សម្ដេច ហ៊ុន សែន អះអាងយ៉ាងដូច្នេះ នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ សរុប ជាង១ពាន់នាក់ កាលពីថ្ងៃទី ២ តុលា ព្រឹកមិញនេះ។
សម្តេច តេជោ ហ៊ុន សែន បានបន្តលើកឡើងថា ចំណូលគយ សម្រាប់រយៈពេល ៩ខែ នៅឆ្នាំ២០១៩ សម្រេចបានលើសផែនការ១០៥% ដែលមានទឹកប្រាក់សរុបប្រមាណ ជាង២៣៨៤ លានដុល្លារអាមេរិក។ បើតាមសម្តេច ហ៊ុន សែន ចំណូលគយ បើគិតជាមធ្យមមានប្រមាណ ២៥០ លានដុល្លារក្នុងមួយខែ ហើយមានខែខ្លះ អាចមានរហូតដល់៣០០ លានដុល្លារ ហើយការប្រមូលពន្ធ នៅសល់ពេល៣ខែ ទៀតសម្រាប់ឆ្នាំនេះ ដូច្នេះ ចំណូលគយឆ្នាំនេះ រំពឹងថានឹងកើនឡើងលើផែនការ ៨០០ លានដុល្លារអាមេរិក។
សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុងមួយខែៗ កម្ពុជា ប្រមូលចំណូលសរុបបានប្រមាណ៥០០ លានដុល្លារអាមេរិក និងចំណាយទៅវិញប្រមាណ ៣០០ លានដុល្លារ នៅសល់២០០លានដុល្លារសម្រាប់ការសន្សំ ដើម្បីវិនិយោគដោយខ្លួនឯង ដោយមិនរង់ចាំតែការវិនិយោគពីបរទេសនោះទេ។
ក្រៅពីនេះ កម្ពុជា ក៏មានសល់មាសទុក ប្រមាណ ៣០ តោន ផងដែរ ដែល ១២តោនតម្កល់នៅស្វីស ១៥តោនតម្កល់នៅអង់គ្លេស និង៣តោន តម្កល់នៅធនាគារជាតិនៃកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ របស់សម្ដេច ហ៊ុន សែន៕