ប្រទេសកម្ពុជា

កម្ពុជាបានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីឌែលតាជាង ១.៥០០ ករណីហើយ!


ស្ថានភាពនៃការរកឃើញវីរុសកូវីដ១៩ នៃមេរោគបំប្លែងថ្មី ឌែលតា នៅកម្ពុជានៅតែបន្តរាលត្បាតនៅក្នុងសហគមន៍ ដោយគិតត្រឹមថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១២១នេះ កម្ពុជាបានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី ឌែលតា មានចំនួនជាង ១.៥០០នាក់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ថ្មី០១ករណីទៀតហើយ នៅថ្ងៃទី២២ឧសភាម្សិលមិញនេះ(រូបភាព CDC)
ដោយ

របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៦ ខែសីហា នេះ កម្ពុជាបានរកឃើញករណីឆ្លងវិរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា នៅលើអ្នកដំណើរ តាមជើងហោះហើរ ពលករខ្មែរមកពីប្រទេសថៃ អ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន អាជីវករ មន្ត្រីរាជការ យោធា ដូនជីនៅវត្ត និងរួមទាំងសិស្ស ផងដែរ ហើយមេរោគមួយនេះបានឆ្លងនៅទាំង២៣ រាជធានីខេត្ត នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែលថា ករណីឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃនេះកម្ពុជាបានរកឃើញមានចំនួន ៤១១ករណី ជាសះស្បើយចំនួន ៣០៦ នាក់ និងស្លាប់ចំនួន ១៧ នាក់។ ដោយឡែក សរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជា មានករណីអ្នកឆ្លងសរុប ចំនួន ៩១.៣៦៩នាក់ និងមានអ្នកជាសះស្បើយចំនួន ៨៧.២៩៩ នាក់ ខណៈអ្នកស្លាប់ចំនួន១,៨៥៨ នាក់៕

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


វៀតណាមទទូចស្នើឲ្យចិនបើកការនាំចូលផលិតផលកសិកម្មរបស់វៀតណាមតាមច្រកព្រំដែនឡើងវិញ

ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និង ប្រទេសវៀតណាមវិញម្ដង ឃើញថាតាំងពីមានផ្ទុះរាលដាលកូវីដ-១៩កាន់តែខ្លាំងក្លាប្រទេសទាំងពីរហាក់មានការរឹតត្បិត…

ស្អាតមែនទែន ផ្ទះតម្លៃក្រោម៣ម៉ឺនដុល្លារ តែរៀបចំដូចវីឡាទំនើប!

គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុនវើលប្រ៊ីដហូម (worldbridge homes) របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាគម្រោងលំនៅដ្ឋានតម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ