Advertisement
វៀតណាម-​រឿង​អាស្រូវ​អចលន​ទ្រព្យ

អតីត​សមាជិក​សភា​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ឆបោក​ក្នុង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន


តុលាការ​ក្រុង​ហាណូយ​បាន​ផ្ដន្ទាទោស​អតីត​សមាជិក​រដ្ឋសភា​មួយ​រូប ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត ពី​បទ​​ឆបោក​លុយ​កាក់​រាប់​លាន​ដុល្លារ​​ពី​អ្នក​ទិញ​ផ្ទះ តាមរយៈ​គម្រោង​អចលនទ្រព្យ​មួយ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។
អ្នក​ស្រី Chau Thi Thu Nga អាយុ ៥២ឆ្នាំ ជា​អតីត​សមាជិក​រដ្ឋសភា។ រូបភាព៖ VietnamNet
ដោយ
Advertisement

អ្នក​ស្រី Chau Thi Thu Nga អាយុ ៥២ឆ្នាំ គឺ​ជា​អតីត​សមាជិក​រដ្ឋសភា ហើយ​ត្រូវ​បាន​កាត់​ទោស​នា​សប្ដាហ៍​នេះ ពី​បទ​ឆបោក​លុយ​កាក់​ពី​មនុស្ស​ជាង ៥០០នាក់ នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​អាផាតមិន បោក​ប្រាស់។ 

ការស៊ើប​អង្កេត​បាន​រក​ឃើញថា គម្រោង​អចលនទ្រព្យ​នេះ​មិន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ទេ ហើយ​អ្នកស្រី Nga ជា​អ្នក​ឆបោក​លុយ​ច្រើន​ជាង​គេ​បំផុត។ 

អ្នកស្រី​អតីត​សមាជិក​រដ្ឋសភា​រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។ 

ក្រុមហ៊ុន​អចលនទ្រព្យ​ ដែល​អ្នកស្រី​កាន់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក បាន​ប្រមូល​លុយ​កក់​ជាង ១៦​លាន​ដុល្លារ​អាមេរិក ពី​អ្នក​ទិញ​ផ្ទះ សម្រាប់​គម្រោង​អាផាតមិន​ នៅ​ក្នុង​ទីក្រុង​ហាណូយ ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៣។ ប៉ុន្តែ គម្រោង​នេះគឺ​ជា​គម្រោង​បោក​ប្រាស់៕




អត្ថបទបន្ទាប់


មុន​ទិញ Franchise បន្ត ត្រូវ​គិត​ដល់​ប៉ុន្មាន​ចំណុច​នេះ បើ​មិន​ចង់​ឡុងចុង!

ព័ត៌មាន
ការ​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​អ្នក​ដទៃ​មក​លក់​បន្ត ឬ​ហៅ​ថា ការ​ទិញ Franchise នៅ​កម្ពុជា គឺ​ជា​និន្នាការ​អាជីវកម្ម​មួយ​ដែល​កំពុង​មាន...

តើ​ត្រូវមាន​លក្ខខណ្ឌ​​អ្វី​ខ្លះ​ដើម្បី​ទិញ​ផ្ទះ​តម្លៃ​ថោក​ពី​គម្រោង​លំនៅដ្ឋាន​សាធារណៈ?

ព័ត៌មាន
កន្លង​មក ខេមបូណូមីស បាន​ផ្សាយរួចហើយ​ពី​ផ្ទះ​តម្លៃ​ថោក​និង​មធ្យម​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​របស់​ក្រុមហ៊ុន WorldBridge Land របស់​ឧ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ