ចំណូលប្រេងកាត

នាយករដ្ឋមន្រ្តីសន្យា ប្រើប្រាស់ថវិកាប្រេងឲ្យត្រូវខ្ទង់ចំណាយ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយនៅថ្ងៃពុធ ទី២ ខែតុលានេះ ថារដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាពីធនធានប្រេងឲ្យត្រូវខ្ទង់ចំណាយ លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ធនធានមនុស្ស នៅពេលដែលកម្ពុជា ទទួលបានថវិកាពីវិស័យប្រេង នាពេលអនាគត។
នាយករដ្ឋមន្រ្តីសន្យា ប្រើប្រាស់ថវិកាប្រេងឲ្យត្រូវខ្ទង់ចំណាយ (រូបភាព៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)
ដោយ

សម្តេចហ៊ុន សែន បានថ្លែង​បែបនេះ នៅក្នុងពិធីចែកវិញ្ញា​បនប័ត្រ និង​សញ្ញប័ត្រ​ជូននិសិ្សត​ជាង ១ពាន់នាក់ ក្នុងន័យថា​កម្ពុជា មិនចាំបាច់​ពឹងបរទេស​តែរហូត​នោះទេ បើទោះបីជា​ពេលនេះ ប្រទេសនេះ មិនបាន​ទទួលធនធាន​ប្រេងនៅ​ឡើយក្តី។

សម្តេចហ៊ុន សែន បាននិយាយថា ថវិកា​ដែលបានមក​ពីធនធាន​ធម្មជាតិ​នៅពេលខាង​មុខ ​ជាពិសេសប្រេង ​នឹងយកមក​ប្រើប្រាស់លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធទន់​ និងរឹង។

សម្តេចហ៊ុន សែន បានមាន​ប្រសាសន៍​ដូច្នេះថា «យើងពិតជា​មានសុទិដ្ឋិនិយម​លើបញ្ហា​នេះ ដោយសារអី​ អាហ្នឹង​យើងមិនទាន់​ប្រើធនធាន​ធម្មជាតិ​ផង មិនទាន់​ប្រើប្រេង​១តំណក់ ប៉ុន្តែយើង​បានរស់ទៅហើយ។

សម្តេចហ៊ុន សែន បានបន្តថា«​អញ្ចឹង​នៅពេលដែល​ប្រាក់ចំណូល​ពីធនធាន​ធម្មជាតិ ​ពីវិស័យប្រេង បានមកដល់ ​ត្រូវប្រមូលផ្តុំ ​ខិតខំវិនិយោគ​ទៅលើហេដ្ឋា​រចនាសម្ព័ន ​ដែលក្នុង​ហ្នឹងមាន​ផ្នែកទន់ និងផ្នែករឹង។»

សម្ដេច​បានបន្តថា នេះមិនមែនគ្រាន់តែ​ផ្តោតលើ​ផ្លូវថ្នល់ ស្ពានកំពង់ផែ ​និងអាកាសយានដ្ឋាន​ នោះទេ ក៏ប៉ុន្តែ ​សាលារៀន មន្ទី​រ​ពេទ្យនិងអ្វីៗផ្សេង​ទៀត ដែលទាក់ទង​ជាមួយនឹង​ធនធានមនុស្ស។

ជាមួយនឹងការអះអាងថា អាចរស់នៅ​ដោយខ្លួនឯង​បាននោះ​ សម្តេចក៏បាន​និយាយ​ផងដែរ ថាសម្រាប់ រយ:ពេល ៩ខែ ឆ្នាំនេះ​ចំណូលគយ​បាន ១០៥ភាគរយ​ ដែលនឹងអាច​លើសផែនការ​ឆ្នាំនេះ ចំនួន ៨០០លានដុល្លារ។

លោកបន្តថា ចំណូលបាន​ពីពន្ធដារផ្ទៃ​ក្នុង បានជាង​៩៥ភាគរយ​ ហើយទេសចរណ៍​ចូល ៤លាននាក់ ក៏បានចំណូល​ប្រមាណជា​១០០លាន​ដុល្លារផងដែរ។

សម្តេចក៏បានអះអាងដែរថា កម្ពុជា មានមាសចំនួន ៣០តោន ដែលជាមរតកដើម​ ដែលតំកល់នៅ​ប្រទេសស្វីសចំនួន ១២តោន, នៅប្រទេស​អង់គ្លេស ១៥តោន និងតម្កល់​ទុកនៅ​ក្នុងធនាគារ​ជាតិ​នៃកម្ពុជា​ មានចំនួន​ ៣តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ច និង កោតសរសើរ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល

ព័ត៌មាន
គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ស្ថិតនៅក្នុងទីក្រុងរណបសិរីមង្គល ដែលជាគម្រោងផ្ទះតម្លៃសមរម្យដ៏ធំមួយនៅកម្ពុជានោះ កាលពីពេលថ្មីៗនេះ បានទទួលការអញ្ចើញច…

សម្ដេច ហ៊ុន សែន៖ ចំណូលគយឆ្នាំ ២០១៩នេះ អាចកើនលើសផែនការ ៨០០ លានដុល្លារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអះអាងថា ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០១៩នេះ អាចនឹងកើនឡើងលើសផែនកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ