រដ្ឋកាត់បន្ថយចំណាយមិនចាំបាច់

កម្ពុជាអាចសន្សំបានជិត ១០០លានដុល្លារ ពីការកាត់ចំណាយមិនចាំបាច់ សម្រាប់ទុកដោះស្រាយបញ្ហាកូវីដ-១៩


ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី០៥ ខែឧសភា បានចេញសារាចរណែនាំ ស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ ដោយក្នុងនោះ មានការកាត់បន្ថយការចំណាយមិនសូវចាំបាច់របស់រដ្ឋជាច្រើន។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអះអាងថា ការដែលអនុវត្តតាមសារាចរណែនាំ ក៏ដូចជាកាត់កាត់បន្ថយចំណាយនេះ រាជរដ្ឋាភិបាលអាចសន្សំថវិកាបានប្រមាណជាង ៩០លានដុល្លារ ដើម្បីទុកដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (រូបភាព៖ ហ្វេសប៊ុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ឯកឧត្តម មាស សុខសេនសាន អ្នកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ក្រុមការងារខេមបូណូមីសថា បើសិនជាក្រសួងស្ថាប័នរដ្ឋអនុវត្តតាមសារាចរណែនាំស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំនាយថវិកាជាតិ បានមានប្រសិទ្ធភាពល្អនោះ នោះពិតជាសន្សំថវិកាបានមួយចំនួនធំដែរ ប្រមាណជាង ៩០លាន​ដុល្លារអាមេរិក ដើម្បីទុកដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតខ្លាំងនាពេលសព្វថ្ងៃនេះ។

ជាមួយគ្នានេះដែរ សម្រាប់កញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលបានបន្ថែមប្រមាណជាង ៨០០លានដុល្លារដើម្បីដោះស្រាយបញ្ហាកូវីដ១៩ នៅឆ្នាំ២០២១នេះ ត្រូវបានឯកឧត្តម មាស សុខសេនសាន បានបញ្ជាក់ថា កំពុងប្រើប្រាស់ជាបណ្តើរហើយ តែមិនអាចបញ្ជាក់ពីតួលេច្បាស់លាស់នៅឡើយទេ។

ចំពោះការសម្រេចចិត្តត្បិតត្បៀត ឬព្យួរការចំណាយថវិកាជាតិរបស់ក្រសួងសេដ្ឋកិច្ច សម្រាប់ដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ-១៩នេះដែរ ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បង្ហាញពីការយល់ស្របថា ជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវការដោះស្រាយបញ្ហាចំពោះមុខសិន ជាពិសេសវិស័យសុខភាពសាធារណៈនេះតែម្តង។

គូរជម្រាបថា ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ កំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ២០២១ ដោយតម្រូវឲ្យរាជរដ្ឋាភិបាលធ្វើវិចារណកម្មចំណាយថវិកាជាតិឡើងវិញ ដើម្បីបង្វែរថវិកាមកដោះស្រាយបញ្ហា ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសនៅអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នៅទីតាំងភូមិសាស្រ្តមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពពលរដ្ឋ ក៏ដូចជាការទប់ទល់នឹងផលអវិជ្ជមានមកលើសង្គមសេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹងចិត្តណាស់! ផ្សារ​ទំនើប ជីប ម៉ុង Supermarket ដាក់​ឲ្យ​ប្រើ​វេបសាយ​ ដែល​អតិថិជន​អាច​ទិញ​ទំនិញ​ពីផ្សារ​ទំនើប​បាន​ដោយ​ខ្លួនឯង

ព័ត៌មាន
ឥឡូវនេះ ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​រាប់​ពាន់​មុខរបស់​ផ្សារ​ទំនើប​ ជីប ម៉ុង នៅគ្រប់ទីកន្លែង អាច​បញ្ជាទិញ​បាន​តាម​អនឡាញ ពោលគឺ​តាម​គេហ…

CDC អនុម័តគម្រោងថ្មីជិត ៥០ មានទុនជាង ២ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២១

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តលើគម្រោងអភិវឌ្ឍន៍ថ្មីៗជិត៥០គ្រោង នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២១ ដែលមានទុនវិនិយោគជាង ២ពាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ