កម្ពុជារំពឹងកំណើនរំហូរ FDI នៅឆ្នាំ២០២៣ និង២០២៤

តើកម្ពុជាពឹងផ្អែកកត្តាអ្វីខ្លះ ក្នុងការជំរុញរំហូរវិនិយោគផ្ទាល់ពីបរទេស ឲ្យសម្រេចបានជិត ១២%នៃ GDP នៅឆ្នាំ២០២៣?


ថ្វីត្បិត បញ្ហប្រឈមពីសេដ្ឋកិច្ចខាងក្រៅនៅមិនទាន់មានភាពល្អប្រសើរ ក៏ពិតមែន ប៉ុន្ដែរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នៅឆ្នាំនេះ និងឆ្នាំក្រោយ ត្រូវបានរាជរដ្ឋាភិបាលរំពឹងខ្ពស់ថា មានក្នុងអត្រាកំណើន២ខ្ទង់ បើធៀបនឹងទំហំGDP។ តើមានកត្តាអ្វីខ្លះ នឹងជំរុញឲ្យកម្ពុជាសម្រេចបាននូវកំណើនរំហូរវិនិយោគផ្ទាល់ពីបរទេសនេះ?
តើកម្ពុជាពឹងផ្អែកកត្តាអ្វីខ្លះ ក្នុងការជំរុញរំហូរវិនិយោគផ្ទាល់ពីបរទេស ឲ្យសម្រេចបានជិត ១២%នៃ GDP នៅឆ្នាំ២០២៣?

ជុំវិញបញ្ហានេះ ត្រូវបានក្រុមអ្នកជំនាញអះអាងថា កត្តាដែលធ្វើឲ្យកម្ពុជារំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេស នឹងសម្រេចបានក្នុងរង្វង់ ១១,៨% សម្រាប់ឆ្នាំ២០២៣ និង ១១,៧% សម្រាប់ឆ្នាំ២០២៤ នៃGDP ដូចទៅនឹងការគ្រោងទុកនោះ គឺផ្អែកទៅលើការបន្តងើបឡើងនៃទំនុកចិត្តវិនិយោគ ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរ កាន់តែលឿននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សាកល ជាមួយបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា ជាពិសេសតាមរយៈការដាក់ចេញ និងអនុវត្តនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាដើម។

ផ្អែកតាមសារាចរណ៍ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស ត្រូវបានរំពឹងថា នឹងបន្តងើបឡើងក្នុងរង្វង់ ១១,៨% នៃផលិតផលសរុប សម្រាប់ឆ្នាំ២០២៣ និងក្នុងរង្វង់ ១១,៧% នៃផលិតផលសរុបសម្រាប់ឆ្នាំ២០២៤ ដែលអត្រានេះ គឺមានទាបជាងតិចតួច បើធៀបនឹងឆ្នាំ២០២១ និងឆ្នាំ២០២២។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ការបន្តងើបឡើងនៃទំនុកចិត្តវិនិយោគ ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរកាន់តែលឿននៃខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់សកល ជាមួយនឹងបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា ជាពិសេសការដាក់ចេញ និងអនុវត្តនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ការបន្តធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមុតស្រួច ដែលនឹងកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ចផងនោះ សុទ្ធសឹងជាកត្តាលីករដ៏សំខាន់ រុញច្រានឲ្យកម្ពុជាអាចសម្រេចបាននូវការស្រូបទាញ រំហូរវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំនេះ និងឆ្នាំក្រោយ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត្តាដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អប្រសើរ ផ្អែកលើកត្តាខាងក្នុង និងកត្តាខាងក្រៅ ដូចជា ការរក្សាបាននូវសុខសន្តិភាព ការដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាដើម។ ឧកញ៉ា លឹម ហេង បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន វិនិយោគិនចិន ឈរនៅលំដាប់ខ្ពស់ជាងគេ ក្នុងការចំណោមវិនិយោបរទេសដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងមានរំហូរទុនវិនិយោគផ្ទាល់ខ្ពស់ជាងបណ្ដាប្រទេសដទៃ។

ដោយឡែក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា ដ្បិតកន្លងមក ស្ថានភាពវិនិយោគ ហាក់មានការថយចុះបន្តិចបន្តួច ក៏ពិតមែន តែមិនបានក្លាយជាបញ្ហាប្រឈមខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា នោះទេ។ ម្យ៉ាងវិញទៀត លោកក៏បានកត់សម្គាល់ទៀតថា ស្ថានភាពវិនិយោគហាក់កាន់តែប្រសើរឡើងវិញ បើធៀបនឹងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ហើយអ្វីដែលកម្ពុជា គួរយកចិត្តទុកដាក់ និងចាប់អារម្មណ៍នោះ គឺការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ។ បណ្ឌិត ហុង វណ្ណៈ យល់ឃើញថា ការងើបឡើងវិញនៃវិស័យសំខាន់ៗមួយចំនួន នឹងលើកកម្ពស់វិស័យវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ដែលជាកត្តាលីករជំរុញការស្រូបទាញនូវរំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកប្រទេសកម្ពុជា។

សូមរំឭកថា កាលពីឆ្នាំ២០២២ កម្ពុជាកម្ពុជាស្រូបទាញបានរំហូវិនិយោគផ្ទាល់ពីបរទេសសរុបជិត៤ពាន់៧រយលានដុល្លារ កើនឡើង៧,៥% ធៀបនឹងឆ្នាំ២០២១។

យ៉ាងណាមិញ សម្រាប់ ៥ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៧៥គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៦៤៨លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគបានថយចុះចំនួន ៥គម្រោង ខណៈទុនវិនិយោគវិញបានធ្លាក់ចុះរហូតប្រមាណជាង ២ពាន់លានដុល្លារ។ ក្នុងនោះ វិនិយោគិនបរទេសដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា គឺវិនិយោគិនមកពីប្រទេសចិន ដែលបានក្ដោបក្ដាប់ការវិនិយោគរហូតជាង ៦៣% ឯណោះ នៃទុនវិនិយោគសរុប៕




អត្ថបទបន្ទាប់


តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ឲ្យប្រសើរឡើងជាងឆ្នាំ២០២៣ ?

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលកំណើននេះ ហាក់មានភាពល្អប្រសើរជាងឆ្នា…

សហព័ន្ធឧស្សាហកម្មថៃកំពុងស្វែងរកវិធានការបន្ទាន់ ដើម្បីគាំទ្រឧស្សាហកម្មដែលរងគ្រោះ ដោយសារការនាំចេញធ្លាក់ចុះ

សហព័ន្ធឧស្សាហកម្មថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការថ្មីៗ ដើម្បីគាំទ្រឧស្សាហកម្មដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃការនាំចេញ។ ក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ