វិស័យអប់រំ

សកលវិទ្យាល័យចិនមួយទម្លាក់សកលវិទ្យាល័យ ហាវើដ របស់អាម៉េរិកពីកំពូលតារាងជាប្រវត្តិសាស្ត្រ


ស្ទើរមិនគួរឱ្យជឿសកលវិទ្យាល័យលំដាប់ពិភពលោក ហាវើដ របស់អាម៉េរិករបូតតំណែងពីកំពូលតារាង ដែលខ្លួនធ្លាប់ឈរជើងជាយូរមកហើយទៅឱ្យសកលវិទ្យា ហ្សេជាំង របស់ចិនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ តើមានកត្តាអ្វី ដែលធ្វើឱ្យសកលវិទ្យាល័យចិនមានឥទ្ធិពលខ្លាំងរហូតដណ្តើមបានតំណែងលេខ១នៅលើពិភពលោកបែបនេះ?
វិស័យអប់រំ
ដោយ

ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយសកលវិទ្យាល័យ ហ្សេជាំង របស់ចិនបានវ៉ាដាច់សកលវិទ្យាល័យដ៏ល្បីល្បាញរបស់អាម៉េរីកឡើងគ្រងតំណែងជាសកលវិទ្យាកំពូលនៅលើពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅក្នុងការចាត់ចំណាត់ថ្នាក់សកលវិទ្យាល័យប្រចាំឆ្នាំ២០២៦។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times ក្នុងចំណោមសកលវិទ្យាល័យកំពូលទាំង១០នៅលើពិភពលោក ហាវើដ ជាសាកលវិទ្យាល័យអាម៉េរិកតែមួយគត់ ដែលស្ថិតនៅក្នុងតារាង ខណៈ៩ផ្សេងទៀតសុទ្ធសឹងជារបស់ប្រទេសចិន។

មូលហេតុចម្បងដែលរុញឱ្យសកលវិទ្យាល័យចិនឡើងគ្រងតំណែងកំពូល គឺការវិនិយោគ។ រដ្ឋាភិបាលចិនបានចាក់ថវិកាដ៏មហាសាលលើវិស័យអប់រំជាន់ខ្ពស់ ដោយផ្តោតខ្លាំងលើការសាងសង់មន្ទីរពិសោធន៍ទំនើបៗ និងការទាក់ទាញអ្នកវិទ្យាសាស្ត្រឆ្នើមៗពីជុំវិញពិភពលោក។ ជាលទ្ធផលសកលវិទ្យាល័យចិន កំពុងដណ្តើមឧត្តមភាពលើមុខជំនាញសំខាន់ៗជាច្រើនរួមមានគីមីវិទ្យា វិទ្យាសាស្ត្រអនុវត្ត ធរណីវិទ្យា និងបរិស្ថាន។

ផ្ទុយទៅវិញសកលវិទ្យាល័យ ហាវើដ ទោះបីនៅតែរក្សាបានភាពខ្លាំងលើផ្នែកវិទ្យាសាស្ត្រជីវវិទ្យា និងវិទ្យាសាស្ត្រសង្គមក៏ដោយ ក៏ការធ្លាក់ចុះចំណាត់ថ្នាក់នេះ ត្រូវបានអ្នកជំនាញអះអាងថា គឺបណ្តាលមកពីគោលនយោបាយកាត់បន្ថយថវិកាគាំទ្រការស្រាវជ្រាវ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់សកលវិទ្យាល័យអាម៉េរិកកាន់តែខ្សោយទៅៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងអាម៉េរិក និង អ៊ីរ៉ង់ គឺជាការបើកផ្លូវទៅរកសន្តិភាព ឬជាដំណាក់កាលថ្មីនៃការប្រជែងអំណាចនៅមជ្ឈិមបូព៌ាដែលបង្កប់នូវល្បែងភូមិសាស្ត្រនយោបាយដ៏ធំមួយ?

សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាបឋម ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដែលបានអូសបន្លាយពេលចូលដល់ខែទី៤ និងបានដុត…

ប្រទេសកាន់តែច្រើនបានរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយបារម្ភប៉ះពាល់ផ្លូវចិត្តកុមារ

ការញៀនបណ្តាញសង្គម និងផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់កុមារ កំពុងក្លាយជាវិបត្តិសកលដែលមិនអាចមើលរំលងបានឡើយ។ យោងតាមសេចក្តីរាយការណ៍របស់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ