ទំនាក់ទំនងកម្ពុជា ចិន

កម្ពុជា-ចិនកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេដង


ភាគីកម្ពុជា-ចិន បានសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើកថែមមួយកម្រិតទៀត។ ការសម្រេចនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសនៃការចូលរួមក្នុង“វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ទំនាក់ទំនងកម្ពុជា ចិន
ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអំឡុងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំង ប្រទេសចិន បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន លើកិច្ចការសំខាន់ៗមួយចំនួន សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានឯកភាពគ្នាកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើកបន្ថែមទៀត។ ទន្ទឹមនឹងការឯកភាពគ្នានេះលោក ស៊ី ជីនពីង ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះលោកបានបង្ហាញពីប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ។

ស្របពេលជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង សាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីខែកញ្ញា កន្លងទៅ។ ជាមួយគ្នានេះ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ“វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣” ស្របពេលនៃខួបគម្រប់១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ ផងដែរ។

នៅចុងបញ្ចប់នៃជំនួបភាគីទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត“ច្រករបៀងមច្ឆានិងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា”។ លើសពីនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ៕

None



អត្ថបទបន្ទាប់


អភិបាលខេត្តកំពង់ស្ពឺអះអាងថា កម្រិតទឹកស្ទឹងព្រែកត្នោតបានវិលទៅរកស្ថានភាពល្អប្រសើរវិញ

គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មិនមានអ្វីប្រែប្រួលគួរឱ្យព្រួយបារម្ភឡើយ ហើយ…

កំពង់ស្ពឺនៅតែខ្វះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ នៅតែមានការទាក់ទាញខ្លាំងសម្រាប់ការវិនិយោគផ្នែកឧស្សាហកម្ម ដែលធ្វើឲ្យខេត្តជាប់តំបន់ប៉ូលសេដ្ឋកិច្ចមួយនេះ ទទួលបានគម្រោងវិនិយោគថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ