ការនាំចេញ

កម្ពុជារកចំណូលបានជាង៤ពាន់៧រយលានដុល្លារពីការនាំចេញកសិផលនៅពេញមួយឆ្នាំ២០២៤


ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង១១លានតោនកើនលើសឆ្នាំ២០២៣ ជាង៣លានតោន ដោយរកចំណូលបានជាង៤ពាន់៧រយលានដុល្លារ កើនឡើង១៤៣លានដុល្លារបើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការនាំចេញ
ដោយ

អគ្គនាយកដ្ឋានកសិកម្មបានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ផលិតផលដំណាំសម្រេចរបស់កម្ពុជាមានចំនួន៣៩លានតោនកើនឡើងជាង២,៧លានតោនបើធៀបនឹងឆ្នាំ២០២៣។ នៅក្នុងចំណោមកសិផលទាំងនេះបរិមាណផលស្រូវទទួលបានជាង១៣លានតោនកើនលើសឆ្នាំ២០២៣ ចំនួន១,៤លានតោន។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ទោះបីជាឆ្នាំ២០២៤ កម្ពុជាបានជួបបញ្ហាប្រឈមនឹងភាពរាំងស្ងួត និងការផ្ទុះនូវការបំផ្លាញដោយសត្វល្អិតក៏ដោយ តែផលិតកម្មដំណាំមានការកើនឡើងទាំងបរិមាណផលិត និងការនាំចេញ បើធៀបទៅនឹង២០២៣។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា បញ្ហាសន្តិសុខស្បៀងនៅកម្ពុជាត្រូវបានធានាដោយតម្លៃស្បៀងសំខាន់ៗ ជាពិសេសតម្លៃអង្ករត្រូវបានរក្សាលំនឹងបានល្អ។ បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម យ៉ង សាំងកុមារ កិច្ចការអាទិភាពសម្រាប់ឆ្នាំ២០២៥ កម្ពុជានឹងបង្កើនគុណភាពនៃការផលិតសម្រាប់ទីផ្សារ និងកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណូលជូនកសិករ និងបន្តរក្សាលំនឹងថ្លៃស្បៀងអាហារសំខាន់ៗជូនប្រជាជនគ្រប់រូប៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


សករាជនៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់អឺរ៉ុបតាមបំពង់បង្ហូរបានបិទបញ្ចប់ ក្រោយអ៊ុយក្រែនលែងឱ្យបង្ហូរឧស្ម័នកាត់ប្រទេសខ្លួន

ការនាំចេញឧស្ម័នរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរឧស្ម័ន ដែលបន្សល់ទុកតាំងពីសម័យសូវៀតឆ្លងកាត់ប្រទេសអ៊ុយក្រែន ត្រូវបានបិទបញ្ចប់នៅត្រឹមឆ្នាំ២០២៥នេ…

លោក ពូទីន បញ្ជាឱ្យមន្ត្រី និងធនាគារធំបំផុតរបស់រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា AI ជាមួយចិន ដើម្បីប្រជែងជាមួយអាម៉េរិក

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល និងធនាគារធំបំផុតបស់រុស្ស៊ី អេស ប៊ឺ ប៊ែង (Sber bank) ពង្រឹងកិច្ចសហប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ