ្ជី និងកាត់បន្ថយ​អំពើ​ពុករលួយ។

តាមការ​ផ្សព្វផ្សាយ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានឲ្យ​ដឹងថា ​ក្រុមហ៊ុន​ចំនួន​ ១.៨៩២  បានចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដោយ​ជោគជ័យ គិតត្រឹម​ថ្ងៃទី ​២៨ ​ខែតុលា​កន្លងទៅនេះ។

តួលេខដែល​បានចុះផ្សាយ​ក៏បានបញ្ជាក់​ទៀតថា ក្នុងពេល​ជាមួយគ្នា​មាន​ក្រុមហ៊ុន​ជាង ៥រយទៀត​បាននឹង​កំពុង​ត្រួត​ពិនិត្យ​ការចុះ​បញ្ជី ខណៈក្រុមហ៊ុន​ដែល​ត្រៀម​បម្រុង​ទុក​ដោយ​ជោគជ័យ​មាន​រហូត​ដល់​ជាង ២.៦០០​ក្រុមហ៊ុន និងបាន​កំពុង​ពិនិត្យ ១៧៤ ក្រុមហ៊ុន។

សូមជំរាបថា ប្រព័ន្ធចុះ​បញ្ជីថ្មីនេះ នឹងតម្រូវ​ឲ្យក្រុមហ៊ុន​បំពេញ​ទម្រង់ចុះ​បញ្ជី​អាជីវកម្ម​តែ ១ លើក​គត់ ដោយចំណាយ​ពេល​យ៉ាងយូរ​ត្រឹម​ ៨ ថ្ងៃ ​និងរាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម នឹងបញ្ជូន​ដោយស្វ័យប្រវត្តិ​ទៅក្រសួង​សេដ្ឋកិច្ច ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងអគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បីត្រួត​ពិនិត្យ និងអនុម័ត៕

None



អត្ថបទបន្ទាប់


វិស័យឯកជន ស្នើឲ្យការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ សម្រេចទៅឲ្យបានលឿន

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា បង្ហាញពីការគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល លើគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេ…

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ធ្លាក់មកនៅ​ក្រោម​ ៣ពាន់រៀល​ជាថ្មី នៅដើមខែវិច្ឆិកានេះ!

នៅដើមខែវិច្ឆិកានេះ តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា បានថយចុះមួយកម្រិត ពោលគឺ ប្រមាណ ២.៩៥០រៀល ក្នុងមួយលីត្រ សម្រាប់ប្រភេទប្រេងសាំងធម្មតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ