Advertisement
Advertisement
Advertisement
អាជីវកម្មទេសចរណ៍

អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ !


ក្រុមអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជាបានឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ ១៩ មានវត្តមានចូលមករាតត្បាតដល់ប្រទេសកម្ពុជាឃើញថា អាជីវកម្មផ្តល់សេវាកម្មនៅក្នុងវិស័យទេសចរណ៍បានបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំង ពោលគឹស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិដ៏ធ្ងន់ធ្ងរដោយបានបិទទ្វារអាជីវកម្មជាបន្តបន្ទាប់ស្ទើតែទាំងស្រុង។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)
ដោយ
Advertisement

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេ​ចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​ជួប​ផល​ប៉ះពាល់​ទាំងស្រុង​ទាំង​សណ្ឋាគារ ភោជនីយដ្ឋាន និង​ជា​ពិសេស​គឺ​ក្រុមហ៊ុន​ទេសចរណ៍​បាន​បិទ​អាជីវកម្ម​ស្ទើ​តែ​ទាំងស្រុង បើ​ទោះបីជា​មិន​មាន​តួលេខ​ជាក់លាក់​អំពី​ការ​ស្នើ​សុំ​ការ​ព្យួរការងារ​នៅ​ក្រសួង​ការងារ​ក៏​ដោយ ប៉ុន្តែ​អាជីវកម្ម​ទាំង​អស់នោះ​គឺ​បាន​បិទទ្វារ​ដោយ​ខ្លួនឯង​អស់​ទៅ​ហើយដោយ​សារ​តែ​គ្មាន​ភ្ញៀវ​។

លោកស្រី​ឆាយ ស៊ី​វលី​ន បញ្ជាក់​ថា អាជីវកម្ម​អាច​ដំណើរការ​ទៅ​បាន​ដោយសា​តែ​មាន​ភ្ញៀវ បើសិនជា​គ្មាន​ភ្ញៀវ​ដូច្នេះ​គឺ​ត្រូវ​តែ​បង្ខំចិត្ត​បិទទ្វារ និង​ម្យ៉ាងវិញទៀត​គម្រោង​សម្រាប់​ថ្ងៃ​ខាង​មុខ​ដែល​ថា មានការ​កក់​សំបុត្រ​មុន​ពី​សំណាក់​ភ្ញៀវ​ក៏​បាន​ត្រូវ​លុប​ចោល​អស់ ដែល​ក្នុង​ន័យ​នេះ​រាល់​អាជីវកម្ម​ទេសចរណ៍​គឺ​ប្រឈម​ទាំងស្រុង ដោយ​ពួក​គាត់​មិន​អាច​ទប់​ទាល់​រួច​ទៅ​និង​ការ​ចំណាយ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​។

លោកស្រី​បន្ថែម​ថា បើ​ទោះបីជា​អាជីវកម្ម​ផ្តល់​សេវាកម្ម​ទេសចរណ៍​ជួយ​បញ្ហា​ប្រឈម​ខ្លាំង​ក៏​ក្នុងអំឡុងពេល​នេះ​ក៏​ពួក​គាត់​មិន​ទាន់​គិត​ពី​ការ​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ឡើយ ព្រោះ​ក្នុង​ពេល​នេះ​គឺ​គ្រប់​អាជីវកម្ម​ទាំង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដូច​ៗ​គ្នា ហើយ​ម្យ៉ាងទៀត​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​ថ្មី​ក៏​ត្រូវ​ទាមទា​ដើមទុន និង​ពេលវេលា​ច្បាស់លាស់​ដែរ​។

លោក ហូ វ​ណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើ​ល អិ​ច​ហ្រេ​ស បាន​ឲ្យ​ដឹង​ថា វិបត្តិ​កូ​វី​ដ ១៩ នេះ​បាន​បង្ខំចិត្ត​ឲ្យ​ក្រុមហ៊ុន​លោក​សម្រេច​ដាក់​ពាក្យ​ស្នើ​សុំ​ផ្អាក និង​ព្យួរ​អាជីវកម្ម​មួយ​រយៈពេល​២​ទៅ​៣​ខែ នៅ​ក្រសួង​ការងារ​។ លោក​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ ១៩ បាន​ផ្លាញ​ប្រាក់​ចំណូល​ចាប់តាំងពី​ខែកុម្ភៈ​មក​ម្លេះ ហើយ​បុ​គ្គិ​លិ​ក​គាត់​ទាំងអស់​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​៣​ផ្នែក​របស់​លោក​ក៏​ត្រូវ​បាន​ឈប់​ពី​ការងារ​ផង​ដែរ​។លោក​បន្ថែម​ថា បើ​អាជីវកម្ម​ទេសចរណ៍​មួយ​ប៉ះពាល់ អាជីវកម្ម​ផ្សេង​ទៀត​ក៏​វា​ប៉ះពាល់​ដូច​គ្នា​ដែរ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វា​ក់​រួម​តែ​មួយ​។

លោក ហូ វណ្ណ​ឌី បាន​បញ្ជាក់​ថា ការ​ចាប់ផ្តើម​អាជីវកម្ម​ឡើង​វិញ​គឺ​មិន​ទាន់​ដឹង​ច្បាស់​ថា​នៅ​ពេល​ណា​ទេ ប៉ុន្តែ​បើ​ជំងឺ​កូ​វី​ដ ១៩ នេះ​បាន​បាត់​ទៅ​វិញ​នៅ​ពេល​ណា​នោះ លោក​នឹង​ចាប់ផ្តើម​អាជីវកម្ម​ឡើង​វិញ​ដោយ​ផ្តោត​ជា​សំខាន់​ការ​ផ្តល់​សេវាកម្ម​ពី​ភ្ញៀវ​ក្នុងស្រុក និង​សុំ​ឲ្យ​មានការ​យោគយល់​ផង​ដែរ​ពី​រដ្ឋាភិបាល ទើប​ជំរុញ​ឲ្យ​សង្វា​ក់​ទេសចរណ៍ សង្វា​ក់​អាជីវកម្ម​ផ្សា​ភ្ជាប់​នឹង​វិស័យ​ទេសចរណ៍​មាន​និរន្តរភាព​វិញ ជា​ពិសេស​គឺ​ការ​លើកលែង​ពន្ធ​ចាំបាច់​មួយ​ចំនួន​ចំពោះ​សេវាកម្ម​ទេសចរណ៍​ក្នុង​រយៈពេល​កំណត់​មួយ​ច្បាស់លាស់​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រយៈពេល១១ថ្ងៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ប៉ូលីសឃាត់បានយានយន្តល្មើសជិត ២ម៉ឺនគ្រឿង ខណៈអ្នកល្មើសភាគច្រើនជាអ្នកបើកបរម៉ូតូ

ព័ត៌មាន
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នារសៀលថ្ងៃនេះ អគ្គស្នងការរងនគរបាលជាតិ បានរាយការណ៍ថា រយៈពេល១១ថ្ងៃ( គិតត្...

លោក ដូណាល់ ត្រាំ៖ ខ្ញុំមិនចាប់អារម្មណ៍ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិនឡើងវិញនោះឡើយ !

ព័ត៌មាន
ប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា លោក មិនចាប់អារម្មណ៍លើ ការចរចាម្តងទៀតអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលបានសម្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ