ចិនខ្នងបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងកូវីដ-១៩របស់កម្ពុជា

តើសម្តេចតេជោ ហ៊ុន សែន បានពន្យល់ពីហេតុផលអ្វីខ្លះ ដែលកម្ពុជាជ្រើសយកចិនជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩?


តើមានហេតុផលអ្វីខ្លះ កម្ពុជាសម្រេចជ្រើសរើសចិន ជាបង្អែកយុទ្ធសាស្ត្រផ្គង់ផ្គង់វ៉ាក់សាំងកូវីដ-១៩? ជាការពិតណាស់ប្រទេសកម្ពុជា បច្ចុប្បន្នស្ថិតនៅក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានលឿនជាងគេបើធៀបនឹងប្រទេសនៅក្នុងតំបន់ ខណៈដែលមកទល់ពេលនេះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដល់ទៅ ជាង៧៣%។ បើតាមសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា តាមល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ កម្ពុជាអាចនឹងសម្រេចបានផែនការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ប្រជាជន១០លាននាក់បានមុនពេលកំណត់។
កម្ពុជាសម្រេចជ្រើសរើសចិន ជាបង្អែកយុទ្ធសាស្ត្រផ្គង់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅ​ក្នុង​ឱកាស​​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ និង​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ដល់ ក្រោម​១៨​ឆ្នាំ នៅ​វិមាន​សន្ដិភាព កាលពី​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ​២០២១
ដោយ

សម្តេច តេ​ជោ សែន បាន​អះអាង​ថា ការ​សម្រេច​បាន​ល្បឿន​ចាក់​វ៉ាក់សាំង​បាន​លឿន​រហ័ស​របស់​កម្ពុជា​នេះ គឺ​ដោយសារ​តែ រាជរដ្ឋាភិបាល​កម្ពុជា​មានការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ក្នុង​ការ​ជ្រើសរើស​យក​ប្រទេស​ចិន ជា​បង្អែក​យុទ្ធសាស្ត្រ​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ជ្រើសរើស​យក​ជំនួយ​វ៉ាក់សាំង និង​ការ​បញ្ជា​ទិញ​ពី​ប្រភព​ផ្សេង​ទៀត គឺជា​ការ​គាំទ្រ​បន្ថែម​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ឱកាស​សម្តេច​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ និង​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ដល់ ក្រោម​១៨​ឆ្នាំ នៅ​វិមាន​សន្ដិភាព កាលពី​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ​២០២១​នេះ​។

តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​កម្ពុជា​សម្រេច​ជ្រើសរើស​ចិន ជា​បង្អែក​យុទ្ធសាស្ត្រ​ផ្គង់​ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​-១៩​? សម្តេច តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ហេតុផល​ដែល​កម្ពុជា​សម្រេច​ជ្រើស​យក​ចិន​ជា​ខ្នងបង្អែក​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្គត់ផ្គង់​វា់ក់​សាំង​នេះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​បទ​ពិ​សោ​ន៍​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​រឿង​ជា​ច្រើន​ពី​អតីតកាល ហើយ​ទំនោរ​និន្នាការ​សកល គឺ​មាន​ប្រទេស​ជា​ច្រើន​ទោះបីជា​មាន​កិច្ចសន្យា​ទិញ​វ៉ាក់សាំង​បាន ឬ​មាន​លុយ​ច្រើន​ដើម្បី​ទិញ​វ៉ាក់សាំង​ក៏​ពិតមែន ប៉ុន្ដែ មិន​ប្រាកដ​ថា បាន​ទទួល​វ៉ាក់សាំង​ទាំងនោះ​ទាន់​ពេលវេលា​នោះ​ទេ​។ ដូច្នេះ​ហើយ ទើប​សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ទិញ​វ៉ាក់សាំង​ពី​ចិន​ឲ្យ​បាន​លឿន ពោល​គឺ ឲ្យ​តែ​ចិន​ថា លក់​វ៉ាក់សាំង គឺ​ត្រូវ​បញ្ជា​ទិញ​ពី​ចិន​ភ្លាម​។

បើ​តាម​ការ​គូសបញ្ជាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន មក​ទល់​ពេល​នេះ ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​-១៩ មក​ឲ្យ​កម្ពុជា​ប្រមាណ ៣​លាន​២​សែន​ដូ​ស​ហើយ ខណៈ​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ចិន​មាន​ប្រមាណ ២០​លាន ៥​សែន​ដូ​ស​ហើយ​។ បើ​គិត​មក​ដល់​ពេល​នេះ ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា​មាន និង​កំពុង​ដំណើរការ​ចាក់​ជូន​ពលរដ្ឋ មាន​ប្រមាណ ១៩​លាន​ដូ​ស​ហើយ ខណៈ​ដែល​នៅ​ក្នុង​ខែសីហា​នេះ នឹង​មាន​វ៉ាក់សាំង​ដឹក​ជញ្ជូន​មក​បន្ថែម​ទៀត ដែល​ជា​ជំនួយ​ផង និង ជា​ការ​បញ្ជា​ទិញ​ផង សរុប​ទៅ កម្ពុជា​នឹង​មាន​វ៉ាក់សាំង​ប្រហែល ២៥​លាន​ដូ​ស​។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​វ៉ាក់សាំង​ដែល​ជា​ជំនួយ និង បញ្ជា​ទិញ​ពី​ប្រទេស​ចិន កម្ពុជា​ក៏​បាន និង​កំពុង​ទទួល​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ទាំង​ជំនួយ​តាម​រយៈ​កូ​វ៉ាក់សាំង និង​ជំនួយ​ទ្វេភាគី ដូច​ជា​ជប៉ុន អា​មេ​រិ​ក និង អង់គ្លេស​ជាដើម​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង​៧​លាន​៣​សែន​នាក់​ហើយ ក្នុង​នោះ អ្នក​ចាក់​បាន​ពីរ​ដូ​សមាន​ជាង ៤​លាន​៧​សែន​នាក់​។ សរុប​ជា​រួម កម្ពុជា​សម្រេច​បាន​អត្រា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ជាង ៧៣%​ហើយ ធៀប​នឹង​ផែនការ​ចាក់​វ៉ាក់សាំង ១០​លាន​នាក់ ហើយ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ជាង​១៦​លាន​នាក់ កម្ពុជា​សម្រេច​បាន​ក្នុង​អត្រា​ជាង​៤៥%​ហើយ​។

ក្រៅ​តែ​ពី​បាន​និង​កំពុង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ និង យុវវ័យ អាយុ​១២ ដល់​ក្រោម​១៨​ឆ្នាំ​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សម្រេច​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ ដោយ​ប្រើ​វ៉ាក់សាំង AstraZeneca ជា​ដូ​ស​ជំរុញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ និង បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។ អ្នក​ដែល​អាច​មាន​អាទិភាព​ចាក់​ដូ​ស​ទី​៣​នេះ គឺជា​ក្រុម​ជួរ​មុខ ដែល​មាន​ចំនួន​៥០​ម៉ឺន ទៅ​១​លាន​នាក់​៕

None



អត្ថបទបន្ទាប់


បង់​សង​ប្រាក់​កម្ចី​ធនាគារ​ស្ថាបនា មិន​គិត​ថ្លៃសេវា ជាមួយ លី ហួរ វេរលុយ

តើ លី ហួរ វេរលុយ មាន​អ្វី​ពិសេស​ជូន​អតិថិជន ? ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រុមហ៊ុន លី ហួរ វេរលុយ និង ធនាគារ ស្ថាបនា​ឥឡូវ…

ពាណិជ្ជកម្មកម្ពុជា-ថៃពាក់កណ្ដាលឆ្នាំ២០២១មិនទាន់បង្ហាញតួលេខវិជ្ជមាននៅឡើយទេ

ការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃ នៅ៦ខែដំបូងឆ្នាំ២០២១នេះ នៅមិនទាន់មានតួលេខវិជ្ជមាននោះទេ បើធៀបនឹង៦ខែ ឆ្នាំ២០២០ ពោលគឺនៅតែមានអត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ